ClassicLockScreen គឺជា Tweak
មួយដ៏ពិសេសមួយដែលវាអាចផ្លាស់ប្តូរផ្ទៃចាក់សោរ iPhone, iPad,
iPod របស់អ្នកទៅជាស្តាយ iOS 6 វិញដែលមានភាពទាក់ទាញ
និងងាយស្រួលមើលជាង iOS 7។ Tweak
នេះបានទទួលការគាំទ្រប្រើច្រើនដែរពីប្រិយមិត្ត ហើយនៅពេលថ្មីនេះ
វាបានផ្លាស់ប្តូរកំណែអាប់ដេតថ្មីដែលបន្ថែមរចនាបថចំនួនបួនទៀត
ដែលអ្នកនឹងពេញចិត្ត ព្រោះអីវាមានភាពស្រស់ស្អាត
ហើយក៏ទាក់ទាញផងដែរ។
កាលពីមុន ClassicLockScreen មានស្តាយតែមួយប៉ុណ្ណោះ គឺដូច iOS 6 ប៉ុន្តែនៅពេលដែលវាអាប់ដេតថ្មីនេះ យើងអាចធ្វើការរចនាផ្លាស់ប្តូរបានជាច្រើន។ យើងអាចប្រើជាស្តាយពណ៌ស្រអាប់ (Blur) អោយស៊ីនឹងផ្ទាំងខាងក្រោយក៏បាន ហើយយើងក៏អាចផ្លាស់ប្តូរកន្លែង Slide to unlock ពីជ្រុងទៅមូល ក៏បានដែរ។ ប្រសិនបើអ្នកមានភាពធុញទ្រាន់នឹងស្តាយដោះសោររបស់ iOS 7 នោះ សូមសាកល្បងជាមួយ Tweak នេះម្តងទៅមើល។ ខាងក្រោមនេះគឺជារបៀបតម្លើង និងប្រើប្រាស់ ដូច្នេះសូមតាមដានជាមួយយើងទាំងអស់គ្នា។
តម្រូវការ
- iPhone, iPad, iPod Touch ដែលដំណើរការដោយ iOS 7 ឡើងទៅ
- ឧបករណ៍របស់អ្នកបាន jailbreak រួចរាល់ (មានកម្មវិធី Cydia)
- ចៀសវាងកុំតម្លើង Tweak ណាទាក់ទងនឹង Lock screen ដែរ ព្រោះវាអាចប្រឆាំងគ្នា ហើយធ្វើអោយគាំងពេលប្រើប្រាស់។
របៀបតម្លើង និងប្រើប្រាស់
- បន្ថែម Source (repo.biteyourapple.net) ទៅក្នុងកម្មវិធី Cydia របស់អ្នក។ បើមានរួចហើយ សូមចុច Change > Refresh និងទុកមួយភ្លែត
- ចុចក្រឡោនស្វែងរក វាយពាក្យ “ ClassicLockScreen” រួចចុចតម្លើង
- បើក Setting > ClassicLockScreen > បើក Enable
- ដើម្បីធ្វើការផ្លាស់ប្តូររចនាបថ សូមបិទ រឺបើក Modern Mode, Dark Mode, 7.1 Slider ទៅតាមការពេញចិត្តរបស់អ្នក។
សូមរីករាយនៅក្នុងការប្រើប្រាស់ទាំងអស់គ្នា
ហើយអ្នកទាំងអស់គ្នាក៏អាចសាកល្បងប្រើប្រាស់ Tweak ឈ្មោះថា BlueSlide
បានផងដែរ ដែលវាមានមុខងារ និងរបៀបប្រើប្រាស់ស្រដៀងគ្នាដែរ។
ទំព័រដើម http://cambo-report.com
Post a Comment