កានអានសៀវភៅច្រើនពិតជាផ្តល់នូវអត្ថប្រយោជន៍ច្រើនណាស់ដល់យើង
ដោយយើងទទួលបានចំណេះដឹងទូលំទូលាយ ទាក់ទិនទៅនឹងមជ្ឈដ្ឋានសិក្សា
ការងារ ស្រាវជ្រាវ ប្រវត្តិសាស្រ្ត របៀបរបបសង្គម ក៏ដូចជា
ការកម្សាន្តអារម្មណ៍ផ្សេងៗទៀត តាមរយៈការចំណាយពេលអានសៀវភៅ។
នៅថ្ងៃនេះ ក្រុមការងារ ខេមបូរីផត សូមបង្ហាញពីហេតុផលមួយចំនួន
ដែលលោកអ្នកត្រូវឧស្សាហ៍អានសៀវភៅ ដើម្បីអោយជីវិតរបស់អ្នក
កាន់តែប្រសើរឡើង ដូចខាងក្រោម។
- ការអានសៀវភៅទទួលបានការរីកចម្រើនចំណេះដឹងផ្នែកអប់រំ ជាពិសេសសម្រាប់បងប្អូនប្រិយមិត្តដែលស្ថិតនៅក្នុងវ័យសិក្សា គួរគប្បីអានសៀវភៅអោយបានច្រើន ដើម្បីពង្រឹងសមត្ថភាពខួរក្បាលអោយបានល្អ។
- ការអានសៀវភៅទទួលបានការកម្សាន្តអារម្មណ៍ ដូចជា អានសៀវភៅទាក់ទិនទៅនឹងរឿងប្រលោមលោក រឿងនិទាន ឬ ព្រេងកថា និង រឿងកំប្លែងជាដើម ដើម្បីបង្កបរិយាកាសអោយរីករាយ ទៅតាមការចាក់បញ្ចូលមនោគមរបស់អ្នកនិពន្ធ និង ដើរតួជាតួអង្គក្នុងរឿងនោះតែម្តង។ ហើយពេលខ្លះ ការអានសៀវភៅ ក៏អាចអោយអ្នកចេះរិះគិត ដោះស្រាយបញ្ហាក្នុងសង្គមដែលលោកអ្នកជួបប្រទះបានផងដែរ។
- ការអានច្រើន អាចធ្វើអោយអ្នកផុសគំនិត ចេះរិះគិតច្រើន និង អាចដោះស្រាយបញ្ហាដែលប្រហាក់ប្រហែលព្រឹត្តិការណ៍ដែលបានកើតឡើង ក្នុងរឿងដែលបានអាន។
- ការអានសៀវភៅច្រើន ប្រៀបបានដូច មានអ្នកប្រៀនប្រដៅច្រើនអញ្ចឹង
- ពេលខ្លះ អ្នកអាចទទួលបានការសើចសប្បាយច្រើន នៅពេលអានសៀវភៅម្តងៗ ដែលធ្វើអោយអារម្មណ៍របស់អ្នកធូរស្បើយ។
- ការអានសៀវភៅ ធ្វើអោយអ្នកមានលក្ខណៈអស្ចារ្យ និង យល់ដឹងបានច្រើន ជាងអ្នកដែលទុកពេលទំនេរធ្វើអ្វីដែលគ្មានប្រយោជន៍។
- ការអានសៀវភៅ ជាចំណុចគ្រឹះមួយ មុននឹងឈានដល់ការសរសេរអត្ថបទ ឬ ឡើងនិយាយអ្វីមួយ ឬក៏ធ្វើការចែករំលែកអ្វីមួយទៅអោយនរណាម្នាក់។
ដូច្នេះ ការអានសៀវភៅពិតជាមានប្រយោជន៍ខ្លាំងណាស់
សម្រាប់មនុស្សទូទៅដើម្បីស្វែងយល់អោយទូលំទូលាយ
ហើយជាពិសេសការអានសៀវភៅ យើងអាចអានបានគ្រប់ទីកន្លែង
គ្រប់ពេលវេលា ដូចជនបរទេសភាគច្រើន ចូលចិត្តយកសៀវភៅតាមខ្លួនណាស់
ទោះបីដេកសម្រាកកម្សាន្តតាមឆ្នេរ ឬ ទីកន្លែងសាធារណៈផ្សេងៗទៀត។
Post a Comment