សំរាប់ប្រព័ន្ធប្រតិបត្តិការ iOS8 ដែលដំនើរការនៅលើ iPhone 6 និង
iPhone 6 Plus ពិតជាដំនើរការបានយ៉ាងល្អ ចំនែកឯ iPhone 4s, iPhone 5
និង iPhone 5S ដែលបានអាប់ដេតឡើង iOS8
ក៏អាចធ្វើតាមវិធីដែលយើងនឹងណែនាំនៅខាងក្រោមនេះបានដែល
ដើម្បីជំនួយដល់ការមើលផ្ទៃអេក្រង់ទូរស័ព្ទរបស់អ្នកកាន់តែស្រួល
ហើយមិនឈឺភ្នែកពេលសំលឹងយូរ ឬមិនពិបាកនៅពេលមើលនៅទីងងឹត។
ច្បាស់ណាស់នៅពេលដែលអ្នកមើលអេក្រង់ទូរស័ព្ទនៅទីងងឹត
ហើយផ្ទៃអេក្រង់របស់អ្នកមានពន្លឺភ្លឺខ្លាំង
វានឹងធ្វើឲ្យអ្នកមានបញ្ហាភ្នែកនៅថ្ងៃណាមួយ
ដោយសារការសំលឹងរយៈពេលយូរ ហើយចំនាំងផ្លាតនៃពន្លឺអេក្រង់
វានឹងប៉ះពាល់ធ្ងន់ធ្ងរ
បណ្តាឲ្យអ្នកឡើងសរសៃក្រហមនៅលើគ្រាប់ភ្នែក ឬស្ងួតភ្នែក
និងធ្វើឲ្យភ្នែកហត់នឿយខុសពីធម្មតា។ តែនៅពេលនេះ
ក៏មានវិធីដោះស្រាយដែល
មិត្តអ្នកអានអាចស្វែងយល់ចំនេះដឹងទូទៅនៅខាងក្រោមនេះបាន
ដែលយើងនឹងណែនាំឲ្យមិត្តអ្នកអានបានជ្រាប
រួចការពារប្រសើរជាងព្យាបាល។
1. កំណត់ពន្លឺនៃផ្ទៃអេក្រង់
ត្រង់ចំនុចនេះ ប្រហែលជាមានមិត្តអ្នកអានមួយចំនួនបានដឹង និងបានស្គាល់រួចមកហើយ ប៉ុន្តែនៅតែមានមិត្តអ្នកអានមួយចំនួនក៏ពុំទាន់បានដឹង ដូចនេះយើងនឹងបញ្ជាក់ម្តងទៀតឲ្យកាន់តែច្បាស់ពីអត្ថប្រយោជន៍នេះ ការប្រើប្រាស់កំរិតពន្លឺនេះនៅលើទូរស័ព្ទ iPhone ឬថេប្លេត iPad ដែលដំនើរការប្រព័ន្ធប្រតិបត្តិការដែលមានមុខងារនេះ។ លោកអ្នកអាចធ្វើការកំណត់ពន្លឺ ត្រង់ Display & Brightness ដោយចូលទៅកាន់ Setting => Display & Brightness បន្ទាប់អ្នកបិទត្រង់ Auto-Brightness បន្ទាប់បន្ថយកំរិតពន្លឺឲ្យរៀងខ្សោយតាមការមើលរបស់អ្នក ព្រោះការធ្វើបែបនេះពន្លឺវាមិនឡើងចុះ ដែលរំខានដល់ការមើលរបស់អ្នកនៅកន្លែងងងឹត ហើយអ្នកអាចកំនត់បានតាមតម្រូវការទៀតផង។
2. មុខងារកំណត់ពណ៌នៃផ្ទៃអេក្រង់
បើសិនជាអ្នកគិតថាផ្ទៃអេក្រង់របស់អ្នកមានពណ៌ស មើលទៅចាំងភ្នែកពេក អ្នកអាចចូលទៅ Setting => General => Accessibility => Increased Contrast បន្ទាប់បើកត្រង់ Reduce White Point ដែលវាអាចធ្វើឲ្យផ្ទៃដែលមានពណ៌សផ្សេងៗ អាចកាត់បន្ថយពណ៌សទាំងនោះបានបន្តិច រាងក្រម់ៅបន្តិច ហើយមិនចាំងភ្នែកទេនៅពេលប្រើប្រាស់។
អ្នកអាចប្រើប្រាស់វិធីមួយទៀតដែលអាចធ្វើឲ្យថ្មទូរស័ព្ទរបស់ប្រើប្រាស់
បាន យូរផង និងកាត់បន្ថយពន្លឺបានច្រើនផង
បើសិនអ្នកចាប់អារម្មណ៍អ្នកអាចចូលទៅកាន់ Setting => General
=> Accessibility បន្ទាប់អ្នកត្រូវបើក Grey Scale
រួចអ្នកនឹងឃើញផ្ទៃអេក្រង់របស់អ្នកឡើងពណ៌ប្រផេះ
ហើយវានឹងមានធម្មតាវិញនៅពេលដែលអ្នកបិទវា។
ការធ្វើបែបនេះ អាចជំនួយដល់អ្នកឧស្សាហ៍ប្រើប្រាស់នៅទីងងឹត
ដូចជាមុនពេលគេង ដោយសារយុគសម័យនេះមនុស្សគ្រប់វ័យស្គាល់
និងចេះប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យាទំនើបៗច្រើនដូចជា Smartphone
និងថេប្លេតជាដើម
ចំនែកការប្រើប្រាស់ក៏មានការកើនឡើងដូចនេះគួរតែយល់ដឹងពី
អត្ថប្រយោជន៍របស់វាឲ្យបានកាន់តែច្បាស់ទើបប្រសើរ។

Post a Comment