តើលោកអ្នកធ្លាប់មាន អារម្មណ៍ថា មិត្តភក្កិរបស់អ្នកនៅលើ Facebook តែងតែមានសេចក្តីសុខ និងសុខសប្បាយជាងអ្នកដែររឺទេ? អ្នកមិនឯកាទេ ព្រោះអីបើយោងទៅតាមការសិក្សាស្រាវជ្រាវ របស់សាកលវិទ្យាល័យពីរ នៅឯប្រទេសអាឡឺម៉ង់បានអោយដឹងថា មនុស្សពីរ ក្នុងចំណោមបីនាក់ តែងតែមានអារម្មណ៍ ឯកា ធុញ និងពេលខ្លះខឹងនឹងខ្លួនឯង បន្ទាប់ពីបើក Facebook ហើយ។
តើវាជារឿងពិតដែររឺទេ ដែលនៅពេលដែលយើងប្រើប្រាស់ Facebook
កាន់តែច្រើន
នោះយើងកាន់តែមានអារម្មណ៍មិនសប្បាយចិត្តកាន់តែច្រើន?
មូលហេតុចម្បង ដែលធ្វើអោយពួកយើងមានអារម្មណ៍មិនល្អ
នោះគឺកើតឡើងពីការច្រណែន។ ការច្រណែនមានច្រើនប្រភេទ
ហើយវាកើតឡើង ដោយយើងមិនដឹងខ្លួនឡើយ ហើយសព្វថ្ងៃនេះ
មានមនុស្សជាច្រើន កំពុងប្រឈមមុខនឹងបញ្ហានេះ
ទាំងមិនដឹងខ្លួនឡើយ។
ការបង្ហោះរូប ទៅដើរលេងកន្លែងពិសេសៗណាមួយ ដូចជាតាមឆ្នេរខ្សាច់
មាត់សមុទ្រ រឺក៏ដំណើរកំសាន្តតាមប្រទេសក្រៅ គឺជាមូលហេតុ
ដ៏ធំបំផុត ដែលធ្វើអោយមនុស្សភាគច្រើន មានការច្រណែន
និងចង់ទៅទីនោះដែរ។ សម្រាប់អ្នកលេង Facebook
ភាគច្រើនបន្ទាប់ពីឃើញរូបភាពទាំងនោះហើយ
គឺនឹងចាប់ផ្តើមមានអារម្មណ៍តូចចិត្ត នឹងការរស់នៅរបស់គេ
ហើយចង់ទៅកន្លែងនោះដែរ។
ទន្ទឹមនឹងនេះដែរ ការឃើញរូប រឺក៏ Status អ្នកដទៃទទួលបានចំនួន Like
ច្រើន ក៏អាចធ្វើអោយអ្នកលេង Facebook
មួយចំនួនមានអារម្មណ៏មិនល្អដែរ។ យើងអាចនិយាយបានថា
វាមិនមែនជាការច្រណែនទេ ប៉ុន្តែវាជាការអន់ចិត្តមួយ។
យើងអាចប្រៀបធៀបស្ថានភាពបែបនេះទៅនឹង ពេលយើងសិក្សាអញ្ជឹង
ពោលមានសិស្សម្នាក់ដែលនរណាៗ ក៏ញញឹម និងរាប់អានដាក់
ខុសពីយើងដែលនៅម្នាក់ឯង។
ដើម្បីឆ្លើយតបនឹងអារម្មណ៍ ច្រណែនដោយឥតដឹងខ្លួននេះ
មនុស្សភាគច្រើនខិតខំធ្វើខ្លួនអោយល្អ
ហើយចែកចាយតែរឿងអ្វីដែលសប្បាយៗ
ហើយពេលខ្លះក៏កុហកខ្លួនឯងទៀតផង។ ចំណែកឯអ្នកខ្លះទៀត
អស់អារម្មណ៍នឹងប្រើប្រាស់ Facebook ហើយឈប់ប្រើតែម្តង។
ព្រមគ្នានេះដែរ ការសិក្សាក៏បានចង្អុលអោយឃើញដែរថា បុរសភាគច្រើន
តែងតែច្រណែននឹងបុរសដូចគ្នា អំពីការងារ និងចំណូលដែររកបាន
ឯនារីៗវិញ គឺគ្មានអ្វីក្រៅពីរូបសម្ភស្ស
និងសកម្មភាពទៅណាមកណានៅខាងក្រៅនោះទេ។ ចំណែកឯវ័យជំទង់
ដែលមានអាយុ 18ឆ្នាំចុះវិញ គឺភាគច្រើន ច្រណែនរឿង
ដែលគេមានរបស់ប្រើប្រាស់ល្អជាង ដូចជា ទូរស័ព្ទ
និងថេប្លេតជាដើម។
ការសិក្សានេះបានបង្ហាញអោយឃើញថា ករណីនេះ ឧស្សាហ័កើតឡើងលើមនុស្ស
ដែលមានមិត្តភក្កិច្រើន លើ Facebook។ ដូច្នេះ
ដើម្បីចៀសវាងនូវបញ្ហានេះបាន យើងមិនគួរមានមិត្តភក្កិច្រើន
ហួសហេតុនៅលើ Facebook ឡើយ ហើយនិងកុំឧស្សាហ៍ប្រើប្រាស់
Facebook ក្នុងរយៈពេលយូរពេក ប៉ុន្តែប្រើប្រាស់ក្នុងន័យផ្សេង
ដូចជាមើលរូបភាពកំប្លែង ព៌តមាន និង និយាយជាមួយមិត្តភក្កិយើង
គឺមិនបង្កជាបញ្ហាអ្វីឡើយ។
សម្រាប់ប្រិយមិត្តទាំងអស់គ្នាវិញ
តើអ្នកធ្លាប់មានអារម្មណ៍ដូចអ្វីដែលបានរៀបរាប់ខាងលើដែររឺទេ?
ប្រសិនជាធ្លាប់ សូមរៀន ក្នុងការគ្រប់គ្រងអារម្មណ៍ខ្លួនឯងទៅ
ដើម្បីអោយការប្រើប្រាស់ Facebook យើងផ្តល់ផលល្អ។
Post a Comment