Unknown Unknown Author
Title: រឿង​ពិសេស​ទាំង​ប្រាំមួយ​យ៉ាង​របស់​ Android ដែល​អ្នក​អាច​នឹង​មិន​ធ្លាប់​លឺ​ពី​មុន​មក
Author: Unknown
Rating 5 of 5 Des:
Android Android Android ពាក្យនេះបានចាប់ផ្តើមល្បីតៗគ្នាចាប់តាំងពីឆ្នាំ 2008 មក​ព្រោះ​អី​ទូរស័ព្ទ​ដែល​ដំណើរ​ការ​ដោយ​ប្រព័ន្ធ​ប្រតិបត...

cover
Android Android Android ពាក្យនេះបានចាប់ផ្តើមល្បីតៗគ្នាចាប់តាំងពីឆ្នាំ 2008 មក​ព្រោះ​អី​ទូរស័ព្ទ​ដែល​ដំណើរ​ការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការណ៍ Android វា​អាច​ដំណើរ​ការ​បាន​ល្អ​ មាន​មុខងារ​ច្រើន​ ហើយ​វា​ក៏​មាន​ច្រើន​ម៉ាក​ ច្រើន​ម៉ូត គ្រប់​តម្លៃ​អាស្រ័យ​ទៅ​លើ​អ្វី​ដែល​យើង​អាច​ចំណាយ​បាន​ផង​ដែរ។​ អស់​រយៈ​ពេល​ប្រាំមួយ​ឆ្នាំមក​នេះ​ Android ពិត​ជា​ទទួល​បាន​ភាព​ជោគជ័យ​ខ្លាំង​ណាស់​ នឹង​បាន​ក្លាយ​ទៅ​ជា​ប្រព័ន្ធ​ប្រតិបត្តិការណ៍​សម្រាប់​ស្មាត​ហ្វូន​លេខ​រៀង ​ទី​មួយ​ឯណោះ ​ហើយ​ឧបករណ៍​ច្រើន​ជាង​មួយ​ពាន់​លាន​គ្រឿង​កំពុង​តែ​ប្រើប្រាស់​វា។
តើអ្នកណាខ្លះជាអ្នកគាំទ្រឧបករណ៍ Android? ខាងក្រោមនេះគឺរឿងពិសេសៗ​ទាំង​ប្រាំ​មួយ​ទាក់​ទង​នឹង​ប្រព័ន្ធ​ ប្រតិបត្តិការណ៍ Android ដែល​អ្នក​អាច​នឹង​មិន​ធ្លាប់​បាន​លឺ​ពី​មុន​មក​។
1. Android គ្រោងបង្កើតឡើងសម្រាប់បំពាក់លើកាមេរ៉ា
1
ដំបូងឡើយលោក Andy Rubin បានខិតខំបង្កើតប្រព័ន្ធប្រតិបត្តិការណ៍ Android សម្រាប់​កាមេរ៉ា​នោះ​ទ​ ដោយ​ប្រើប្រាស់​វិស្វកម្ម​ Linux ប៉ុន្តែ​ដោយ​សារ​គាត់​ខ្វះ​កម្លាំង​ ណា​មួយ​ទៀតក៏​ខ្វះ​ថវិកា​នោះ គាត់​ក៏​បាន​ស្វែង​រក​ជំនួយ​ពី​ក្រុមហ៊ុនៗ​ធំៗ​ជា​ច្រើន​ដូច​ជា​ Samsung និង Google ជា​ដើម ហើយ​ទីបំផុត ​Google ក៏​បាន​ទទួល​ និង​បង្កើត​វា​សម្រាប់​ដំណើរ​ការ​លើ​ទូរស័ព្ទ​វិញ។
2. គូរប្រកួតរបស់ Android បានសើចចំអកចំពោះវត្តមានខ្លួនដំបូង
2
នៅពេលដែល Android បានបង្ហាញខ្លួនជាផ្លូវការក្នុងឆ្នាំ 2007 ក្រុមហ៊ុនដែលបង្កើត​ប្រព័ន្ធ​ប្រតិបត្តិការណ៍ Symbian (Nokia), Windows Phone, BlackBerry, Palm មិន​សូវ​ចាប់​អារម្មណ៍​ប៉ុន្មាន​នោះ​ទេ ផ្ទុយ​ទៅ​វិញ​មាន​តែ​ឆ្លើយ​តប​នូវ​សារ​សើច​ចំអក​ទៅ​វិញ។​ ក្រុមហ៊ុន​ទាំង​នេះ​បាន​មើល​ស្រាល​ Android ពេក​ហើយ ហើយ​ឥលូវ​ពួក​គេ​បាន​ដឹង​ច្បាស់​ហើយ​ថា​នរណា​ខ្លាំង​ អ្នក​ណា​ខ្សោយ។
3. Android គឺជាប្រព័ន្ធប្រតិបត្តិការណ៍ដែលរីក​ចម្រើន​លឿន​ជាង​គេ​ក្នុង​ប្រវិត្តសាស្ត្រ
3
