ទូរស័ព្ទមិនត្រឹមតែជាឧបករណ៍ប្រើប្រាស់បន្ទាប់បន្សំប្រចាំថ្ងៃនោះទេ
ប៉ុន្តែយើងអាចនិយាយបានថា វាគឺជាដៃគូជីវិតរបស់យើងតែម្តង
ដែលយើងតែងតែទុកដាក់តាមខ្លួនជានិច្ច មិនថាទៅសាលា ទៅធ្វើការ
ទៅដើរលេង ចូលគេង រឺចូលបន្ទប់នោះទេ។
ក៏ប៉ុន្តែអ្វីដែលអ្នកប្រើប្រាស់ទូរស័ព្ទគ្នាមិនដែលមិនដឹងខ្លួន
នោះគឺថា ទូរស័ព្ទរបស់អ្នកមានផ្ទុកទៅដោយបាក់តេរី
និងមេរោគច្រើនណាស់ ហើយវាច្រើនជាងចានបង្គន់នៅសាធារណៈទៅទៀត!
អ្នកមិនជឿមែនទេ? នេះគឺជាការពិត ហេតុដូច្នេះហើយសូមមេត្តាឧស្សាហ៍សំអាតទូរស័ព្ទរបស់អ្នកអ្នកជាប្រចាំ ចាប់ពីពេលនេះតទៅ នឹងចៀសវាងកុំប្រើប្រាស់ទូរស័ព្ទអោយសោះនៅពេលទទួលទានអាហារ។
តាមរយៈការធ្វើតេស្តពិសោធជាច្រើនបានចង្អុលបង្ហាញអោយឃើញថា
ទូរស័ព្ទដែលដែលអ្នកកាន់តែប្រើប្រាស់រាល់ថ្ងៃមានផ្ទុកទៅដោយ
បាក់តេរី និងមេរោគច្រើនណាស់ រហូតដល់ទៅ 18
ដងច្រើនជាងចានបង្គន់ទៅទៀត។ អ្នកអាចនឹងភ្ញាក់ផ្អើលនៅពេលដែលដឹង
ព្រោះអីមនុស្សភាគច្រើនតែងតែចាប់កាន់ទូរស័ព្ទគេប្រើប្រាស់
ជានិច្ច សូម្បីតែពេលទទួលទានម្ហូបអាហារ និងនំចំណី
ហើយក៏គ្មានរណាម្នាក់បានលាងសំអាតដៃអោយស្អាតដែរក្រោយពេលចាប់
កាន់ទូរស័ព្ទ។ រឹតតែអាក្រក់ជាងនេះទៀតនោះ
មនុស្សភាគច្រើនកម្រធ្វើការសំអាតទូរស័ព្ទបំផុត
ជាក់ស្តែងមួយឆ្នាំមិនលើសពី 5 ដងផង។
តើហេតុអ្វីបានជាទូរស័ព្ទរបស់យើងសំបូរទៅដោយមេរោគ និងបាក់តេរី?
ជាដំបូងអ្នកត្រូវដឹងថា មេរោគ និងបាក់តេរីគឺរស់នៅចាប់តោងរបស់នានាទាំងអស់ជុំវិញខ្លួនយើង។ វាឆ្លងដោយសារដៃយើងដែលបានទៅចាប់កាន់វត្ថុគគ្រិចនានាទាំងនោះ ដែលមានដូចជាលុយ របស់របស់សាធារណៈ សម្ភារៈក្នុងផ្ទះបាយ ដៃមនុស្ស សត្វ និងអ្វីជាច្រើនទៀត។ នៅពេលដែលមេរោគនិងបាក់តេរីតោងជាប់ក្នុងដៃអ្នកហើយ អ្នកបានទៅចាប់កាន់ទូរស័ព្ទទៀត ហើយជាចុងក្រោយ មេរោគ និងបាក់តេរីទាំងនោះនឹងនៅតោងជាប់ទីនោះជារៀងរហូត ដរាបណាយើងលាងសំអាតទូរស័ព្ទយើងចេញ។ នៅពេលដែលយើងសាកថ្មទូរស័ព្ទ រឺទុកក្នុងហោប៉ៅ រឺកាបូប កំដៅទូរស័ព្ទនឹងកើនឡើង ដែលធ្វើអោយបាក់តេរីកាន់តែរីករាលដាលថែមទៀត។
បាក់តេរី និងមេរោគដែលតោងជាប់នឹងទូរស័ព្ទរបស់យើងនេះគឺមានច្រើនប្រភេទ
ដែលវាអាចបង្ករគ្រោះថ្នាក់ដល់យើងផ្សេងៗគ្នា។
វាអាចអោយមុខរបស់អ្នកឡើងមុនបាន
នៅពេលដែលយើងចាប់កាន់ទូរស័ព្ទមកនិយាយ
ហើយបាក់តេរីទាំងនោះនឹងឆ្លងទៅតោងជាប់នឹងផ្ទៃមុខរបស់អ្នក។
បាក់តេរីមួយចំនួនទៀតធ្វើអោយប្រព័ន្ធការពាររាងកាយអ្នកចុះខ្សោយ
ងាយស្រួលក្នុងការកើតឡើងនូវអាការៈផ្សេងៗដូចជាផ្តាសាយ ក្តៅខ្លួន
ក្អក រឺមានប្រតិកម្មស្បែកជាដើម។
បាក់តេរីដែលស្ថិតក្នុងទូរស័ព្ទ រឺសំបកទូរស័ព្ទ
សង្ឃឹមថា
ប្រិយមិត្តទាំងអស់គ្នានឹងឧស្សាហ៍ជូតសំអាតទូរស័ព្ទរបស់អ្នកអោយបានញឺក
ញ៉ាប់ជាងមុន ជាមួយទឹកលាងសំអាត អាល់កុល រឺសាប៊ូ
ហើយក៏គប្បីចៀសវាងកុំប្រើប្រាស់វាកំឡុងពេលទទួលទានអាហារផងដែរ។
ការប្រើប្រាស់ស្រោមទូរស័ព្ទ
ក៏ជាករណីផ្សេងទៀតដែលធ្វើអោយបាក់តេរីតោងជាប់បានកាន់តែច្រើន
ផងដែរ ព្រោះអីវាមិនងាយជូតលាងសំអាតបាន
ហើយសំបកទូរស័ព្ទមួយត្រូវបានគេប្រើប្រាស់មិនតិចជាងពីរខែនោះទេ។

Post a Comment