Unknown Unknown Author
Title: របៀបដាក់ Theme​ នៅ​លើ​ស្មាតហ្វូន​ Android
Author: Unknown
Rating 5 of 5 Des:
ខេមបូជឿជាក់ថាប្រិយមិត្តមួយចំនួនដែលប្រើប្រាស់ស្មាតហ្វូន ​ដំណើរ​ការ​ដោយ​ Android​ ប្រាកដ​ជា​ធុញ​ទ្រាន់​ជា​មួយ​នឹង​ interface​ ក៏​ដូច​ជា​ ...

ខេមបូជឿជាក់ថាប្រិយមិត្តមួយចំនួនដែលប្រើប្រាស់ស្មាតហ្វូន ​ដំណើរ​ការ​ដោយ​ Android​ ប្រាកដ​ជា​ធុញ​ទ្រាន់​ជា​មួយ​នឹង​ interface​ ក៏​ដូច​ជា​ iCon​ ដដែលៗ​របស់​ស្មាត​ហ្វូន​អ្នក​ជា​មិន​ខាន​ ជាក់​ស្ដែង​ដូច​ជា ​ស្មាត​ហ្វូន​របស់​ Samsung,​ LG,​ HTC​ និង​ Sony​ ជា​ដើម។​ ថ្ងៃ​នេះ​ខេម​បូ​សូម​ណែនាំ​នូវ​របៀប​ខ្លះៗ​ដើម្បី​ កែ​ច្នៃ​ទូរស័ព្ទ​របស់​អ្នក​អោយ​មាន​លក្ខណៈ​ប្លែក​ និង​ឡូយ​ជាង​មុន។
ជាដំបូងអ្នកត្រូវទាញយក Nova Launcher មកតម្លើងនៅលើ​ស្មាត​ហ្វូន​របស់​អ្នក​សិន​ បន្ទាប់​មក​សូម​អ្នក​ចុច​ទៅ​លើ​ Nova​ Launcher​ រួច​ស្មាត​ហ្វូន​របស់​អ្នក​នឹង​ផ្លាស់​ប្ដូរ​ទៅ​ Launcher ​របស់​ Nova​ ដូច​រូប​ខាង​ក្រោម
1
អ្នកអាចចូលទៅកាន់ Nova Setting ដើម្បីធ្វើការកែច្នៃ​ Homescreen,​ wallpaper,​ Drawer,​ Dock​ និង​ Folder​ បាន​តាម​ចិត្ត​ ម្យ៉ាង​ទៀត​អ្នក​អាច​ប្ដូរ​ពណ៌​ Theme,​ ទំរង់​និង​ពណ៌​ iCon, ​និង​ច្រើន​ទៀត​។​ លើស​ពី​នេះ​អ្នក​ថែម​ទាំង​អាច​ទាញ​យក​ Theme​ ប្លែក​ៗ​ជា​ច្រើន​ពី​ Playstore​ ដើម្បី​លំអ​ស្មាត​ហ្វូន​របស់​អ្នក​ដូច​ជា
Glo Icon Pack
2
BUBBLES THEME
3
Chrome Line HD Lite
4
Circles GOLauncher EX Theme
5
Colors Reborn
6
DeNitE! Brushed
7
ហើយអ្នកអាចស្វែងរក Theme ជាច្រើនទៀតនៅក្នុង​ តាម​ចំនូលចិត្ត​របស់​អ្នក។​ ដើម្បីប្ដូរ​Theme​ ដែល​អ្នក​បាន​តម្លើង​ សូម​ចូល​ទៅ​កាន់ ​Nova Setting​ > Look​ and​ Feel​ > Icon​ Theme​ > រួច​ជ្រើស​រើស​ Theme​ ដែល​អ្នក​ពេញ​ចិត្ត​ជា​ការ​ស្រេច។
ដូចនេះសូមអ្នកទាំងអស់ គ្នារីករាយនឹងមុខមាត់​ថ្មី​នៃ​ទូរស័ព្ទ​អ្នក​ជា​មួយ​ Nova Launcher!


About Author

Advertisement

Post a Comment

 
Top