Android បានផ្លាសប្តូរពិភពលោកជាខ្លាំង ព្រោះអីវាអាចដំណើរការបាន​លើ​គ្រប់​ស្មាតហ្វូន​ទាំង​អស់​ ទាំង​ថោក​ទាំង​ថ្លៃ ​ហេតុ​ដូច្នេះ​ហើយ​បាន​ជា​កំណើន​អ្នក​ប្រើប្រាស់​វា​បាន​កើន​ឡើងខ្ពស់​ជា​ ខ្លាំង​ ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ​ហើយ​រាប់​មក​ដល់​ឆ្នាំ​ 2013​ ឧបករណ៍​ដែល​ប្រើប្រាស់​ Android បាន​កើន​ឡើង​ដល់​ 1 ពាន់​លាន​គ្រឿង​ហើយ។ ដែល​ជា​ចំនួន​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​មួយ​ខណៈ​ iOS មាន​ចំនួន​ 700 លាន​ឧបករណ៍ និង Symbian មាន​ចំនួន 450 លាន​ឧបករណ៍ (ចំណាយ​ពេល​ 11ឆ្នាំ)។
4. Android កំពុងតែដំណើរការលើឧបករណ៍ជាច្រើនប្រភេទ
4
Android មិនត្រឹមតែអាចប្រើបានលើទូរស័ព្ទ និងថេប្លេតនោះទេ តែសូម្បី​តែ​នាឡកា​ដៃ​ ទូរទស្សន៍ និង​រថយន្ត​ក៏​អាច​ដំណើរ​ការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការណ៍ Android ផង​ដែរ។ លើស​ពី​នេះ​ទៅ​ទៀត​ យើង​ក៏​អាច​តម្លើង​ Android ប្រើ​លើ​កុំព្យូទ័រ​របស់​អ្នក​បាន​ផង​ដែរ។
5. នរណាៗក៏អាចបង្កើតកម្មវិធី និងហ្គេមអោយ Android ផងដែរ
5
សម្រាប់ប្រព័ន្ធប្រតិបត្តិការណ៍ iOS អ្នកត្រូវចំណាយលុយ 99 ដុល្លាក្នុងមួយឆ្នាំ​ដើម្បី​ចុះ​ឈ្មោះ​ជា​អ្នក​អភិវឌ្ឍ​កម្មវិធី ខុស​ពី​ Android ដែល​អ្នក​មិន​ចាំបាច់​ចំណាយ​លុយ​មួយ​កាក់​មួយ​សេន​នោះ​ទេ​ លុះត្រាតែ​យើង​បង្ហោះ​កម្មវិធី​ចូល​ Playstore ដែល​ត្រូវ​ចំណាយ​លុយ​ 25$​ តែ​វា​ក៏​មិន​ថ្លៃ​នោះ​ទេ។
6. ស្លាកសញ្ញា Android ត្រូវបានរចនាចេញពី​ស្លាក​សញ្ញា​កន្លែង​បន្ទប់​ទឹក
6
ស្លាកសញ្ញារបស់ Android ត្រូវបានបង្កើតឡើងដោយអ្នកឌីហ្សាញ​សញ្ជាតិ​រុស្សី ដែល​គោលដៅ​របស់​គេ​គឺ​ត្រូវ​មាន​រចនាបថ​ពាក់​ព័ន្ធ​ទៅ​នឹង​មនុស្ស​យន្ត។ គាត់​បាន​សម្រេច​ចិត្ត​យក​រចនាបថ​ចេញ​ពី​រូបមនុស្ស ដែល​គេ​បិទ​សម្គាល់​នៅ​កន្លែង​បន្ទាប់​ទឹក មក​ច្របាច់​ចូល​ជា​មួយ​មនុស្ស​យន្ត​ ហេតុ​ដូច្នេះ​ហើយ​ទើប​បាន​ឡូហ្គូ​យ៉ាង​ស្រស់​ស្អាត​បែប​នេះ​មក។
សរុបសេចក្តីមក អ្វីដែលធ្វើអោយប្រព័ន្ធប្រតិបត្តិការណ៍​នេះ​ទទួល​ប្រជាប្រិយ​ភាព​ដូច្នេះ​ ក៏​ព្រោះ​តែ​វា​មាន​លក្ខណៈ​បើក​ទូលាយ​ខ្លាំង អាច​ដំណើរ​ការ​លើ​ឧបករណ៍​បាន​ច្រើន​ម៉ូត​ ច្រើន​ម៉ាក​ មិន​ទាមទារ​អ្វី​ខ្ពស់​នោះ​ទេ។ យ៉ាងណា​មិញ​គូរប្រជែង​មួយ​ចំនួន​កំពុង​តែ​អភិវឌ្ឍន៍​ខ្លួន​អោយ​កាន់​តែ​ល្អ​ ផង​ដែរ​តួ​យ៉ាង​ដូច​ជា iOS, Windows Phone និង Tizen ជា​ដើម ហើយ​យើង​ក៏​មិន​អាច​ទាយ​ដឹង​ថា​ Android នឹង​នៅ​តែ​ស្ថិត​ក្នុង​តំណែង​លេខ​រៀង​ទី​មួយ​បាន​រហូត​នោះ​ទេ។
តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

About Author

Advertisement

Post a Comment

Top