Unknown Unknown Author
Title: [Cydia] ដោន​ឡូត​កម្មវិធី​ និង​ហ្គេម​ដោយ​ឥត​គិត​ថ្លៃ​ជា​មួយ​នឹង​ AppCake​ សម្រាប់​ iOS7
Author: Unknown
Rating 5 of 5 Des:
             បច្ចុប្បន្នអ្នកប្រើប្រាស់ iPhone និង iPad ទាំងអស់រំពឹងចង់អោយឧបករណ៍​របស់​ខ្លួន​អាច​ធ្វើ​ការ​ Jailbreak​ បាន​ដើម្បី​ងាយ​ស្រួ...


             បច្ចុប្បន្នអ្នកប្រើប្រាស់ iPhone និង iPad ទាំងអស់រំពឹងចង់អោយឧបករណ៍​របស់​ខ្លួន​អាច​ធ្វើ​ការ​ Jailbreak​ បាន​ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​តម្លើង​ Tweak,​ Theme​ ក៏​ដូច​ជា​បញ្ចូល​ហ្គេម​ និង​កម្មវិធី​ដោយ​មិន​បាច់​អស់​លុយ។

cover

                  កាលពីមុនយើងធ្លាប់ណែនាំប្រិយមិត្តម្ដងហើយនូវកម្មវិធី vShare និង Tongbu​ ប៉ុន្ដែ​ថ្ងៃ​នេះយើងចង់​ណែ​នាំ​កម្មវិធី​មួយ​ដែល​អាច​អោយ​ឧបករណ៍​ ដំណើរ​ការ​ដោយ​ iOS​ 7 ​ធ្វើ​ការ​ដោន​ឡូត​ កម្មវិធី​ និង​ហ្គេម​មួយ​ចំនួន​បាន​ដោយ​មិន​គិត​ថ្លៃ។​ ប្រិយមិត្ត​ខ្លះ​ប្រហែល​ជា​ធ្លាប់​បាន​ស្គាល់​ និង​ប្រើប្រាស់​កម្មវិធី​មួយ​ដែល​មាន​ឈ្មោះថា​ AppCake​ ជាក់​ជា​មិនខាន​ ដែល​កម្មវិធី​នេះ​ផ្ដល់​ភាព​ងាយ​ស្រួល​ក្នុង​ការ​ ដោន​ឡូត​ហ្គេម​ និង​កម្មវិធី​ មក​តម្លើង​នៅ​លើ​ iPhone​ ឬ​ iPad​ របស់​អ្នក​ដែល​បាន​ Jailbreak​ រួច។

        កម្មវិធី និងហ្គេមដែលដាក់លក់នៅក្នុង Appstore ក្នុងតម្លៃថ្លៃៗ ដូចជា​ The Amazing Spider Man 2,​ Minecraft,​ Grand​ Theft​ Auto​ ជា​ដើម​ ភាគ​ច្រើន​សុទ្ធ​តែ​មាន​ដាក់​អោយ​យើង​ដោនឡូត​នៅ​ក្នុង​កម្មវិធី​ AppCake​ នេះ​ដោយ​ឥត​គិត​ប្រាក់​ និង​មាន​ល្បឿន​ដោន​ឡូត​លឿន​គួរ​សម។

Capture

                  ដូចនេះសម្រាប់អ្នកដែលមិនទាន់បានសាកល្បងជាមួយនឹងកម្មវិធី AppCake​ នេះ​អាច​ធ្វើ​ការ​សាក​ល្បង​ជា​មួយ​នឹង​កម្មវិធី​នេះ​ ដោយ​គ្រាន់​តែ​ចូល​ទៅ​កាន់​ Cydia​ រួច​ស្វែង​រក​កម្មវិធី​ដែល​មាន​ឈ្មោះ​ថា​ AppCake​ (ក្នុង​ករណី​រក​មិន​ឃើញ​ សូម​ធ្វើ​ការ​បន្ថែម​ Source​ http://repo.hackyouriphone.org/ ​ជា​មុន​សិន) ​រូច​ធ្វើ​ការ​តម្លើង។​ បន្ទាប់​ពី​តម្លើង​កម្មវិធី​នេះ​ហើយ​ សូម​ចូល​ទៅ​កាន់​កម្មវិធី​ AppCake​ នេះ​នៅលើ​ Homescreen ​របស់​អ្នក​ ហើយ​ធ្វើ​ការ​ស្វែង​រក​កម្មវិធី​ ឬ​ហ្គេម​ដែល​អ្នក​ពេញ​ចិត្ត​រួច​ធ្វើ​ការ​ដោនឡូត​ និង​តម្លើង​ជា​ការ​ស្រេច។

បញ្ជាក់ៈ រាល់ Tweak និងកម្មវិធីដែលមាននៅក្នុង Cydia ពេលខ្លះអាចនឹងបង្កបញ្ហា​ដល់​ឧបករណ៍​របស់​យើង​ ដូច​នេះ​សូម​សម្រេច​ចិត្ត​ដោយ​ខ្លួន​ឯង​មុន​តម្លើង​ Tweak ​ឫ​កម្មវិធី​ណា​មួយ​ពី​ក្នុង​ Cydia !

ទំព័រដើម http://cambo-report.com

About Author

Advertisement

Post a Comment

 
Top