នៅលើលោកយើងនេះ គឺមានគន្លឹះ ពិសេសៗ ច្រើនណាស់
ដែលយើង មិនបាន ដឹង ហើយគន្លឹះ ទាំងនោះ សុទ្ធតែជួយ អោយយើង មានភាព ងាយស្រួល
ក្នុងការរស់នៅ ជាងមុន សន្សំសំចៃ ពេលច្រើន ឆាប់បាន លទ្ធផល ហើយអ្នកដទៃ
ក៏អាចស្ងើច សរសើរ យើងផងដែរ។ សម្រាប់ប្រិយមិត្ត ទាំងអស់គ្នា ដែលឧស្សាហ៍
ប្រើប្រាស់ អ៊ីនធឺណែត នៅលើ កុំព្យូទ័រនោះ ថ្ងៃនេះ យើងសូមបង្ហើប
ជូននូវគន្លឹះ ពិសេសៗ ចំនួន 10 ដែលធ្វើអោយ អ្នកដទៃ មើលមកអ្នក ដូចអ្នក
ជំនាញអញ្ជឹង។ គន្លឹះខាងក្រោម នេះ គឺប្រើប្រាស់ សម្រាប់ជាមួយ កម្មវិធី
បើកអ៊ីនធឺណែត នៅលើកុំព្យូទ័រ ដែលអាចជួយ អោយយើង មានភាព ងាយស្រួល និងចំណាយពេល
តិចជាង មុនបាន។
- ចុច Ctrl + T ដើម្បីបើកក្រឡោន (Tab) ថ្មី
កំឡុងពេលដែលអ្នក ប្រើប្រាស់ វេបសាយ Facebook អ្នកអាចបើក វេបសាយថ្មី
ក្នុងក្រឡោន ថ្មីមួយទៀត បានកាន់តែ រហ័សបំផុត ដោយគ្រាន់ តែចុច ប៊ូតុង Cntrl +
T ទៅជា ការស្រេច។ វាចំណេញ ពេល មិនចាំបាច់ អោយអ្នក រំកិល Mouse ទៅកាន់ របារ
សញ្ញា + នោះទេ។
- ចុច Alt + D ដើម្បីវាយបញ្ចូលអាស័យដ្ឋានវេបសាយ
អ្នកអាចបញ្ចូល អាស័យដ្ឋាននានា បានយ៉ាងរហ័ស បំផុត ដោយគ្រាន់ តែចុច Alt+ D
ទៅជា ការស្រេច។ អ្នកមិន ចាំបាច់រំកិល Mouse ទៅដាក់ កន្លែង បំពេញ ចន្លោះ
វេបសាយ នោះទេ។
- ចុច Ctrl + Enter ដើម្បីបំពេញពាក្យ www. …. .com
អ្នកមិនចាំបាច់ ចំណាយ ពេលច្រើន ក្នុងការ វាយពាក្យ
www.cambo-report.com
នោះទេ ពោលអ្នកគ្រាន់តែ វាយពាក្យ camboreport នៅក្រឡោន Adress ហើយចុច
Control + Enter នោះវា នឹងបង្កើត ជាពាក្យ www. .com ជាក់ជា មិនខាន។
- ចុច Ctrl + D ដើម្បី កត់ចំណាំ វេបសាយ ពិសេសនានា
ប្រសិនបើអ្នក ឃើញទំព័រ វេបសាយមួយ ដែលមាន អត្ថប្រយោជន៍ នឹងចង់អាន នៅពេល
ក្រោយនោះ អ្នកអាច កត់ចំណាំទុក វាបាន ដោយគ្រាន់តែ ចុច Ctrl + D
ទៅជាការស្រេច។
- អាចពង្រីក រឺ បង្រួម បាន ដោយចុច Ctrl អោយជាប់ និងរុញ គ្រាប់ Mouse ទៅមុខ រឺក្រោយ
អ្នកអាចធ្វើការ ពង្រីក រឺបង្រួម វេបសាយមួយ បានយ៉ាង រហ័សបំផុត ដោយគ្រាន់
តែចុច Ctrl អោយជាប់ និងរុញ គ្រាប់បង្វិល ដែលស្ថិតជាប់ កូនកណ្តុរ Mouse
