យើងទាំងអស់គ្នាបានដឹងរួចទៅហើយថា មានផលិតផល ក៏ដូចជាគ្រឿងទូរស័ព្ទ
Copy ជាច្រើនប្រភេទ
ដែលបាននាំចូលពីប្រទេសចិនត្រូវបានដាក់លក់ពាសពេញទីផ្សារ
ទូរស័ព្ទក្នុងស្រុក យ៉ាងគគ្រឹកគគ្រេងក្នុងនោះរួមមាន ថ្ម កាស
ឆ្នាំងសាក សំបកទូរស័ព្ទ អេក្រង់ ប៊ូតុង និងផ្សេងៗទៀត
ដែលមានចំនួនអ្នកប្រើប្រាស់ច្រើនខ្លាំងណាស់ដែរ
ដោយសារតែវាមានតម្លៃធូរថ្លៃ និងអាចប្រើប្រាស់ដូចផលិតផល
Original ដែលភ្ជាប់មកជាមួយទូរស័ព្ទ។
បើទោះបីជាវាមានតម្លៃធូថ្លៃ និងអាចប្រើប្រាស់ដូចឧបករណ៍ Original
ដែលមកជាមួយទូរស័ព្ទក៏ពិតមែន តែវាមានគុណភាពអន់
និងធ្វើអោយទូរស័ព្ទរបស់អ្នកឆាប់មានបញ្ហាថែមទៀតផង។
ក្នុងនោះមាន ឆ្នាំងសាកថ្មទូរស័ព្ទជាដើម ហើយថ្ងៃនេះ Cambo
Report នឹងនិយាយផ្ដោតសំខាន់ទៅលើគុណវិបត្តិធំៗមួយចំនួន
ដែលអ្នកទាំងអស់គ្នាគួរតែយល់ដឹង។
ឆ្លងភ្លើងទូរស័ព្ទ: គឺជាបញ្ហាធំបំផុត ដែលមិត្តអ្នកអានគួរយល់ដឹង
ព្រោះថាឆ្នាំងសាក Copy របស់ចិន
វាផ្ដល់ចរន្តអគ្គិសនីទៅកាន់ទូរស័ព្ទមិនដូចរបស់ Original ឡើយ
និយាយរួមគឺមិនគ្រប់គ្រាន់។
ទាំងនេះគឺជាកត្តាដែលធ្វើអោយអ្នករាល់គ្នាជួបបញ្ហាជាច្រើន
ដូចជា៖
- ធ្វើអោយថ្មទូរស័ព្ទឆាប់ខូច ដោយសារចន្តភ្លើងមិនគ្រប់គ្រាន់ តាមស្តង់ដារ
- ឆ្លងភ្លើងតួម៉ាស៊ីនទូរស័ព្ទ ដែលអ្នកអាចកត់សំគាល់បានពេលកំពុងសាកថ្ម ដោយពេលអ្នកកាន់ ឬប៉ះទូរស័ព្ទហើយមានអារម្មណ៍ថាឆក់ៗ បញ្ហានេះអាចបណ្ដាលអោយខូច Board របស់ម៉ាស៊ីនទូរស័ព្ទទៀតផង ដោយសារឆ្លងចរន្តអគ្គីសនី
- ប៉ះពាល់ទៅដល់ Touchscreen របស់ទូរស័ព្ទ ដែលពេលខ្លះវាមិនដំណើរការ ឬដើរមិនត្រូវចំនុចដែលអ្នកប៉ះ ឬបញ្ជា
សាកថ្មយូរ: ជាក់ស្នែង ខ្ញុំក៏ធ្លាប់ប្រើប្រាស់ឆ្នាំសាក Copy
របស់ចិនផងដែរ អ្វីដែលគួរអោយកត់សំគាល់ខ្លាំងជាងគេនោះគឺ
យើងត្រូវចំនាយពេលយូរដើម្បីសាកថ្មទូរស័ព្ទ។ ឧទាហរណ៍ឆ្នាំងសាក
Original ខ្ញុំត្រូវចំនាយពេលប្រមាណជា 1 ម៉ោងកន្លះ តែឆ្នាំងសាក
Copy ខ្ញុំត្រូវចំនាយពេលពី 2 ម៉ោង ទៅ 3 ម៉ោងឯណោះ។
ជួបបញ្ហាផ្ទុះ: ជាការពិតមិនថាឆ្នាំសាក Original ឬ Copy ឡើយ
វាអាចប្រឈមមុខនឹងការឆេះផ្ទុះ ដោយសារយើងប្រើប្រាស់វាហួសកំរិត
ឬដោយសារកំលាំងភ្លើងខ្លាំង ដែលអាចបណ្ដាលអោយឆេះ
ឬផ្ទុះជាយថាហេតុ។ តែភាគច្រើនគឺឆ្នាំងសាក Copy តែម្ដង
ដែលអាចនឹងឆេះ ឬផ្ទុះបានយ៉ាងងាយ
បើសិនជាអ្នកប្រើប្រាស់វាហួសហេតុ
ឬដោតសាកថ្មពេញមួយយប់ជាដើម។
គុណភាពអន់: ប្រិយមិត្តពិតជាដឹងរួចទៅហើយថា ឆ្នាំសាក Copy
មិនដែលល្អដូចឆ្នាំសាក Original ទេ ដោយសារផ្នែករឹង (Hardware)
របស់វាផលិតឡើងក្រោមស្ដង់ដារទាប ជាមួយគុណភាពអន់
ដើម្បីបំពេញតាមតម្រូវការអ្នកប្រើប្រាស់
ដែលតែងតែចង់ទិញផលិតផលមានតម្លៃថោក។
អញ្ចឹងហើយបើយើងនិយាយអំពីអាយុកាលរបស់វាគឺងាយខូចខ្លាំងណាស់។
តម្លៃ: បើនិយាយអំពីតម្លៃ គឺវាធូថ្លៃជាងផលិតផល Original
ប៉ុន្មានដុល្លា ដោយយោងទៅតាមម៉ាក Charger ផងដែរ
ព្រោះឆ្នាំងសាកថ្មទាំងនោះមានលក់ទៅតាមគុណភាពរបស់វា
ដែលយើងអាចជាវបានចាប់ពីតម្លៃថ្លៃល្មម រហូតដល់តម្លៃថោក។
គុណវិបត្តិប៉ុន្មានខាងលើនេះ គ្រាន់តែជាបញ្ហាចំបងៗ
ដែលយើងរាល់គ្នាធ្លាប់ជួបប្រទះតែប៉ុណ្ណោះ
វានៅមានច្រើនជាងនេះទៅទៀតតែជាបញ្ហាតូចតាច។
ដូច្នេះហើយតើអ្នកទាំងអស់គ្នាគិតយ៉ាងណាដែរចំពោះរឿងនេះ?
រវាងឆ្នាំងសាកថ្ម Original និង Copy តើគួរជ្រើសរើសយកមួយណា?
បើទោះបីជាផលិតផល Original រាងថ្លៃបន្តិចមែន
តែគុណភាពពិតជាល្អ
ហើយថែមទាំងមិនធ្វើអោយទូរស័ព្ទសំណព្វចិត្តអ្នកមានបញ្ហាទៅថ្ងៃ
មុខថែមទៀត។ អញ្ចឹងហើយ Cambo Report
សូមនែនាំមិត្តអ្នកអានទាំងអស់គួរតែប្រើប្រាស់ផលិតផល Original
ប្រសើរជាជាងរបស់ Copy។
Post a Comment