Chrome Browser គឺជាកម្មវិធីបើកអ៊ីនធឺណែតដ៏ល្បីនៅលើកុំព្យូទ័រ
ព្រោះអីវាមានរូបរាងសាមញ្ញស្រស់ស្អាត និងល្បឿនលឿន
ប្រហាក់ប្រហែល នឹង Mozilla Firefox ដែរ។ ដោយឡែកកម្មវិធី Chrome
Browser ក៏មាននៅលើ Android និង iOS ដែរ ប៉ុន្តែសម្រាប់ iOS
វាមិនសូវពេញនិយមឡើយ ដោយសារវាមានល្បឿនយឺតខ្លាំង។
តើមូលហេតុនេះបណ្តាលមកពីអ្វី បានជា Chrome Browser មានល្បឿនយឺតនៅលើ iOS ម្ល៉េះ ខណៈពេល Android និង កុំព្យូទ័រមានល្បឿនជាង?
ឥលូវនេះ យើងអាចដោះស្រាយបញ្ហាមួយនេះបានហើយ
ពោលយើងអាចបង្កើនល្បឿនកម្មវិធី Chrome Browser
របស់យើងអោយលឿនជាងមុនបាន ជាមួយ Tweak ដែលមានឈ្មោះថា
Nitrous ដោយអាចដោនឡូដបានដោយឥតគិតថ្លៃឡើយ តាមរយៈ Source ( http://repo.biteyourapple.net)
។ បន្ទាប់ពីដោនឡូដកម្មវិធី Tweak មួយនេះហើយ អ្នកនឹងសង្កេតឃើញ
Chrome Browser អ្នកនឹងមានល្បឿនលឿនជាងមុន ជាក់ជាមិនខាន។
ទន្ទឹមនឹងនេះដែរ ប្រសិនបើអ្នកបាន Install Tweak ដែលមានឈ្មោះ Chrome
Downloader ពី Cydia ហើយទៀតនោះ នោះអ្នកនឹងអាចដោនឡូដវីដេអូ
និងឯកសារផ្សេងៗទៀតយ៉ាងសេរីផងដែរ ដែលវាមានលក្ខណៈល្អជាង
Safari ទៅទៀត។ Chrome Downloader ក៏អាចដោនឡូដវីដេអូពី
Youtube បានយ៉ាងងាយនិង ទាន់រហ័សទាន់ចិត្តផងដែរ
ដូច្នេះអ្នកមិនចាំបាច់ត្រូវការកម្មវិធីជំនួនដោនឡូដផ្សេងៗទៀត
ដូចជា Tubemate ទៀតឡើយ។
លើសពីនេះទៅទៀត លោកអ្នកក៏អាចសារ៉េ iDevice របស់អ្នក
អោយប្រើប្រាស់កម្មវិធី Chrome ជាកម្មវិធីចំបងគេដែរ
ពោលរៀងរាល់ពេលដែល ទូរស័ព្ទអ្នកលោតបើកវេបសាយអ្វីមួយ
គឺវាប្រើប្រាស់កម្មវិធី Chrome Browser តែម្តង មិនមែន Safari
ឡើយ។ ដើម្បីអោយឧបករណ៍របស់អ្នកដំណើរការដូចនេះបាន
សូមចូលទៅកាន់ Cydia ហើយតម្លើង Tweak ឈ្មោះ BrowserChooser
ហើយតម្លើងជាការស្រេច។ បន្ទាប់ពីតម្លើងហើយ សូមចូលទៅកាន់
Setting > BrowserChooser ហើយជ្រើសរើសយក Chrome ជាការស្រេច។
សរុបសេចក្តីមក តើអ្នកគិតថា រវាង Chrome Browser និង Safari
មួយណាដែលមានអត្ថប្រយោជន៍ខ្ពស់ជាងហើយ
បន្ទាប់ពីបានកែសម្រួលហើយ។
តើលោកអ្នកគួរតែសាកល្បងប្រើប្រាស់កម្មវិធី Chrome Browser
មួយនេះរឺយ៉ាងណា ខណៈពេលវាមានមុខងារច្រើនជាង Safari?
Post a Comment