មកថ្មីទៀតហើយ Theme ស្រស់ស្អាតមកផ្លាស់ប្តូរអារម្មណ៍ថ្មីរបស់មិត្តអ្នកអាន ដែលបានប្រើប្រាស់ Theme ចាស់ដែលអ្នកបានដាក់នៅលើ iDevices នោះល្មមដូរមកសាក Theme ថ្មីនេះហើយ។ Theme នេះឈ្មោះ A14K-712 មាន icon ជារាងជ្រុងទាំងអស់ មានពណ៌រាងក្រម៉ៅនៅលើ Homescreen ច្បាស់ល្អសំរាប់មនុស្សគ្រប់វ័យប្រើប្រាស់ក្នុងការមើល និងប្រើប្រាស់។ លោកអ្នកអាចធ្វើការដំឡើងបាននៅលើប្រព័ន្ធប្រតិបត្តិការ iOS 6.0 ឡើងទៅ។
ដើម្បីដំឡើង Theme មួយនេះអ្នកត្រូវធ្វើតាមការណែនាំខាងក្រោម៖
- ចូលទៅកាន់ Cydia => Sources => Edit => Add => វាយពាក្យថា http://repo.biteyourapple.net
- បន្ទាប់មកចូលទៅកន្លែង Search រួចវាយពាក្យថា A14K-712 ហើយធ្វើការដំឡើង
- បន្ទាប់ពីធ្វើការដំឡើងរួចអ្នកត្រូវការចូលទៅកាន់ Setting => WinterBoard => Select Themes រួចធីកយក A14K-712 Theme និង A14K-712 Iconomatic ។
- បន្ទាប់ត្រលប់មក WinterBoard វិញចុចលើពាក្យ Respring (នៅផ្នែកខាងលើជ្រុងខាងឆ្វេង) បើសិនជាអ្នកមិនទាន់ច្បាស់អ្នកអាចចុចយក cancel (នៅផ្នែកខាងលើជ្រុងខាងស្តាំ) ហើយជ្រើសរើសឲ្យបានត្រឹមត្រូវម្តងទៀតសំរាប់ iDevice របស់អ្នកមុននឹងធ្វើការ Respring ដូចការណែនាំខាងលើ។
បន្ទាប់ពីធ្វើការដំឡើង Theme ខាងលើនេះរួច អ្នកប្រាកដជាបានឃើញ Homescreen របស់អ្នកជាមួយនឹង Icons ស្អាតៗរាងជ្រុងទាំងអស់ មានពណ៌រាងក្រម៉ៅ ថែមទាំងធ្វើឲ្យអារម្មណ៍អ្នកកាន់តែស្រស់ស្រាយ និងមិនធុញនៅពេលដែលប្រើប្រាស់។
ទំព័រដើម http://cambo-report.com
Post a Comment