ពីមួយជំនាន់ទៅមួយជំនាន់ ប្រព័ន្ធប្រតិបត្តិការ Android
គឺមានការកែប្រែច្រើន ដោយមាន លក្ខណៈកាន់ តែប្រសើរឡើងៗ
ហើយមកដល់ពេលនេះ Android បានវិវត្តន៍មកដល់ ជំនាន់ 4.4 KitKat
ហើយដែលមានបន្ថែមមុខងារជាច្រើន
និងកែប្រែកំហុសខ្វះខាតទាំងឡាយ
ធ្វើអោយអ្នកប្រើប្រាស់កាន់តែមានភាពងាយស្រួលជាងមុន។
ថ្វីត្បិតតែប្រព័ន្ធប្រតិបត្តិការមានលក្ខណៈប្រសើរមែន
ប៉ុន្ដែវាក៏ត្រូវអាស្រ័យទៅលើក្រុមហ៊ុន ទូរស័ព្ទនានា
ធ្វើការរចនាស្មាតហ្វូនរបស់ខ្លួនអោយល្អប្រសើរផងដែរ។
ខ្ញុំសង្កេតឃើញថា ក្រុមហ៊ុនទូរស័ព្ទមួយចំនួនដូចជា Samsung,
Sony, HTC ជាដើម មិនសូវធ្វើការផ្លាស់ប្ដូរ interface
ទូរស័ព្ទរបស់ខ្លួនអោយខុសប្លែកពីមុនប៉ុន្មានទេ
ដែលធ្វើអោយយើងមានអារម្មណ៍ធុញទ្រាន់នឹងសភាពដដែលៗរបស់វា។
ហើយពេលខ្លះអ្នករាល់គ្នាប្រាកដជាព្យាយាមស្វែងរក Launcher ឬ
Theme ផ្សេងៗ ដើម្បីកែច្នៃស្មាតហ្វូនរបស់អ្នកអោយកាន់តែ ប្លែក
និងពិសេសជាងមុន។ កាលពីលើកមុន
ខេមបូធ្លាប់បានបង្ហាញម្ដងរួចមកហើយ ជាមួយនឹង Nova Launcher
ដែលយើងអាចធ្វើការប្ដូរ Theme ពិសេសៗជាច្រើនប្រភេទផងដែរ។
ចំនែកឯថ្ងៃនេះវិញខេមបូ នឹងណែនាំ Launcher ដ៏ពិសេសមួយទៀតធានាថាអ្នកទាំងអស់គ្នានឹងពេញចិត្ត ជាក់ជាមិនខាន។
EverythingMe នឹងកែច្នៃស្មាតហ្វូនរបស់អ្នកអោយកាន់តែសំបូរបែប
លើសពីការរំពឹងទុករបស់អ្នក។ Launcher
ថ្មីមួយនេះបានភ្ជាប់មកជាមួយនឹងមុខងារពិសេសចំនួនបីគឺ៖
Fastest In-Phone Search
ជាមុខងារស្វែងរកដ៏រហ័សដែលអាចអោយយើងស្វែងរកអ្វីមួយដែលយើង
ត្រូវការបានយ៉ាងងាយស្រួលបំផុត ឧទាហរណ៍ថា យើងវាយពាក្យថា
“Pizza” នោះ Wallpaper របស់ទូរស័ព្ទយើងនឹងប្ដូរទៅជា
ផ្ទាំងរូបភីហ្សាហើយ
វានឹងបង្ហាញកម្មវិធីជាច្រើនដែលទាក់ទងទៅនឹងភីហ្សា ដូចជា
ទីតាំងហាង ប្រភេទភីហ្សា
និងពត៌មានផ្សេងៗទៀតដែលទាក់ទងនឹងភីហ្សា ហើយអ្នកទាំងអស់គ្នា
អាចសាក ល្បងវាយពាក្យផ្សេងៗទៀតដែលអ្នកចង់ស្វែងរក
ឬយើងអាចធ្វើការនិយាយជាសំលេងក៏បានដែរ
ដោយវានឹងចាប់យកសំលេងរបស់យើងហើយស្វែងរកពាក្យដែលយើងបាននិយាយ ។
Smart Folder
កម្មវិធីនិងហ្គេមទាំងអស់ដែលនៅក្នុងស្មាតហ្វូនរបស់អ្នកត្រូវបានរៀបចំទៅ
តាមផ្នែករបស់វា យ៉ាងមានរបៀបបំផុតដោយ Smart Folder។ Folder
នីមួយៗមានឈ្មោះត្រឹមត្រូវទៅតាមប្រភេទកម្មវិធី រួមជាមួយនឹង
Background ស៊ីគ្នាតែម្ដង ហើយវាវៃឆ្លាតត្រង់ថា
វានឹងបង្ហាញកម្មវិធីនិងហ្គេមល្បីៗដែល យើងមិនទាន់មាន
ងាយស្រួលអោយយើងស្វែងយល់ថាគួរតែដោនឡូតកម្មវិធីឬហ្គេមអ្វី
បន្ថែមទៀត។
The Prediction Bar ជួយប្រាប់យើងនូវអ្វីដែលយើងត្រូវធ្វើប្រចាំថ្ងៃ
ហើយនឹងបង្ហាញកម្មវិធីពត៌មាននៅ ពេលព្រឹកព្រលឹម កាលវិភាគការងារ
និងរៀបចំពេលវេលាសំខាន់ផ្សេងៗទៀតសំរាប់យើង ហើយរបានេះ
នឹងបង្ហាញនូវរាល់កម្មវិធី ឬហ្គេមណាដែលយើងឧស្សាហ៍ប្រើប្រាស់
ម្យ៉ាងទៀតនៅពេលដែលយើងអូស របានេះចុះក្រោម
វានឹងបង្ហាញជានាឡិកាសំរាប់យើង។
សរុបមក EverythingMe ពិតជាពិសេសណាស់សំរាប់ខ្ញុំ
ព្រោះវាផ្ដល់ភាពងាយស្រួល និងផ្ដល់អារម្មណ៍ថ្មី ដល់ខ្ញុំ ហើយ
Launcher នេះដំណើរការយ៉ាងប្រសើរនៅលើ Note 3 របស់ខ្ញុំ
ហើយវាមិនស៊ីថ្មខ្លាំងដូច Launcher មួយចំនួនឡើយ។
ប្រសិនបើប្រិយមិត្តទាំងអស់គ្នាចង់ដឹងថា នេះពិសេសយ៉ាងណានោះ
សូមសាកល្បងដោនឡូតយកមក ប្រើប្រាស់តាមរយៈ Playstore
ដោយឥតគិតថ្លៃ ប៉ុន្ដែប្រសិនបើអ្នកទាំងអស់ស្វែងរកមិនឃើញទេ
សូមធ្វើការដោយឡូតដោយផ្ទាល់នៅ ត្រង់នេះ។
Post a Comment