តើអ្នកទាំងអស់គ្នាបានតម្លើងជំនាន់ប្រព័ន្ធប្រតិបត្តិការណ៍ iPhone,
iPad, iPod Touch របស់អ្នកទៅកាន់ iOS 8 ហើយរឺនៅ?
តើអ្នកបានកត់សម្គាល់ឃើញថាវាមានលក្ខណៈពិសេសអ្វីខ្លះខុសពី iOS 7
ទៅ? ក្រៅពីមានភ្ជាប់មកជាមួយពុម្ពអក្សរខ្មែរ
និងអាចផ្លាស់ប្តូរក្តារចុចបានដោយសេរីហើយនោះ iOS 8
ក៏មានភ្ជាប់មកនូវមុខងារពិសេសៗជាច្រើនទៀតផងដែរ។
អ្នកប្រើប្រាស់មួយចំនួនប្រាកដជាបានស្គាល់រួចមកហើយនូវមុខងារ
Grayscale ដែលវាអាចផ្លាស់ប្តូរអេក្រង់របស់អ្នកទៅជាពណ៌ប្រផេះ
និងសបាន ដោយនេះជាលក្ខណៈពិសេសមួយអាចសន្សំសំចៃថ្មបានមួយចំណែក។
បើយើងក្រឡេកទៅមើលកំពូលទូរស័ព្ទមួយចំនួនដូចជា HTC One M8, Ascend P7,
Galaxy S5, Galaxy Note 4 ..
ពួកវាសុទ្ធតែមានមុខងារមួយដែលកែប្រែអេក្រង់ទៅជាស ខ្មៅ
និងបិទមុខងារមួយចំនួន ដើម្បីជំរុញអោយថ្មប្រើបានយូរជាងមុន។
Apple មិនបានគិតគូលើមុខងារនេះទេ
ប៉ុន្តែវាបានបង្កើតមកវិញនូវមុខងារ Grayscale
ដែលអាចអោយអេក្រង់ទូរស័ពុ្ទផ្លាស់ប្តូរពីពណ៌ធម្មជាតិ ទៅពណ៌ស
និងប្រផេះបាន។
ដើម្បីបើកមុខងារនេះបាន iDevice
របស់អ្នកត្រូវតែដំណើរការដោយប្រព័ន្ធប្រតិបត្តិការណ៍ iOS 8
បន្ទាប់មកទៀតសូមចូលទៅកាន់ Setting > General > Accessibility
រួចហើយបើក Grayscale។ អេក្រង់របស់អ្នកនឹងផ្លាស់ប្តូរទៅជាប្រផេះ
និងសតែម្តង ដែលកាត់បន្ថយការចំណាយថាមពលរបស់អេក្រង់បានមួយចំណែក។
គូសបញ្ជាក់ផងដែរថា
មុខងារនេះមិនអាចសន្សំសំចៃថ្មបានច្រើនណាស់ណានោះទេ
នេះបើយោងតាមការសាកល្បងរបស់យើង ពោលគ្រាន់តែស៊ីតិចជាងមុនពី
20% ទៅ 40% ប៉ុណ្ណោះ។
ដើម្បីធ្វើអោយការសន្សំសំចៃថ្ម iPhone, iPad, iPod Touch របស់អ្នកមានប្រសិទ្ធភាពខ្ពស់នោះ សូមសាកល្បងនូវ វិធីសន្សំសំចៃថ្មទាំង 15 នេះ
។ Apple
មិនសូវជាយកចិត្តទុកដាក់សោះពីថាមពលថ្មរបស់ស្មាតហ្វូនខ្លួន
ហេតុដូច្នេះហើយអ្នកប្រើប្រាស់ត្រូវមានភាពវ័យឆ្លាតបន្តិចក្នុង
ការប្រើប្រាស់ ដោយយល់ដឹងនូវគន្លឹះពិសេសៗទាំងនេះ
ហើយបើអាចអ្នកទាំងអស់គ្នាគួរតែមាន Power Bank
មួយតាមខ្លួនគឺកាន់តែល្អ។
Post a Comment