Unknown Unknown Author
Title: [Cydia] Theme សម្រាប់ iPhone និង​ iPad​ ដ៏​ស្រស់​ស្អាត​បំផុត​ប្រចាំ​ខែកុម្ភៈ​
Author: Unknown
Rating 5 of 5 Des:
              ពេលវេលាគឺពិតជាដើរលឿនមែន ព្រោះអីយើង ​ទើប​តែ​ណែនាំ​នូវ​ Theme​ ដ៏​ស្រស់​ស្អាត​ទាំង​ប្រាំ​ខែ​មករា​សោះ ​ប៉ុន្តែ​លើក​នេះ​គឺ​ខែ​កុ...
              ពេលវេលាគឺពិតជាដើរលឿនមែន ព្រោះអីយើង ​ទើប​តែ​ណែនាំ​នូវ​ Theme​ ដ៏​ស្រស់​ស្អាត​ទាំង​ប្រាំ​ខែ​មករា​សោះ ​ប៉ុន្តែ​លើក​នេះ​គឺ​ខែ​កុម្ភៈ​ម្តង​ហើយ​។​ Theme​ កំពូល​ទាំង​ប្រាំ​នេះ​ គឺ​សុទ្ធ​តែ​រូបរាង​ស្រស់​ស្អាត​ និង​ខុស​ប្លែក​ពី​ Theme​ មុន​ៗ​ឆ្ងាយ​ណាស់​។ ជាដំបូង សូមអ្នកទាំងអស់គ្នាបន្ថែម Source​ ថ្មី​មួយ​សិន​ចូល​ទៅ​ក្នុង​ Cydia​ ដោយ​ចូល​ទៅ​កាន់​ Cydia > manage > source > edit > ​Add​ វាយ​ពាក្យ​ (http://repo.biteyourapple.net)​ រឺ​ក៏​ (http://repo.hackyouriphone.org/)។
Axla
1
              Axla គឺជា Thme ដ៏ស្រស់ស្អាតមួយ​ ដែល​មាន​ភាព​លេច​ធ្លោ​ជាង​ Theme​ មុន​ៗ​ ព្រោះ​អី​រូប​ភាព​នៅ​ក្នុង​ icon​ នី​មួយ​ៗ​គឺ​មាន​ទំហំ​ធំ​គួរ​អោយ​ទាក់​ទាញ​ណាស់។​ រៀង​រាល់​ icon​ នី​មួយ​ៗ​ប្រើ​ប្រាស់​ព៌ណ​សុទ្ធ​ មិន​ចម្រុះ ​និង​មាន​ព៌ណ​រាង​ក្រម៉ៅ ​ដែល​ធ្វើ​អោយ​ត្រជាក់​ភ្នែក​ និង​មិន​ឆាប់​ធុញ​ទ្រាន់​ឡើយ​។​ ទន្ទឹម​នឹង​នេះ​ដែរ​ លោក​អ្នក​អាច​ប្រើ​ប្រាស់​ icon ​ជា​ពីរ​ប្រភេទ​មួយ​ប្រភេទ​ជ្រុង​ និង​មួយ​ទៀត​មូល​ ដោយ​គ្រាន់​តែ​ផ្លាស់​ប្តូរ​តាម​ Winterboard​ តែ​ប៉ុណ្ណោះ​។​ វា​អាច​ប្រើ​ប្រាស់​ទាំង​នៅ​លើ ​iPhone,​ iPad​ និង​ iPod​ Touch​ ដែល​ដំណើរ​ការ​ដោយ​ iOS​ 4 ​ឡើង​ទៅ​។​
iOS 8 Concept
2
             iOS 8 Concept គឺជា Theme ដែលមានរូបរាងស្រដៀងទៅនឹង​ Theme​ iOS​ 7​ដែរ​ គ្រាន់​តែ​វា​មាន​លក្ខណៈ​ផុស​ជាង​មុន​។​ អ្នក​បង្កើត​ Theme​ មួយ​នេះ​បាន​ដាក់​ស្រមោល ​និង​ផ្លាស់​ប្តូរ​រូបភាព​មួយ​ចំនួនក្នុងicon អោយ​ប្លែក​ជាង​មុន​បន្តិច​។​ គួរ​អោយ​សោក​ស្តាយ​ដែរ​ ដែល​វា​មិន​អាច​ដំណើរ​ជាមួយ ​iPad​ បាន​ឡើយ។
