មានមិត្តអ្នកអានមួយចំនួនតែងចង់ឲ្យ
ខេមបូរីផត ជួយបង្ហាញពីវិធីស្វែងយល់ ពីរបៀបមើល កាស iPhone
ក្លែងក្លាយ ឬរបស់សុទ្ធ ដូចនេះនៅពេលនេះ ខេមបូ នឹងបំពេញ តាមការស្នើរ
របស់មិត្តអ្នកអាន។ មានរោងចក្រជាច្រើន ដែលផលិត កាសត្រចៀកឬគ្រឿងបន្ថែម
(Accessories) ផ្សេងៗជាលក្ខណៈចំលង ពីរូបរាង ដើមរបស់
ផលិតផលក្រុមហ៊ុនដែលមានស្តង់ដារត្រឹមត្រូវ។
នៅលើទីផ្សារសព្វថ្ងៃបើយើងមិនចាប់អារម្មណ៍នោះ ច្បាស់ជា ទិញប៉ះចំរបស់
ក្លែងក្លាយ ជាក់ជាមិនខាន ជាពិសេស ឆ្នាំសាកថ្ម និងកាសត្រចៀក នេះតែម្តង។
មិនបង្អង់យូរ ខេមបូ នឹងរៀបរាប់ ពីការត្រួត
ពិនិត្យមើលកាសស្ដាប់ត្រចៀករបស់ iPhone ដែលមាន រចនាថ្មី ដោយកាស ប្រភេទនេះ
មានវត្តមាន តាំងពី iPhone 5 រហូតមក ដល់ពេលនេះ។ ដើម្បីបន្ថែម
លើការយល់ដឹង មិត្តអ្នកអាន អាចទស្សនា រូបភាព និងការ បកស្រាយ
នៅខាងក្រោមបាន៖
បញ្ជាក់ថា ៖ អក្សរ O តំណាងឲ្យ កាសដែលសុទ្ធមានស្តង់ដារត្រឹមត្រូវ Original
អក្សរ C តំណាងឲ្យ កាសដែលចំលងតាមរបស់សុទ្ធ Copy
- កាសដែល ជារបស់សុទ្ធ មានប្រើប្រាស់ សំណាញ់ស្តើង ដែលមាន គុណភាពខ្ពស់
គ្របនៅត្រង់កន្លែង បញ្ចេញសំលេង ចំនែកឯ កាសចំលងវិញ មើលទៅ ហាក់បីដូច
ជាក្រណាត់ ស្តើងធម្មតា។

- នៅពេលដែល យើងបត់ ខ្សែកាស ទាំងពីរនោះ កាសដែល ជារបស់ សុទ្ធនោះ មិនងាយ បត់នោះទេ តែកាស ចំលងវិញ ងាយបត់ ជាប់គ្នាតែម្តង។
- អ្នកអាចឃើញ អក្សរដែល បោះពុម្ពនៅ លើកាស ដែលជា របស់សុទ្ធ នោះច្បាស់ជាង កាសដែលចំលង។

សំរាប់ មិត្តអ្នកអាន ដែលមាន បំណងរក ជាវកាស ប្រភេទនេះ គួរតែសម្គាល់
និងត្រួត ពិនិត្យឲ្យ បានត្រឹមត្រូវ តាមការណែនាំ ខាងលើ ដើម្បីជៀសវាង
ពីការចាញ់បោក អ្នកលក់មួយ ចំនួនតូច ដែលមានបំណង ចង់កេងចំនេញ លើអ្នក។
Post a Comment