Unknown Unknown Author
Title: [Cydia] របៀប​ប្ដូរ​ឡូហ្គូ​កាមេរ៉ា​នៅ​លើ​ Lockscreen​ របស់​ iPhone​ អោយ​ទៅ​ជា​រាង​ផ្លែ​ប៉ោម
Author: Unknown
Rating 5 of 5 Des:
           តើអ្នកមានដែលកត់សំគាល់ឬទេថានៅលើអេក្រង់ Lockscreen របស់ iPhone​ មាន​ឡូហ្គូ​កាមេរ៉ា​មួយ​ដែល​អាច​អោយ​យើង​ចូល​ទៅ​កាន់​មុខងារ​កាមេរ...


           តើអ្នកមានដែលកត់សំគាល់ឬទេថានៅលើអេក្រង់ Lockscreen របស់ iPhone​ មាន​ឡូហ្គូ​កាមេរ៉ា​មួយ​ដែល​អាច​អោយ​យើង​ចូល​ទៅ​កាន់​មុខងារ​កាមេរ៉ា​បាន​ យ៉ាង​រហ័ស​ មិន​តែ​ប៉ុណ្ណោះ​យើង​ថែម​ទាំង​អាច​ធ្វើ​ការ​ប្ដូរ​រូប​រាង​ឡូហ្គូ​កាមេរ៉ា​ នេះ​អោយ​ទៅ​ជា​រូបរាង​ផ្លែ​ប៉ោម​បាន​ទៀត​ផង។

cover

                 ដើម្បីធ្វើដូចនេះបានតម្រូវអោយ iPhone ឬក៏ iPad របស់អ្នកធ្វើការ Jailbreak​ ជា​មុន​សិន។​ បន្ទាប់​មក​សូម​អ្នក​ចូល​ទៅ​កាន់​ Cydia ​រួច​ស្វែង​រក​កម្មវិធី​មួយ​ដែល​មាន​ឈ្មោះ​ថា​ iOS7​ Apple​ Camera​ Grabber​ រួច​ធ្វើ​ការ​តម្លើង។ ​ក្រោយ​ពី​ធ្វើ​ការ​តម្លើង​វា​រួច​ សូម​អ្នក​ចូល​ទៅ​កាន់​ WinterBoard​ ព្រោះ​កម្មវិធី​នេះ​ដំនើរ​ការ​ជា​មួយ​នឹង​ WinterBoard​ បន្ទាប់​មក​អ្នក​នឹង​ឃើញ​ប្រយោគ​ពីរ​គឺ​ SM ​និង​ LG​ iOS7​ Apple​ Camera​ Grabber​ ដោយ​អ្នក​អាច​ជ្រើស​រើស​មួយ​ក្នុង​ចំណោម​ប្រយោគ​ទាំងពីរ​ ដែល​ SM​ មាន​ន័យ​ថា​តូច​ និង​ LG​ មាន​ន័យ​ថា​ធំ។​ ចុង​ក្រោយ​សូម​ធ្វើការ​ Respring​ ជា​ការ​ស្រេច​ ហើយ​អ្នក​នឹង​ឃើញ​ឡូហ្គូ​កាមេរ៉ា​ដែល​នៅ​លើ ​Lockscreen ​របស់​ iPhone​ អ្នក​មាន​រាង​ផ្លែ​ប៉ោម​ទៅ​តាម​ទំហំ​ដែល​អ្នក​ជ្រើស​រើស។

ទំព័រដើម http://cambo-report.com

About Author

Advertisement

Post a Comment

 
Top