នាពេលបច្ចុប្បន្ននេះ ការថតរូបមុខខ្លួនឯង គឺជាពេញនិយមបំផុត សម្រាប់យុវវ័យ ជាពិសេសសម្រាប់មិត្តៗនារីតែម្តង ហើយជាពិសេសទៀតសម្រាប់អ្នកដែលមានមុខ Cute។ ដោយឡែក ការថតរូបក៏បង្កភាពឈឺក្បាលមួយដល់យើងផងដែរ ព្រោះអីទម្រាំតែចូលទៅដល់កម្មវិធី កាមេរ៉ា ហើយផ្លាស់ប្តូរពីកាមេរ៉ាក្រោយទៅមុខ គឺត្រូវចំណាយពេលយ៉ាងតិចក៏ 5 វិនាទីដែរ។
មិនថ្វីទេ យើងមានវិធីពិសេសមួយទៀត ដែលអាចថតរូបមុខខ្លួនឯងបានយ៉ាងឆាប់រហ័សតែម្តង ដោយគ្រាន់តែប្រើរយៈពេលត្រឹមតែ 1 វិនាទីតែប៉ុណ្ណោះ។ Tweak ដ៏ពិសេសមួយនេះ អាចអោយអ្នកថតរូបបាន ដោយគ្រាន់តែដាក់ដៃនៅលើ កន្លែង Dock (ជួរខាងក្រោមនៃទូរស័ព្ទអ្នកដែលមាន Phone, Message, Male) ហើយអូសឡើងលើតែប៉ុណ្ណោះ។
Tweak មួយនេះអាចដំណើរការលើ iPhone និង iPod Touch ដែលដំណើរការដោយ iOS 7 តែប៉ុណ្ណោះ ចំណែក ឯ iPad វិញគឺវានៅមិនទាន់ទ្រាំទ្របាននៅឡើយទេ។ ដើម្បីតម្លើង Tweak មួយនេះបានដោយឥតគិតថ្លៃ សូមចូលទៅកាន់កម្មវិធី Cydia ហើយបន្ថែម Source ថ្មីមួយទៀតដោយចុច Manage > Source > Edit > វាយពាក្យ (http://cydia.myrepospace.com/cambodia/)។
បន្ទាប់ពីបន្ថែម Source នេះហើយ សូមអ្នកស្វែងរកពាក្យ “ Selfie” ហើយតម្លើងវាជាការស្រេច។ ឥលូវនេះសូមសាកល្បងលើក icon ណាមួយដែលនៅផ្នែកខាងក្រោមគេបង្អស់ ដូចជា Call ជាដើម នោះអ្នកនឹងឃើញកាមេរ៉ាផុសចេញពីខាងក្រោមជាក់ជាមិនខាន។
សូមរីករាយរាយក្នុងការប្រើប្រាស់ ហើយសង្ឃឹមថាវានឹងមានអត្ថប្រយោជន៍ខ្ពស់ សម្រាប់អ្នកមានភាពរវល់ក្នុងការថតរូបភាព។
ទំព័រដើម http://cambo-report.com
Post a Comment