អ្នកប្រើប្រាស់ iDevice មួយចំនួនធំប្រាកដជាដឹងពីបញ្ហាជាប់គាំង Apple
ID នេះជាមិនខានចំណែកឯមួយចំនួន នៅមិនទាន់ដឹងនៅឡើយទេ
ដូច្នេះយើងត្រូវស្វែងយល់អោយច្បាស់ទាំងអស់គ្នា។
នៅក្នុងប្រព័ន្ធ ប្រតិបត្តិការ iOS 7 ថ្មីនេះក្រុមហ៊ុន Apple
បានបន្ថែមនូវមុខងារសុវត្ថិភាពជាច្រើន
ដែលមុខងារធំបំផុតនោះគឺមុខងារ iCloud តែម្តង។
តើមូលហេតុអ្វីខ្លះ ដែលធ្វើអោយទូរស័ព្ទរបស់យើង លោតជាប់សួររក Apple ID?
1. នៅពេលដែលទូរស័ព្ទរបស់យើង បានតម្លើង Version រឺក៏
Restore ម្តងៗ វានឹងសួររក iCloud ID
ដែលប្រើពីមុនជាក់ជាមិនខាន
ហើយប្រសិនបើអ្នកមិនចងចាំវានោះទេ
អ្នកគួរតែទាក់ទងទៅអ្នកដែលបានលក់ទូរស័ព្ទអោយអ្នក
រឺក៏អ្នកដែលបានបង្កើត Apple ID អោយអ្នក។
2. ទូរស័ព្ទនោះ អាចជារបស់ដែលបានបាត់ ហើយត្រូវបានម្ចាស់វា
ចាក់សោរតាមរយៈ iCloud។ ទន្ទឹមនឹងនេះដែរ
ប្រហែលជាមានអ្នកស្គាល់ Apple ID របស់អ្នក ហើយគេចាក់សោរ
iDevice របស់អ្នកចោលដែរ។ ប្រសិនបើអ្នកមិនទាន់ស្គាល់ពីវិធី
ស្វែងរកឧបករណ៍ iDevice ដែលបាត់ តាមរយៈ iCloud ទេ សូមចុចទីនេះ។
តើយើងមានវិធានការអ្វីខ្លះ ដើម្បីចៀសវាងនូវបញ្ហាទាំងពីរខាងលើនេះ?
1. វិធីទីមួយនោះ គឺមុននឹង Restore រឺក៏អាប់ដេត iDevice
របស់យើងសូមមេត្តា លុបចោល Account iCloud សិន ដោយចូលទៅកាន់
Setting > iCloud > អូសចុះក្រោម ហើយចុចពាក្យ Delete
Account ហើយវានឹងទាមទារ Password។ ក្នុងករណីអ្នកភ្លេច Password
រឺក៏ Apple ID នោះមិនមែនជារបស់អ្នក
សូមធ្វើតាមជំហានខ្លីៗខាងក្រោម។
- ជាដំបូងសូមបិទ Wi-Fi និង Internet connection រឺបើយល់ល្អបើក Airplane Mode
- ចូលទៅកាន់ Setting > iCloud រួចចុចលើក្រឡោន Apple ID។ បន្ទាប់ពីចុចហើយ អ្នកនឹងឃើញក្រឡោន Password ហើយសូមលុប Password ចោលទាំងអស់ ហើយចុច Done រួច Cancel។
- ចូលទៅកាន់ Setting > iCloud ដដែល និងសូមចុចបើក្រឡោណ Contacts បន្ទាប់មកទៀត ចុចបិទវិញ ហើយវានឹងសួរសំនួរពីរ។ សូមជ្រើសរើសចុចពាក្យ “Delete from my iPhone “ ជាការស្រេច
- នៅដំណាក់កាលចុងក្រោយនេះ សូមចូលទៅកាន់ Setting > iCloud > អូសចុះក្រោម និងចុចពាក្យ Delete Account ជាការស្រេច។
2. Apple ID របស់អ្នកជារឿងដ៏សំងាត់មួយ ដូច្នេះអ្នកត្រូវប្រកាដថា
គ្មាននរណាម្នាក់ដឹងពី Apple ID នេះឡើយ
ហើយអ៊ីមែលដែលអ្នកប្រើប្រាស់ជាមួយ Apple ID
ត្រូវតែមានសុពលភាពប្រើប្រាស់រហូត បង្កាពេលអ្នកភ្លេច
លេខសម្ងាត់ Apple ID។
3. មុននឹងអ្នកទិញទូរស័ព្ទពីនរណាម្នាក់ សូមសាកសួរគេពីព៌តមានទាក់ទងនឹង Apple ID អោយបានច្បាស់ ចៀសវាងមានបញ្ហានៅថ្ងៃមុខ។
ចុះសម្រាប់អ្នក ដែលកំពុងតែជាប់ Apple ID នេះ តើត្រូវធ្វើយ៉ាងដូចម្តេចទៅ?
1. សូមរកនឹក Apple ID របស់អ្នកអោយអស់ពីសមត្ថភាព រឺក៏ធ្វើការ Reset តាមរយៈ Email ដែល Apple បានបង្ហើប នៅកន្លែងជាប់។
2. នាពេលបច្ចុប្បន្ននេះ គឺយើងមិនទាន់មានដំណោះស្រាយនៅឡើយទេ
សម្រាប់អ្នកដែលមិនចងចាំ Apple ID នេះសោះ
ដូច្នេះអ្នកទាំងអស់គ្នាត្រូវរង់ចាំនៅពេលដែលមានសេវាកម្មជួសជុល
ដ៏ពេញលេញមួយបានមកដល់។
សរុបសេចក្តីមក បញ្ហា Apple ID នេះ គឺជាបញ្ហាដ៏ឈឺក្បាលមួយ
ហើយមានមនុស្សជាច្រើនកំពុងតែជួបប្រទះវា
ដូច្នេះមុននឹងអ្នកធ្វើអ្វីមួយ សូមធ្វើដោយប្រុងប្រយ័ត្ន
ហើយសូមសិក្សាស្វែងយល់ពីវាបន្ថែម ចៀសវាងធ្វើអោយទូរស័ព្ទអ្នក
កា្លយទៅជា iStone (ថ្ម) ដ៏ឥតបានការមួយ។
Post a Comment