Unknown Unknown Author
Title: [Cydia] CSwitcher នាំយកកម្មវិធី​ចាស់ៗ​ដែល​បាន​បើក​ហើយ ទៅ​ដាក់ក្នុង Control Center
Author: Unknown
Rating 5 of 5 Des:
                 តើអ្នកទាំងអស់គ្នាឧស្សាហ៍ផ្លាស់ប្តូរ​ពី​កម្មវិធី​មួយ ទៅ​កម្មវិធី​មួយ​ទៀត​ដោយ​ចុច​ប៊ូតុង Home ពីរ​ដង​ដែរ​រឺ​ទេ? ធ្វើ​បែប...


                 តើអ្នកទាំងអស់គ្នាឧស្សាហ៍ផ្លាស់ប្តូរ​ពី​កម្មវិធី​មួយ ទៅ​កម្មវិធី​មួយ​ទៀត​ដោយ​ចុច​ប៊ូតុង Home ពីរ​ដង​ដែរ​រឺ​ទេ? ធ្វើ​បែប​នេះ​ពិត​ជា​ចំណាយ​ពេល​ច្រើន អាច​អោយ​ប៊ូតុង Home ឆាប់​ខូច ហើយ​ក៏​ស្មុគ​ស្មាញ​ផង​ដែរ។ Tweak ឈ្មោះ​ថា CSwitcher នឹង​នាំ​យក​កម្មវិធី​ចាស់ៗ​ដែល​យើង​បាន​ទៅ​ដាក់​ក្នុង Control Center តែ​ម្តង ហេតុ​ដូច្នេះ​ហើយ​យើង​អាច​បិទ​បើក និង​ឆ្លង​ពី​កម្មវិធី​មួយ ទៅ​កម្មវិធី​មួយ​ទៀត​បាន​កាន់​តែ​មាន​ភាព​ងាយស្រួល។

1

តម្រូវការ
  • iPhone, iPod touch ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការណ៍ iOS 7 ឡើងទៅ
  • ឧបករណ៍របស់អ្នកត្រូវបាន Jailbreak រួចរាល់ (មានកម្មវិធី Cydia)
របៀបតម្លើង និងប្រើប្រាស់
  • បើកកម្មវិធី Cydia > Change > Refresh ចាំមួយភ្លែត
  • ចុចក្រឡោនស្វែងរក > វាយពាក្យ “ Cswitcher រួច​ហើយ​តម្លើង​វា​និង​ចុច Restart Springboard
  • សាកល្បងបើក Control Center ដោយ​ទាញ​ដៃ​អូស​ទៅ​លើ នោះ​អ្នក​នឹង​ឃើញ​កម្មវិធី​ចាស់ៗ​ដែល​អ្នក​បាន​បើក​នៅ​ខាង​ក្រោម​នេះ​ជាក់​ជា​មិនខាន។
  • យើងក៏អាចបិទកម្មវិធីនោះចោលដោយ​ផ្ទាល់​នៅ​កន្លែង​នោះ​ផង​ដែរ ដោយ​ចុច​អោយ​ជាប់ ហើយ​ចុច​ខ្វែង​បិទ​កម្មវិធី​ទៅ​ជា​ការស្រេច។
  • យើងក៏អាចធ្វើការកែសម្រួលផងដែរ ដោយ​ផ្លាស់​ប្តូរ​ស្តាយ icon ទៅ​ជា​កម្មវិធី​ហើយ​មាន Preview ខ្លីៗ​ដោយ​ចូល​ទៅ Setting > Cswitcher > បក App Snapshot រួច​ចុច Apply។

cover

        គួសបញ្ជាក់ថា វាអាចនឹងប្រឆាំងគ្នា​ជាមួយ​នឹង Tweak ណា​មួយ​ក្នុង Control Center នេះ ហេតុ​ដូច្នេះ​ហើយ​បើ​អ្នក​មាន​បញ្ហា​គាំង​អ្វី​មួយ សូម​ព្យាយាម លុប​ចោល Tweak ដែល​ទាក់​ទង​នឹង Control Center
នេះ។

ទំព័រដើម http://cambo-report.com

About Author

Advertisement

Post a Comment

 
Top