ស្តាយដោះសោររបស់ iPhone “Slide to Unlock”
ត្រូវបានប្រើប្រាស់តាំងពី iOS 1 ក្នុងឆ្នាំ 2007 មកម្ល៉េះ
ហើយមកដល់ iOS 7 នេះ Apple
គ្រាន់តែមានបន្ថែមមុខងារពិសេសបន្តិចបន្តួចប៉ុណ្ណោះ។
ជាទម្លាប់របស់ក្រុមហ៊ុន Apple ពោលខ្លួនមិនចង់អោយ iOS
មានភាពរញ៉េរញ៉ៃសាំញ៉ាំទេ ហើយវាជាហេតុដែល ស្ទាយ Lockscreen
គឺនៅដដែល។
មិនថ្វីទេ ថ្ងៃនេះ Cambo Report សូមលើកយក Tweak ពិសេសមួយ
ដែលវាធ្វើអោយការប្រើប្រាស់ iOS របស់យើង កាន់តែមានន័យ
និងទាក់ទាញជាងមុន។ JellyLock7 គឺជា Tweak សម្រាប់កែកុនកន្លែង
ចាក់សោរទូរស័ព្ទរបស់យើង ដែលវាបានបន្ថែមនូវ Shortcut
បួនប្រាំស្រដៀង Android ដែរ។ យើងអាចបន្ថែម icon បានដល់ទៅ 5
ទៅតាមចំណង់ចំណូលចិត្ត ចំណែកឯល្បឿនដំណើរការវិញ
ក៏មានភាពរលូនផងដែរ។
ដើម្បីប្រើប្រាស់ Tweak មួយនេះ សូមចូលទៅកាន់កម្មវិធី Cydia
ហើយស្វែងរកពាក្យ “ JellyLock7” រួច Install វា
ដែលពេលនេះវាដាក់អោយដោនឡូដដោយឥតគិតថ្លៃឡើយ។
ដើម្បីធ្វើការផ្លាស់ប្តូរអ្វីផ្សេងៗ សូមចូលទៅកាន់ Setting >
JellyLock7 និងកែប្រែអ្វីជាច្រើនទៅតាមតម្រូវការ។
ត្រង់កន្លែង Shortcuts គឺសម្រាប់បន្ថែម icon នៅផ្ទាំង Lockscreen
ចំណែកឯកន្លែង Appearance សម្រាប់ផ្លាស់ប្តូរទ្រង់ទ្រាយបង្ហាញ
ដូចជាទំហំ ទីតាំង នៃកន្លែងដោះសោរ។
សូមបញ្ជាក់ផងដែរថា បន្ទាប់ពីតម្លើង Tweak មួយនេះ
រឺបានផ្លាស់ប្តូរអ្វីមួយហើយ សូមកុំភ្លេច Respring រឺក៏
បិទបើកទូរស័ព្ទផង ដើម្បីអោយវាដំណើរការបាន។
វាអាចដំណើរាការបានល្អ ទាំង iPhone និង iPad
ដែលដំណើរការជាមួយ iOS 7។
Post a Comment