Unknown Unknown Author
Title: របៀបប្រើប្រាស់ Facetime នៅលើ iOS
Author: Unknown
Rating 5 of 5 Des:
Facetime គឺជាមុខងារពិសេសថ្មីមួយទៀត របស់ Apple​ ក្នុង​ការ​ទំនាក់​ទំនង​ជា​មួយ​មិត្តភក្កិ​ និង​ក្រុម​គ្រួសារ​តាម​រយៈ​ប្រព័ន្ធ​អ៊ីន​ធឺ​ណែត។...


Facetime គឺជាមុខងារពិសេសថ្មីមួយទៀត របស់ Apple​ ក្នុង​ការ​ទំនាក់​ទំនង​ជា​មួយ​មិត្តភក្កិ​ និង​ក្រុម​គ្រួសារ​តាម​រយៈ​ប្រព័ន្ធ​អ៊ីន​ធឺ​ណែត។​ លក្ខណៈ​ប្រើប្រាស់​របស់​ Facetime​ គឺ​ស្រដៀង​ទៅ​នឹង​ Skype​ រឺ​ក៏​ Messenger​ ផ្សេង​ៗ​ដែរ​ ពោល​វា​អាច​ខល​ជា​លក្ខណៈ​សម្លេង​ រឺ​ក៏​អាច​ មើល​មុខ​គ្នា​ឃើញ​ដោយ​ផ្ទាល់។​ ទន្ទឹម​នឹង​នេះ​ដែរ​ Facetime​ ក៏​មាន​លក្ខណៈ​ពិសេស​របស់​វា​មួយ​ជាង​ Messenger​ ដទៃ​ផង​ដែរ​ ពោល​សម្លេង​របស់​វា​មាន​លក្ខណៈ​ធ្ងន់​ ពិរោះ​ងាយ​ស្រួល​ស្តាប់​ ហើយ​ចំណែក​ឯ​កម្រិត​វីដេអូ​វិញ​ក៏​ល្អ​ផង​ដែរ។
cover
ដោយសារតែ មានប្រិយមិត្តមួយចំនួនបានមានចំងល់ទាក់ទងនិងរបៀបប្រើប្រាស់​ Facetime​ និង​មុខងារ​របស់​វា ​ដូច្នេះ​ពេល​នេះ​ Cambo Report​ សូម​ណែ​នាំ​ពី​របៀប​ប្រើប្រាស់​ របស់​វា​អោយ​អ្នក​ទាំងអស់​គ្នា​បាន​យល់​ដឹង​បន្ថែម។
តម្រូវការ
  • iPhone, iPad, និង iPod Touch ដែលដំណើរការដោយ​ iOS​ 4​ ឡើង​ទៅ
  • ឧបករណ៍របស់អ្នក ហើយនិងមនុស្សដែលអ្នក​នឹង​ទំនាក់​ទំនង​ទៅ​ ត្រូវ​តែ​កំពុង​ភ្ជាប់​ទៅ​កាន់​បណ្តាញ​អ៊ីនធឺណែត
  • Facetime ប្រើប្រាស់អ៊ីនធឺណែតច្រើន​ ដូច្នេះ​អ្នក​គួរ​តែ​ប្រើប្រាស់​វា​នៅ​តំបន់​ Wi-Fi
  • លោកអ្នកត្រូវតែមាន Apple ID ផ្ទាល់ខ្លួន ហើយអ្នកតែត្រូវស្គាល់​ Apple ID​ របស់​មនុស្ស​ដែល​អ្នក​ចង់​ទំនាក់​ទំនង​ទៅ។​ (ប្រសិន​បើ​អ្នក​មិន​ទាន់​មាន​ Apple​ ID​ សូមចុចទីនេះ )
របៀបតម្លើង Facetime
  • ជាដំបូងសូមបើកកម្មវិធី Facetime គឺមានភ្ជាប់ជាស្រេច​នៅ​លើ​ iDevice​ របស់អ្នក
  • សូម Log in ចូល Facetime ដោយប្រើប្រាស់​ Apple​ ID​ របស់​អ្នក
  • សូមប្រាប់មនុស្សដែលអ្នក ចង់ទំនាក់ទំនង
  • បន្ទាប់ពី Login ហើយ សូមចូលទៅកាន់ Contacts ដើម្បីមើល​បញ្ជី​ឈ្មោះ​មិត្ត​ដែល​ចង់​ទំនាក់​ទំនង​ទៅ
  • ប្រសិនបើមនុស្សដែលអ្នកចង់ទំនាក់ទំនងទៅ បាន Save ទុកហើយ​ សូម​ចុច​ Edit​ ព៌តមាន​ តែ​បើ​មិន​ទាន់​មាន​ទេ​ សូម​ចុច​ + ​ដើម្បី​បន្ថែម​ Contact ។
  • អ្នកនឹងឃើញមានជម្រើសជាច្រើន ដូចជា Name, Phone, Email។ សូមចុចលើពាក្យ Email នោះអ្នកនឹងឃើញមានបីជម្រើស​ ដូច​ជា​ Home,​ Work,​ iCloud។​ សូម​ជ្រើស​រើស​ពាក្យ​ iCloud។
  • ត្រង់ក្រឡោន iCloud សូមវាយ Apple ID របស់មិត្តភក្កិ​របស់​អ្នក​ ដែល​ចង់​ទំនាក់​ទំនង​ទៅ។
  • បន្ទាប់ពីបន្ថែម Apple ID របស់មិត្តភក្កិរបស់អ្នកហើយ​ សូម​ចុច​ Done​ ហើយ​សាក​ល្បង​ខល​ទៅ​គេ​ជា​ការ​ស្រេច។
1
សូមបញ្ជាក់ផងដែរថា បន្ទាប់ពីអ្នក បានបំពេញព៌តមានដែល Cambo report​ បាន​រៀបរាប់​ខាង​លើ​ហើយ​ អ្នក​ក៏​អាច​ខល​ជា​លក្ខណៈ​ Facetime​ ដោយ​ផ្ទាល់​នៅ​ក្នុង​ កម្មវិធី​ Phone​ ក៏​បាន​ដែរ។​ សូម​បំពេញ​ព៌ត​មាន​ខាង​លើ​នេះ​អោយ​បាន​ប្រុង​ប្រយ័ត្ន​ជា​ពិសេស​ត្រង់​ Email​ របស់​មនុស្ស​ដែល​អ្នក​ចង់​ទាក់​ទង​ទៅ​ បើ​មិន​អញ្ជឹង​ទេ​វា​នឹង​មិន​ដំណើរ​ការ​ទេ។
សង្ឃឹមថា អ្នកនឹងធ្វើតាមការណែនាំខាងលើនេះ បានគ្រប់ជ្រុងជ្រោយ​ ហើយ​ Cambo​ Report​ ក៏​សូម​អភ័យ​ទោស​ផង​ដែរ​ ប្រសិន​បើ​ការ​អធិប្បាយ​របស់​យើង​នៅ​មាន​ភាព​ស្រពិច​ស្រពិល​ខ្លះ​ នេះ​ក៏​ដោយ​សារ​បើ​យើង​កាន់​តែ​រៀប​រាប់​ច្រើន​ នោះ​ប្រិយ​មិត្ត​មួយ​ចំនួន​នឹង​រឹត​តែ​ឈឺ​ក្បាល។


About Author

Advertisement

Post a Comment

 
Top