Unknown Unknown Author
Title: ផ្លាស់ប្តូររបៀប Lock screen នៅលើ iOS7 ជាមួយ Unlockr
Author: Unknown
Rating 5 of 5 Des:
ការ Jailbreak ឧបករណ៍ iDevice របស់យើងនីមួយៗ​ គឺ​ដើម្បី​អោយ​វា​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​កែច្នៃ​ឧបករណ៍​យើង​អោយ​កាន់​ តែ​ស្រស់​ស្អាត​ និ...


ការ Jailbreak ឧបករណ៍ iDevice របស់យើងនីមួយៗ​ គឺ​ដើម្បី​អោយ​វា​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​កែច្នៃ​ឧបករណ៍​យើង​អោយ​កាន់​ តែ​ស្រស់​ស្អាត​ និង​ពិសេស​ជាង​មុន។​ ប្រសិន​បើ​អ្នក​បាន​ Jailbreak​ ឧបករណ៍​អ្នក​ហើយ​ និង​មិន​សូវ​លេង​ Tweak​ ទេ​ វា​ពិត​ជា​គួរ​អោយ​សោក​ស្តាយ​ជា​ខ្លាំង។
1
អស់រយៈ 7 ឆ្នាំមកហើយដែល Apple តែងតែប្រើប្រាស់ស្ទាយដដែលៗ​ នៅ​កន្លែង​ Lockscreen​ ពោល​គ្រាន់​តែ​អូស​ពី​ឆ្វេង​ទៅ​ស្តាំ​ និង​វាយ​ Passcode​ ទៅ​ជា​ការ​ស្រេច។​ Unlockr​ គឺ​ជា​ Tweak​ ពិសេស​មួយ​ ដែល​អាច​ផ្លាស់​ប្តូរ​រសជាតិ​ ពេល​អ្នក​ដោះសោរ​ទូរស័ព្ទ​ម្តងៗ​ អោយ​កាន់​តែ​ពិសេស​និង​ងាយ​ស្រួល​ជាង​មុន។​ Tweak​ មួយ​នេះ​ អាច​អោយ​យើង​ដោះ​សោរ​ បាន​ដោយ​យើង​ត្រូវ​ចុច​ត្រង់​ចំណុច​កណ្តាល​ព៌ណ​ខ្មៅ​ បន្ទាប់​មក​ទៀត​វា​នឹង​បែង​ចែក​ជា​ផ្ទៃ​បួន។​ ដើម្បី​ដោះសោរ​ អ្នក​ត្រូវ​ចុច​ត្រង់​កន្លែង​ណា​មួយ​នៃ​ផ្ទៃ​ទាំង​បួន​នោះ​ ទៅ​តាម​ការ​សារ៉េ​របស់​អ្នក។
2
របៀបដាក់ Passcode តាមរយៈ Tweak មួយនេះមានភាពសាមញ្ញទេ​ ប៉ុន្តែ​វា​ពិត​ជា​មាន​ភាព​ងាយ​ស្រួល​ និង​មិន​សាំញ៉ាំ​ដូច​កម្មវិធី​ដោះសោរ​ដទៃ​ឡើយ។
ដើម្បីតម្លើង Unlockr នេះបានដោយឥតគិតថ្លៃ​ សូម​បន្ថែម​ Source​ (apt.178.com)​ ទៅ​ក្នុង​ Cydia​ របស់​អ្នក។​ អ្នក​អាច​សារ៉េ​របៀប​ដោះសោរ​ទៅ​តាម​អ្វី​ដែល​យើង​ចង់​ដាក់​ ដោយ​សូម​ចូល​ទៅ​កាន់​​ Setting​ >​ Unlockr​ និង​សារ៉េ​ទៅ​ជា​ការ​ស្រេច។
សូមបញ្ជាក់ដែរថា វាមិនអាចប្រើប្រាស់ជាមួយមុខងារ​ស្កេន​ក្រយៅ​ដៃ​បាន​ទេ​ ដូច្នេះ​សម្រាប់​អ្នក​ប្រើ​ iPhone​ 5S​ សូម​បិទ​មុខងារ​ស្កេន​ក្រយៅ​ដៃ​មុន​សិន​ទៅ​ សឹម​ប្រើ​ប្រាស់​ Tweak​ មួយ​នេះ។


About Author

Advertisement

Post a Comment

 
Top