នាពេលបច្ចុប្បន្ននេះ គេហទំព័រFacebookមានចំនួនអ្នកប្រើប្រាស់ច្រើនមហិមា
ដល់ទៅ 1.2ពាន់លានអ្នកឯណោះ
ហើយក៏ជាបណ្តាញសង្គមធំបំផុតដែរនាពេលបច្ចុប្បន្ននេះ។
ចាប់តាំងពី Facebook មានវត្តមាននៅក្នុងពិភពលោកយើងនេះមក
ការទំនាក់ទំនងនិងអត្តចរិករបស់មនុស្សជាច្រើន
មានការផ្លាស់ប្តូរគួរអោយកត់សំគាល់ ដែលមានទាំងផលវិជ្ជមាន
និងផលអវិជ្ជមាន។ ខាងក្រោមនេះគឺជាផលវិជ្ជមាន
និងអវិជ្ជមានទាំងប្រាំ នៃការប្រើប្រាស់ Facebok
ដែលអ្នកគួរតែដឹង។
1. Share Share Share
ផលវិជ្ជមាន ប្រព័ន្ធ Facebook គឺជាកន្លែងដ៏ងាយស្រួល និងធំបំផុត
ក្នុងការចែកចាយរូបភាព និងព៌តមានផ្ទាល់ខ្លួនយើង
ទៅកាន់មនុស្សជាទីស្រឡាញ់ និងមិត្តភក្កិ។ Facebook
មានលក្ខណៈងាយស្រួល និងរហ័សទាន់ចិត្ត ជាងបណ្តាញសង្គមដទៃ។
នាពេលបច្ចុប្បន្ននេះ ក្រុមហ៊ុន រឹក៏វេបសាយ
និងសេវាកម្មជាច្រើន បានជ្រើសរើសយក Facebook ជាទីកន្លែងសម្រាប់
ចែកចាយ និងផ្សព្វផ្សាយពាណិជ្ជកម្មផ្សេងៗ។
ផលអវិជ្ជមាន Share Share Share ហួសកំណត់ ដែលពេលខ្លះធ្វើអោយយើង
មានអារម្មណ៍ធុញទ្រាន់ជាខ្លាំង។
ពេលខ្លះសូម្បីតែអ្នកខ្លះទៅផឹកទឹកអំពៅ ក៏ Postដែរ
ដែលជាហេតុធ្វើអោយយើងមានអារម្មណ៍ទើសចិត្តជាខ្លាំង។
2. អតីតកាល គឺជាបច្ចុប្បន្នកាល
ផលវិជ្ជមាន កាលពីជំនាន់មុន
នៅពេលដែលយើងបែកមិត្តភក្កិរួមវិទ្យាល័យ រឺសកលវិទ្យាល័យ
គឺពួកគេមានភាពលំបាកក្នុងការទំនាក់ទំនងគ្នាណាស់
ហើយវិធីទាក់ទងមានតែសរសេរសំបុត្រតែមួយប៉ុណ្ណោះ។ នៅក្នុងជំនាន់
Facebook នេះ
ការទំនាក់ទំនងជាមួយមិត្តភក្កិចាស់ៗបានយ៉ាងងាយស្រួលបំផុត
ហើយចំណងមិត្តរបស់យើងនៅតែរក្សាបានយ៉ាងល្អ។
ផលអវិជ្ជមាន ចរិកលក្ខណៈរបស់មនុស្សយើងតែងតែផ្លាស់ប្តូររហូត
សូម្បីតែមិត្តភក្កិជិតស្និទ្ធដែលយើងបានស្គាល់គ្នាជាយូរណាស់មក
ក៏ដោយ។ មិត្តភក្កិចាស់ៗរបស់អ្នកនៅក្នុង Facebook
អាចនឹងមានចំណុចត្រង់ណាមួយដែលអ្នកមិនពេញចិត្ត
ហើយអ្នកចាប់ផ្តើមធុញទ្រាន់នឹងគេ តែមិនអាច Unfriend បានឡើយ។
3. វាអាចផ្លាស់ប្តូរអារម្មណ៍របស់អ្នកបាន
ផលវិជ្ជមាន បើយោងទៅតាមការស្រង់ស្ថិតិរបស់
ក្រុមអ្នកសិក្សាស្រាវជ្រាវមួយចំនួនបានអោយឃើញថា Facebook
ពិតជាមានអត្ថប្រយោជន៍ខ្ពស់
ដែលធ្វើអោយគេមានអារម្មណ៍ល្អស្រស់ថ្លា និងកក់ក្តៅ។ ព្រោះអី
Facebook ប្រៀបបានទៅនឹងពិភពផ្សេងមួយទៀត
ដែលពោរពេញទៅដោយមនុស្សដែលយើងស្រឡាញ់។
ផលអវិជ្ជមាន ក្រៅពីធ្វើអោយយើងមានអារម្មណ៍ល្អហើយ Facebook
ក៏អាចអោយយើងមានអារម្មណ៍មិនល្អផងដែរ។
តើវាអាចទៅរួចទៅបានដោយរបៀបណា?