ទៅមុខ រឺទៅក្រោយ ជាការស្រេច។
- ចុច Ctrl + F4 រឺ Ctrl + W ដើម្បីបិទ ក្រឡោន (Tab) មួយចោល
ប្រសិនបើអ្នក កំពុងតែបើក វេបសាយ ផ្តេសផ្តាស ណាមួយ ហើយចង់បិទ វាអោយ
លឿននោះ អ្នកគ្រាន់តែ ចុច Ctrl + W រឺCtrl + F4 ទៅជា ការស្រេច មិនចាំបាច់
ចំណាយពេល រាវ Mouse ទៅរំកិល បិទ យ៉ាងតក់ ក្រហល់នោះទេ។
- ចុចប៊ូតុង Backspace ដើម្បីត្រឡប់ថយក្រោយ
នៅពេលដែលយើង ចង់ត្រឡប់ ទៅកាន់ ទំព័រ (Page) ក្រោយវិញ អ្នកគ្រាន់ តែចុច
ប៊ូតុង Backspace នៅលើកុំព្យូទ័រទៅ ជាការស្រេច ដែលវា មានភាព ថ្នឹក នឹងដៃ
ហើយ ក៏ចំណាយ ពេលតិច ផងដែរ។
- ចុច F5 ដើម្បី Refresh វេបសាយណាមួយ
ប្រសិនបើអ្នកចង់ Refresh រឺ Reload វេបសាយ ណាមួយ នោះ អ្នកអាចធ្វើបាន ដោយគ្រាន់ តែចុច ប៊ូតុង F5 តែប៉ុណ្ណោះ។
- ចុច Alt + Home ដើម្បីត្រឡប់ ទៅកាន់ ផ្ទាំងដើមនៃកម្មវិធីអ៊ីនធឺណែតយើង
គន្លឺះនេះ គឺពិសេសជាងគេ ព្រោះអីប្រសិន បើអ្នក បានកំណត់ ទំព័រដំបូង នៃកម្មវិធី របស់យើង ជាវេបសាយ ដែលយើង ចូលចិត្ត ដូចជា
www.google.com រឺ
www.facebook.com នោះ យើងអាចបើក វាបានយ៉ាងលឿន បំផុត ដោយគ្រាន់ តែចុច Alt + ប៊ូតុង Home។
- ចុច ESC ដើម្បីបញ្ឈប់វេបសាយ កុំអោយទាញយកទិន្នន័យទៀត (Load)
ប្រសិនបើអ្នក កំពុងតែបើក វេបសាយមួយ ហើយវាទាញ យកទិន្នន័យ (Load)
ដែលចំណាយ ពេលយូរពេក អ្នកអាចបញ្ឈប់ វាភ្លាមៗ ដោយគ្រាន់ តែចុច ប៊ូតុង ESC
ប៉ុណ្ណោះ ដែលស្ថិត នៅផ្នែក ខាងឆ្វេង និងខាងលើ។

គូសបញ្ជាក់ផងដែរថា គន្លឺះទាំងនេះ អាចប្រើប្រាស់ បានជាមួយ គ្រប់កម្មវិធី
អ៊ីនធឺណែត លើកុំព្យូទ័រ ទាំងអស់ មិនថាកម្មវិធី Chrome, Firefox, Internet
Explorer នោះទេ។ គន្លឺះនេះ ស្តាប់ទៅ វាហាក់បី ដូចជា មិនសូវអស្ចារ្យ
ប៉ុន្មានទេ ក៏ប៉ុន្តែ នៅពេល ដែលអ្នក ចេះប្រើ វាថ្នឹកដៃ ហើយនោះ អ្នកនឹងមាន
អារម្មណ៍ថា អ្នកអាច ប្រើប្រាស់ អ៊ីនធឺណែត បានលឿន និងរហ័ស ជាងមុន ហើយអ្នកដទៃ
មើលមកអ្នក ដូចជាអ្នក មានជំនាញ ខ្ពស់អញ្ជឹង។
កុំភ្លេច ចែករំលែក គន្លឹះពិសេសៗនេះ ទៅកាន់មិត្តភក្កិ រឺបងប្អូន របស់អ្នកផង ជាពិសេស អ្នកដែលមមាញឹក ក្នុងការ ប្រើប្រាស់ អ៊ីនធឺណែត។
Post a Comment