Flaticons
3
Flaticons គឺជាTheme រាបស្មើរដ៏ស្រស់ស្អាតបំផុតមយ​ ដែល​បាន​រចនា​ឡើង​យ៉ាង​ស្រស់​ស្អាត​បំផុត​ សម្រាប់​អ្នក​ដែល​មិន​ចូល​ចិត្ត​របស់​សាំញ៉ាំ​។​ Theme ​មួយ​នេះ​មាន​បន្ថែម​ icon​ ចេញថ្មី​ដល់ទៅ​ 500​ ឯ​ណោះ​រួម​ជាមួយ​ការ​កែ​ច្នៃ​ផ្សេង​ទៀត​ចំនួន​ដប់​។​ ប្រសិន​បើ​អ្នក​ប្រើ​ប្រាស់​ Theme ​មួយ​នេះជាមួយ​អេក្រង់ ​Retina​ នោះ​វា​នឹង​កាន់​តែមាន​ភាព​ស្រស់​ស្អាត​ទ្វេដង​ថែម​ទៀត​។ ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ Theme​ មួយ​នេះ​អាច​ប្រើ​ប្រាស់​បាន​តែ​ជា​មួយ​ iPhone​ និង​ iPod​ Touch​ តែ​ប៉ុណ្ណោះ​។
Gusht
4
            Gusht គឺជាTheme ដ៏ពិសេសមួយដែលប្រើប្រាស់ព៌ណចម្រុះជាច្រើន​ លេង​ស្ទីល​តាម​ពពួក ​Android​ មួយ​ចំនួន​ផង​ដែរ​។ ​រចនាបថ​មួយ​ចំនួន​គឺ​ស្រដៀង​នឹង​ Theme​ Soft​ remix​ ដែរ​ គ្រាន់តែ​វា​មាន​ថែម​ស្រមោលតែ​ប៉ុណ្ណោះ​។ ​យើង​ក៏​សូម​សោក​ស្តាយ​ផង​ដែរ​ ចំពោះ​អ្នក​ប្រើ​ប្រាស់​ iPad​ ព្រោះអី​ Theme​ មួយ​នេះ​វា​មិន​ទ្រទ្រង់​ជាមួយ​ iPad​ ឡើយ។
iOS 8 infinity
5
             នេះគឺជា Theme ដែលខ្ញុំចូលចិត្តបំផុត ព្រោះអីវាមានព៌ណស្រាល ​មិន​ឆើត​ឆាយ​ ហើយ​ក៏​នៅ​តែ​រក្សា​លក្ខណៈ​ដើម​​របស់​ iOS​ 7​ ផង​ដែរ​។​ អ្នក​បង្កើត​ Theme​ មួយ​នេះ​ជឿ​ជាក់​ថា​ iOS​ 8 ​នឹង​មាន​ស្ទីស​ស្រស់​បែប​នេះ​ឯង​។​ វា​អាច​ប្រើប្រាស់​បាន​ទាំង​ iPhone,​ iPad​ និង​ iPod​ Touch​ ។​ដើម្បី​ផ្លាស់​ប្តូរ​ Theme​នីមួយៗ​ សូម​ចូល​ទៅ​កាន់​ Winterboard > Select Theme ​ហើយ​ជ្រើស​រើស​យក​ Theme​ ណា​មួយ​ដែល​អ្នក​ចូល​ចិត្ត។
ទំព័រដើម http://cambo-report.com

About Author

Advertisement

Post a Comment

 
Top