បើយោងទៅតាមការសិក្សាមួយបានអោយដឹងថា
មនុស្សភាគច្រើននឹងលែងមានអារម្មណ៍ល្អ រឺក៏អារម្មណ៍ច្រណែន
បន្ទាប់ពីបានឃើញមិត្ភភក្កិរបស់គេ Post រូបទៅដើរលេងនៅទីណា
រឺក៏ទៅកន្លែងពិសេសៗផ្សេងទៀត។
4. ជជែកគ្នាជាមួយមិត្តភក្កិឥតឈប់ឈរ
ផលវិជ្ជមាន Facebook បានធ្វើអោយការទំនាក់ទំនងរបស់យើង កាន់តែមានភាពងាយស្រួលជាងមុន ពោលមិនចាំបាច់ណាត់ជួបគ្នានៅខាងក្រៅឡើយ។
ផលអវិជ្ជមាន វាបានបង្កើតអោយមនុស្សមានទំលាប់ដ៏អាក្រក់មួយ
ពោលគេមិនចូលចិត្តចេញទៅខាងក្រៅឡើយ។ ទន្ទឹមនឹងនេះដែរ
ការទំនាក់ទំនងគ្នាច្រើនឥតដែនកំណត់បែបនេះ
ក៏បង្ហិនពេលវេលាច្រើនផងដែរ។
5. រឿងសម្ងាត់
ផលវិជ្ជមាន Facebook ត្រូវបានបង្កើតឡើងជាពិសេស
ដែលមានមុខងារក្នុងការរក្សាព៌តមានផ្ទាល់ខ្លួនរបស់យើងបាន
ខុសពីបណ្តាញសង្គមដទៃដូចជា Twitter, Instagram ជាដើម
ដែលមានប្រព័ន្ធការពារសុវត្ថិភាពអន់។
ផលអវិជ្ជមាន រឿងផ្ទាល់ខ្លួនរបស់យើង នៅលើFacebook
គឺងាយស្រួលនឹងបែកធ្លាយណាស់ ព្រោះអីបើយើងមិនបានកែសម្រួល
Privacy នៅពេលដែលយើងធ្វើអ្វីមួយ សូម្បីតែមិត្តភក្កិរបស់យើង
ក៏អាចមើលឃើញដែរ។
សរុបសេចក្តីមក អ្វីៗទាំងអស់លើលោកនេះ គឺសុទ្ធតែមានគុណសម្បត្តិ
និងគុណវិបត្តិ។ ដូច្នេះវាអាស្រ័យលើយើងថា
តើយើងចង់ទទួលបានគុណសម្បត្តិច្រើន រឺគុណវិបត្តិច្រើន
ពីវាតែប៉ុណ្ណោះ។
សង្ឃឹមថាអ្នករាល់គ្នារកឃើញពីផលអវិជ្ជមានរបស់វា
ហើយចៀសវាងពីវាអោយបាន។
Post a Comment