មកដល់ថ្ងៃនេះ ខែនេះ ឆ្នាំនេះ បច្ចេកវិទ្យាបានរីកចំរើនខ្លាំងណាស់
វាបានផ្លាស់ប្ដូរជីវិតរបស់យើងបានជាច្រើនផ្នែក
មិនថាការរស់នៅ សុខភាព ឬការប្រាស្រ័យគ្នាឡើយ
គឺកាន់តែមានភាពងាយស្រួលឡើងៗពីមួយដំណាក់កាលទៅមួយដំណាក់កាល។
ក្នុងនោះរួមមានទូរទស្សន៍ផងដែរ
វាដើរតួយ៉ាងសំខាន់ក្នុងជីវិតយើង
ព្រោះយើងអាមតាមដានពត៌មានពាសពេញពិភពលោក ទស្សនាខ្សែភាពយន្ត
លេងហ្គេម ប្រើប្រាស់អ៊ីនធឺណែត
ឬកម្សាន្តផ្សេងៗទៀតបានយ៉ាងច្រើនសំបូរបែបបំផុត។
ទោះបីជាយើងដឹងថាបច្ចេកវិទ្យាកំពុងដំនើរការទៅមុខយ៉ាងខ្លាំងក្លាក៏ពិតមែន
តែក៏នៅមានមនុស្សមួយចំនួននៅតែប្រើប្រាស់ទូរទស្សន៍ស៊េរីចាស់
កម្រាស់ក្រាស់ដដែល
នេះបើយោងទៅតាមស្ថានភាពនៅប្រទេសកម្ពុជាយើងផ្ទាល់។
ជាការពិតមិនថានៅតាមខេត្ត ឬទីក្រុងឡើយ
យើងសង្កេតឃើញថានៅមានផ្ទះខ្លះនៅតែបន្តប្រើប្រាស់ទូរទស្សន៍
ក្រាស់ជាច្រើនម៉ាក តែពួកគាត់ពុំទាន់ដឹងពីផលវិបាករបស់វាឡើយ។
ជាក់ស្ដែងទូរទស្សន៍ស៊េរីចាស់មានកម្រាស់ក្រាស់គឺមានតម្លៃថោក
ហើយនៅមានប្រជាជនមួយចំនួនបាននៅបន្តទិញយកទៅប្រើប្រាស់យ៉ាងគគ្រឹក
គគ្រែង ដែលភាគច្រើនបំផុតពួកគាត់មកពីខេត្ត
ហើយខ្លះក៏នៅទីក្រុងផងដែរ។
យើងក៏ដឹងថាពួកគាត់ពុំសូវជាមានថវិកាច្រើន
ដើម្បីទិញទូរទស្សន៍ស្ដើង ព្រោះវាថ្លៃបន្តិច
ឬខ្លាចចាញ់បោកអ្នកលក់ លក់កោរ ឬទិញចំរបស់ចិនយ៉ាជាដើម។
យ៉ាងណាបើពួកគាត់គិតគូរពិចារណាអោយបានដិតដល់
គាត់នឹងដឹងច្បាស់អំពីហេតុផលថាតើមួយណានឹងសន្សំសំចៃថវិការបស់
ពួកគាត់ ក៏ដូចជាសុខភាពភ្នែកបានល្អ។
ថ្ងៃនេះ Cambo Report
សូមនែនាំអ្នកទាំងអស់គ្នាអោយបានដឹងអំពីគុណវិបត្តិរបស់ទូរទស្សន៍កម្រាស់
ក្រាស់អោយបានដឹងអំពីចំនុចប៉ះពាល់ធំៗរបស់វាដូចខាងក្រោម៖
គុណវិបត្តិ
- ស៊ីភ្លើងជាងទូរទស្សន៍ស្ដើង
- កំរិតរូបភាព (Resolution) ទាប មិនសូវច្បាស់ មិនម៉ត់ និងរលោង
- ប៉ះពាល់ដល់សុខភាពភ្នែក ដោយសារគ្រាប់ពណ៌អេក្រង់ធំៗ
