ការកែច្នៃ និងការបង្កើនភាពស្រស់ស្អាតរបស់យើង គឺជារឿងដ៏ចំបាច់មួយ ព្រោះអីវាអាចធ្វើអោយយើងមានអារម្មណ៍ល្អ និងកាន់តែស្រឡាញ់ឧបករណ៍យើងជាងមុនទៀត។ នៅថ្ងៃនេះ យើងសូមណែនាំនូវ Tweak និង Theme តូចតាចមួយចំនួនទៀត ដើម្បីណែនាំទៅកាន់អ្នករាល់គ្នា ហើយសង្ឃឹមថាអ្នករាល់គ្នានឹងពេញចិត្ត។
1. RingMasker
Risngmasker គឺជា Theme ពិសេសម្យ៉ាង ប្រើប្រាស់ដើម្បីគ្របដណ្តប់ផ្ទៃអេក្រង់ទាំងអស់ អោយទៅជាទ្រង់ទ្រាយថ្មីមួយផ្សេងទៀត។ លើសពីនេះ យើងក៏អាចរចនាអោយវាចេញជាស្រមោលព្រើល រឺក៏ដិតទៅតាមចំណង់ចំណូលចិត្តរបស់អ្នក។
លោកអ្នកអាចដោនឡូដវាបានដោយឥតគិតថ្លៃឡើយពី Cydia ដោយគ្រាន់តែស្វែងរក Tweak ដែលមានឈ្មោះ RingMasker ហើយតម្លើងជាការស្រេច។ ដើម្បីផ្លាស់ប្តូរទ្រង់ទ្រាយ icon របស់យើង សូមចូលទៅកាន់កម្មវិធិ Winterboard ដែលមានស្រាប់នៅលើផ្ទៃអេក្រង់ ហើយជ្រើសរើសយកជម្រើសណាមួយដែលអ្នកចង់បាន ដូចជា Ring ដែលមានន័យថាមូល Square ដែលមានន័យថាជ្រុង និង Utter ដែលមានទ្រង់ទ្រាយជ្រុង ប៉ុន្តែទាលគែមៗ។
2. ColorFlow
Tweak មួយនេះគឺ Tweak ដែលខ្ញុំស្រឡាញ់ជាងគេ ព្រោះអីវាបានផ្លាស់ប្តូរព៌ណ នៅកន្លែងលេងតន្ត្រី ទៅតាមរូបរបស់ Cover។ វាបានផ្លាស់ប្តូរ ស អត់ជាតិដែល Apple បានបង្កើត អោយទៅជាព៌ណឆើតឆាយ ទៅតាមរូប Album Art។
លោកអ្នកអាចដោនឡូដ Tweak មួយនេះបានដោយឥតគិតថ្លៃឡើយ ដោយគ្រាន់តែបន្ថែម Source (http://cydia.myrepospace.com/cambodia/) ហើយស្វែងរកពាក្យ Colorflow នៅក្នុង Source នោះនឹងដោនឡូដជាការស្រេច។
3. Theme ឈ្មោះ Incircle
Incircle ប្រើប្រាស់ Theme បែបគំនូរ ខុសពី Theme ដទៃដែលមានលក្ខណៈស្រស់ស្អាតប្លែកម្យ៉ាងដែរ។ គេដាក់លក់ Theme នេះក្នុងតម្លៃរហូតដល់ទៅ 1.99$ ឯណោះ ប៉ុន្តែអ្នកក៏អាចដោនឡូដបានដោយឥតគិតថ្លៃឡើយ ដោយគ្រាន់តែបន្ថែម Source (http://cydia.myrepospace.com/Cambodia/)។
ដើម្បីប្រើប្រាស់ Theme ដែលមានឈ្មោះថា Incircle មួយនេះ សូមចូលទៅកាន់ កម្មវិធី Winterboard ដែលមានស្រាប់នៅលើអេក្រង់ ហើយជ្រើសរើសយកពាក្យ Incircle ហើយចាំវា Respring មួយភ្លែតជាការស្រេច។
សូមបញ្ជាក់ផងដែរថា វាអាចប្រើប្រាស់បានតែលើ iPhone និង iPod Touch 5th ដែលដំណើរការដោយ iOS 7 តែប៉ុណ្ណោះ។
4. Coono
Coono ប្រើប្រាស់សម្រាប់កែសម្រួលលក្ខណៈផ្សេងៗរបស់ Notification នៅពេលដែលវាបង្ហាញ អោយវាមានព៌ណ អ្វីផ្សេងទៅតាមចិត្តស្រឡាញ់របស់យើង។ ទ្រង់ទ្រាយដើមដែរក្រុមហ៊ុនបានបង្កើតនោះ គឺវាមានព៌ណខ្មៅ ក្រាស់ មិនស្រស់ស្អាត សមនឹង iOS 7 ឡើយ។
លោកអ្នកអាចដោនឡូដ Tweak មួយនេះបានដោយឥតគិតថ្លៃឡើយ តាមរយៈ Source (http://cydia.myrepospace.com/cambodia/) រីឯរបៀបប្រើប្រាស់វិញ អ្នកត្រូវចូលទៅកាន់ Setting > coono ហើយបើក Enable។
សង្ឃឹមថាអ្នកទាំងអស់គ្នា នឹងពេញចិត្ត Tweak មួយក្នុងចំណោមនេះ ហើយពួកយើងនឹងខិតខំស្វែងរកអ្វីដែលមានអត្ថប្រយោជន៍ និងស្រស់ស្អាតមកណែនាំជូនអ្នកទាំងអស់គ្នា។
ទំព័រដើម http://cambo-report.com
Post a Comment