Unknown Unknown Author
Title: ជៀសវាង​ការ​ដាក់​ធុង​បាស់​នៅ​ផ្ទាល់​លើ​ដី
Author: Unknown
Rating 5 of 5 Des:
ធុងបាស់ជាឧបករណ៍បំពងសំលេងម៉្យាងដែលអាចប្រើប្រាស់សំរាប់ចាក់បទចំរៀង​នានា​ ស្តាប់​នៅ​ក្នុង​ផ្ទះ ​ឬ​នៅ​ទី​សាធារណៈ​ ព្រម​ទាំង​អាច​ប្រើ​ក...



OLYMPUS DIGITAL CAMERA
ធុងបាស់ជាឧបករណ៍បំពងសំលេងម៉្យាងដែលអាចប្រើប្រាស់សំរាប់ចាក់បទចំរៀង​នានា​ ស្តាប់​នៅ​ក្នុង​ផ្ទះ ​ឬ​នៅ​ទី​សាធារណៈ​ ព្រម​ទាំង​អាច​ប្រើ​ក្នុង​ការ​ជំនួយ​ដល់​ការ​និយាយ​ឲ​បាន​លឺ​ខ្លាំង​នៅ​ ក្នុងទី​សាធារណៈ​ផង​ដែរ។​ ការ​ប្រើប្រាស​ធុង​បាស់​ពិត​ជា​គ្មាន​អ្វី​ពិបាក​នោះ​ទេ​ តែ​ការ​ដាក់​វា​នៅ​ទី​តាំង​ដែល​មិនត្រឹមត្រូវ​ ក៏​អាច​ធ្វើ​ឲ​គុណភាព​សំលេង​របស់​វា មាន​ភាព​ខុស​ប្លែក​ដែរ។
គ្រប់ពេលដែលខ្ញុំឃើញគេដាក់ធុងបាស់នៅលើដីផ្ទាល់ខ្ញុំតែងតែអោនបន្ទាបខ្លួន​ ដើម្បី​ស្តាប់​ ព្រោះ​ថា​នៅ​ពេល​ដែល​អ្នក​ដាក់​វា​ផ្ទាល់​នឹងដី ​ឬ​ផ្ទៃ​កំរាល​ណា​មួយ​បែប​នេះ​ធានា​ថា​វា​នឹង​ធ្វើ​ឲ​សំលេង​របស់​វា​មាន​ភាព ​ថប់ៗ​ ស្ពឹកៗ​ មិន​ច្បាស់​ល្អ​ទេ​ ដោយ​សារ​តែ​អ្នក​អាច​ស្តាប់​លឺ​តែ​សំលេង​ BASS របស់​វា​តែ​ប៉ុណ្ណោះ​ រី​ឯ​សំលេង​ MIDRANG និង TREBLE នឹង​មិន​អាច​ឡើង​មក​ដល់​ត្រចៀក​យើង​បាន​ទេ។
ចំណុចល្អតែមួយគត់នៃការដាក់ធុងបាស់នៅទាបផ្ទាល់ដី គឺ សំលេង BASS របស់​វា​នឹង​លឺ​កាន់​តែ​ខ្លាំង តែ​វា​នឹង​មាន​ភាព​ប្រសើរ​ជាង​នេះ​បើ​សិន​ជា​យើង​ដាក់​វា​នៅ​លើ​តុ​ កៅអី​ ឬ​ប្រើ​ជើង​ទម្រ។ ​ការ​ដាក់​ធុង​បាស់​នៅ​ផ្ទាល់​នឹង​កំរាល​ ឬ​ដី​ វា​នឹង​ធ្វើ​ឲ​មាន​រំញ័រ​ខ្លាំង​ រី​ឯ​សំលេង​របស់​វា​បុក​ទៅ​នឹង​ដី​រួច​ក៏​ជះ​ឡើង​មក​លើ​វិញ​ធ្វើ​ឲ​សំលេង​ BASS ក៏​កើន​ឡើង​ដែរ។​ ហើយ​ការ​ដាក់​ធុង​បាស់​នៅ​ជាប់​ ឬ​ឃ្លាត​តិច​ពេក​នៅ​តែ​អាច​គ្មាន​អ្វី​ប្រសើរ​ឡើង​ទេ។
1
វិធីដែលល្អ អ្នកគួរដាក់ធុងបាស់ នៅកាន់ខ្ពស់កាន់តែល្អ នៅកំរិតស្មើនឹង​ត្រចៀក​របស់អ្នក​ នៅ​ពេល​ដែល​ស្តាប់។ វិធី​ងាយៗ​ដើម្បី​អាច​ស្វែង​យល់​ពី​ភាព​ខុស​គ្នា​រវាង​ការ​ដាក់​ធុង​បាស់​ ទាប​ផ្ទាល់​ដី​ និង​ ការ​ដាក់​ឲ​ខ្ពស់​ស្មើ​ត្រចៀក​ថា​តើ​វា​មាន​ភាព​ខុស​គ្នា​យ៉ាង​ណា​ អ្នក​អាច​សាក​ល្បង​វា​ដោយ​ខ្លួន​ឯង​នៅ​ផ្ទះ​ ឬ​ទី​ណា​មួយ​ក៏​បាន​ ហើយ​ខ្ញុំ​ជឿ​ថា​អ្នក​ប្រាកដ​ជា​អាច​ស្តាប់​លឺ។ នៅ​ពេល​សាក​ល្បង​អ្នក​គួរ​តែ​នៅ​ឲ​ជិត​ និង ​ចំ​ កណ្តាល​រវាង​ធុង​បាស់​ទាំង​ 2 ។
2
បើអ្នកចង់កាត់បន្ថយសំលេង BASS ខ្លះអ្នកគួរតែរំកិលវាចេញពីជញ្ជាំង​ប្រមាណ 15 សង់​ទីម៉ែត តែ​តាម​បទ​ពិសោធន៍​របស់​ខ្ញុំ​ ធុង​បាស់​ភាគ​ច្រើន​នឹង​អាច​លឺ​បាន​ពិរោះ​នៅ​ពេល​ដែល​យើង​ដាក់​វា​ឲ​នៅ​ ឃ្លាត​ពី​ជញ្ជាំង​ប្រហែល​ 30 សង់ទីម៉ែត ឬ​ក៏​ឆ្ងាយ​ជាង​នេះ​ទៀត​ក៏​បាន។
ចាក់បទចំរៀងមួយ ឬពីរបទចុះឡើងម្តងហើយម្តងទៀតនៅពេលដែលអ្នក​សាក​ល្បង​ដើម្បី​ទទួល​បាន​នូវ​ គុណភាព​សំលេង​ក្នុង​កំរិត​ស្មើ​គ្នា​ ហើយ​អ្នក​ងាយ​ស្រួល​ក្នុង​ការ​ កំណត់​លើ​ចំណុច​ខុស​គ្នា។​ នៅ​ពេល​នោះ​អ្នក​នឹង​មាន​ភាព​ភ្ញាក់​ផ្អើល​ពី​កំរិត​គុណ​ភាព​តន្ត្រី​របស់​ អ្នក​នៅ​ពេល​ដែល​អ្នក​ដាក់​ធុង​បាស់​នៅ​កន្លែង​មួយ​ដែល​ត្រឹម​ត្រូវ។


About Author

Advertisement

Post a Comment

 
Top