- មិនអាចទស្សនាវីដេអូតាមរយៈ មេម៉ូរីកាត HDMI ឬ USB បាន
- មិនមានបច្ចេកវិទ្យា Wifi, Bluetooth ជាដើម
ដោយយោងតាមគុណវិបត្តិធំៗខាងលើ
យើងអាចនិយាយបានថាទរទស្សន៍ក្រាស់មានគុណវិបត្តិច្រើនណាស់ដោយវាស៊ី
ភ្លើងខ្លាំង
ដូច្នេះយើងត្រូវចំនាយថវិកាច្រើនដើម្បីបង់ថ្លៃភ្លើងជាដើម។
ម្យ៉ាងទៀតវាមានកំរិតរូបភាពទាប
ធ្វើអោយការទស្សនាមិនត្រជាក់ភ្នែក
និងរីករាយដូចមើលទៅលើអេក្រង់ទូរទស្សន៍ស្ដើង
ពិសេសបំផុតគឺប៉ះពាល់ដល់ភ្នែកដ៏មានតម្លៃទាំងគូរបស់យើងតែម្ដង
វាអាចធ្វើអោយយើងព្រិលភ្នែក ឬម្ញូបជាដើម
ដែលនឹងធ្វើអោយសុខភាពភ្នែកយើងអន់ថយជាលំដាប់។
ចុះផ្នែកផ្សេងៗដូចជាបច្ចេកវិទ្យា Wifi, Bluetooth ឬ HDMI, USB
ឬមេម៉ូរីកាតនោះយ៉ាងណាដែរ? វាពិតជាពិបាក
ព្រោះពេលខ្លះអ្នកប្រើប្រាស់ទូរទស្សន៍ក្រាស់ត្រូវទិញក្បាលចាក់
VCD ឬ DVD មកទស្សនាខ្សែភាពយន្តជាដើម
ដែលធ្វើអោយយើងខាតបង់ទឹកប្រាក់យ៉ាងច្រើនផងដែរ។
តែបើយើងមានទូរទស្សន៍ស្ដើងមួយ យើងអាចចាក់តន្រ្តី
ឬទស្សនារឿងតាមរយៈ USB ឬ HDMI ពីកុំព្យូទ័រ
ឬស្មាតហ្វូនបានយ៉ាងងាយស្រួល មិនចាំបាច់ចំនាយលុយ 2-3 តង់ឡើយ។
ដូច្នេះអ្វីដែលល្អសម្រាប់ប្រិយមិត្ត ក៏ដូចជាលោកអុំ
អ្នកមិញទាំងអស់គួរតែទិញទូរទស្សន៍ស្ដើងយកទៅប្រើប្រាស់ជំនួសទូរទស្សន៍
ក្រាស់វិញល្អជាង ដោយសារវាជួយសន្សំសំចៃប្រាក់បានច្រើន
ពិសេសបំផុតការពារភ្នែករបស់យើងបានល្អ ហើយថែមទាំងទំនើប
ដែលពេលទស្សនាម្ដងៗកាន់តែជក់ចិត្ត
ជាមួយកំរិតរូបភាពច្បាស់ត្រជាក់ភ្នែក។
នាពេលបច្ចុប្បន្នទូរទស្សន៍ស្ដើងដែលមានវត្តមាននៅក្នុងទីផ្សារស្រុកខ្មែរ
យើងមានតម្លៃធូរថ្លៃផងដែរ
ដែលតម្លៃរបស់វាមានទៅតាមទំហំអេក្រង់
និងសមត្ថភាពរបស់ទូរទស្សន៍នោះ។
ដូច្នេះអ្នកទាំងអស់គ្នាអាចចំនាយទឹកប្រាក់ប្រហែល 180$
ប៉ុណ្ណោះសម្រាស់ទូរទស្សន៍ដែលមានទំហំ 24 អ៊ីញ
និងថ្លៃជាងនេះក៏បានទៅតាមថវិកាដែលអ្នកមាន។
Post a Comment