សំរាប់អ្នកដែលចូលចិត្តដាក់ Theme នៅលើ iDevices របស់ពួកគេដែលបាន Jailbreak រួច ឬក៏មិនទាន់បានដាក់ អ្នកអាចធ្វើការសាកល្បងជាមួយនឹង Theme ថ្មីៗ ហើយស្រស់ស្អាតដែលខេមបូរីផត បានណែនាំឲ្យអ្នកធ្វើការតម្លើងកាលពីអត្ថបទមុនៗ ។ ប្រហែលជាប៉ុន្មានខែមុនយើងក៏បានណែនាំ Theme ត្រកូល Axla នេះឲ្យលោកអ្នកស្គាល់ម្តងហើយ។ ឥលូវនេះ ខេមបូរីផតបានណែនាំ Theme ថ្មីមួយទៀត ដែលជាជំនាន់ទីពីររបស់ Axla សំរាប់ឲ្យអ្នកប្រើប្រាស់គ្រប់វ័យ អាចធ្វើការតម្លើងបាន ហើយអាចធ្វើឲ្យ Homescreen ទូរស័ព្ទ iPhone និង iPad មាន Icons កាន់តែទាក់ទាញ នឹងមានអារម្មណ៍ល្អនៅពេលដែលអ្នកបានឃើញ។ សំរាប់ Theme នេះដែរមានឈ្មោះថា Axla 2 ដែលមានពណ៌ឆើតឆាយចំរុះគ្រប់ពណ៌ សំរាប់ពណ៌ទាំងនោះដិតល្អ ងាយស្រួលក្នុងការមើល សំរាប់មនុស្សគ្រប់វ័យមិនពិបាកក្នុងការប្រើប្រាស់។ Axla 2 ជា Theme ដែលអាចប្រើប្រាស់បានទាំង iPhone និង iPad ដែលបាន Jailbreak រួច ហើយដំនើរការប្រព័ន្ធប្រតិបត្តិការ iOS 7 ឡើងទៅ៖
ដើម្បីដំឡើង Theme មួយនេះអ្នកត្រូវធ្វើតាមការណែនាំខាងក្រោម៖
- ចូលទៅកាន់ Cydia => Sources => Edit => Add => វាយពាក្យថា http://repo.biteyourapple.net
- បន្ទាប់មកចូលទៅកន្លែង Search រួចវាយពាក្យថា Axla 2 ហើយធ្វើការដំឡើង
- បន្ទាប់ពីធ្វើការដំឡើងរួចអ្នកត្រូវការចូលទៅកាន់ Setting => WinterBoard => Select Themes រួចធីកយក Axla 2 -iPhone និង Axla 2-Icons សំរាប់ម៉ូឌែល iPhone ចំនែកឯ iPad វិញអ្នកត្រូវចូលទៅកាន់កន្លែង Select Themes ដដែលរួចធីក Axla 2-iPad និង Axla 2-Icons។
- បន្ទាប់ត្រលប់មក WinterBoard វិញចុចលើពាក្យ Respring (នៅផ្នែកខាងលើជ្រុងខាងឆ្វេង) បើសិនជាអ្នកមិនទាន់ច្បាស់អ្នកអាចចុចយក cancel (នៅផ្នែកខាងលើជ្រុងខាងស្តាំ) ហើយជ្រើសរើសឲ្យបានត្រឹមត្រូវម្តងទៀតសំរាប់ iDevice របស់អ្នកមុននឹងធ្វើការ Respring ដូចការណែនាំខាងលើ។
បន្ទាប់ពីធ្វើការដំឡើង Theme ខាងលើនេះរួច អ្នកប្រាកដជាបានឃើញ Homescreen របស់អ្នកជាមួយនឹង Icons ស្អាតៗ មានពណ៌ចំរុះ ថែមទាំងធ្វើឲ្យអារម្មណ៍អ្នកកាន់តែប្រសើរ នឹងមិនធុញនៅពេលដែលប្រើប្រាស់។
ទំព័រដើម http://cambo-report.com
Post a Comment