មនុស្សភាគច្រើនបំផុត សម្រេចចិត្តធ្វើការ Jailbreak iPhone រឺ iPad
របស់គេដោយសារតែគេមានភាពធុញទ្រាន់នឹង iOS ដើមចេញពីរោងចក្រ
ដែលមិនអាចធ្វើការកែលំអអ្វីផ្សេងៗ
និងបន្ថែមនូវមុខងារអ្វីពិសេសជាដើម។
អ្នកទាំងអស់គ្នាធ្លាប់បានសាកល្បងប្រើប្រាស់ Tweak
មួយចំនួនមកហើយ ដែលវាអាចធ្វើការផ្លាស់ប្តូរមុខមាត់របស់ iOS
អោយកាន់តែមានភាពស្រស់ស្អាត និងទំនើប ហើយលើកនេះ យើងនឹងបង្ហាញ
Tweak តូចតាចចំនួនបីទៀត ដែលអាចកែច្នៃ iPhone, iPad
របស់អ្នកអោយកាន់តែមានភាពស្រស់ស្អាតបាន។
BlurryBadges
BlurryBadges ផ្លាស់ប្តូររចនាបថត្រង់រង្វង់ពណ៌ក្រហម ដែលស្ថិតនៅខាងចុងកម្មវិធីនីមួយៗ។ បើអ្នកធុញទ្រាន់នឹងពណ៌ក្រហម មិនសូវមានភាពទាក់ទាញនេះ យើងអាចធ្វើការផ្លាស់ប្តូរវាទៅជារចនាបថប្លែកៗ ដែលមានដូចជារង្វង់មូលឌិត រង្វង់មូលស្រាលជាដើម។ ដើម្បីធ្វើការផ្លាស់ប្តូររចនាបថផ្សេងៗ អ្នកគ្រាន់តែបើក Setting > BlurryBadges ជាការស្រេច។
BlurryBar
Apple បានលុបរបារ Status បារអោយថ្លាដូចទៅនឹងផ្ទៃ Background នៅលើ iOS 7 ដែលអាចអោយយើងមានភាពពិបាកមើល និងកត់ចំណាំបន្តិច។ ប្រសិនបើជាអ្នកចង់អោយផ្ទៃ Status bar នេះវាមានភាពទាក់ទាញ និងផុសស្អាតជាងមុននោះ យើងគ្រាន់តែតម្លើង Tweak ឈ្មោះថា BlurryBar ចេញពី Cydia ជាការស្រេច។ យើងមានជម្រើសច្រើនណាស់សម្រាប់ជ្រើសរើស ដូចជាស្រអាប់ខ្លាំង ស្រអាប់ល្មម និងជម្រើសជាច្រើនទៀត ដោយគ្រាន់តែចូលទៅកាន់ Setting > Blurrybar។
AppColorClose
AppColorClose ផ្លាស់ប្តូររង្វង់មូលពណ៌ក្រហមដែលវានឹងបង្ហាញនៅពេលដែលអ្នកចុចលើ icon អោយជាប់ ទៅជាពណ៌ឆើតឆាយផ្សេងៗ អាស្រ័យទៅលើពណ៌របស់កម្មវិធី។ ដូច្នេះនៅពេលដែលអ្នករំកិលកម្មវិធី រឺលុបកម្មវិធី របារពណ៌ក្រហមនឹងផ្លាស់ប្តូរអោយទៅជាពណ៌ស្រស់ឆើតឆាយគួរអោយទាក់ ទាញវិញ។
Tweak ទាំងនេះគឺដាក់អោយអ្នកទាញយកដោយឥតគិតថ្លៃឡើយនៅក្នុង Cydia
ដូច្នេះអ្វីដែលយើងត្រូវធ្វើគឺបើកកម្មវិធី Cydia
រួចចុចក្រឡោនស្វែងរក និងរុករក Tweak ណាមួយដែលអ្នកចង់ប្រើ
រួចតម្លើងវាជាការស្រេច។ ប្រសិនបើអ្នកមិនឃើញទេ សូមចុចពាក្យ
Change > Refresh
និងចាំមួយភ្លែត។
និងចាំមួយភ្លែត។
ទំព័រដើម http://cambo-report.com
Post a Comment