Faces គឺជា Tweak តូចតាចមួយ តែវាអាចជួយកែលំអរ iPhone រឺ iPad
របស់អ្នកអោយកាន់តែមានភាពទាក់ទាញជាងមុនបាន។
វាអាចផ្លាស់ប្តូរផ្ទៃរូបភាពនៅចំណុចលេខសំងាត់ចេញ
ហើយដាក់រូបភាពអ្វីទៅតាមការចូលចិត្តរបស់យើង។
ដូច្នេះយើងអាចដាក់រូបយើងក៏បាន
អាចដាក់រូបតារាណាមួយដែលអ្នកចូលចិត្តក៏បាន
រឺក៏ដាក់រូបតុក្កតាក៏បានផងដែរ។
កាលពីមុនប្រសិនបើអ្នកចង់ធ្វើការផ្លាស់ប្តូរដូច្នេះ
គឺវាតម្រូវអោយអោយអ្នកធ្វើតាមរយៈ iFile
តែឥលូវនេះយើងអាចធ្វើការរចនាបានដោយគ្រាន់តែតម្លើង Tweak
មួយតែប៉ុណ្ណោះ។
តម្រូវការ
- iPhone, iPad, iPod Touch ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការណ៍ iOS 7 ឡើងទៅ
- ឧបករណ៍របស់អ្នកបាន Jailbreak រួចរាល់
- ឧបករណ៍អ្នកត្រូវបានដាក់លេខសំងាត់រួចហើយ
របៀបតម្លើង និងប្រើប្រាស់
- បើកកម្មវិធី Cydia => ចុចក្រឡោន Search => វាយពាក្យ Faces រួចតម្លើងវា។ (សម្រាប់អ្នកដែលគ្មាន Sources Bigboss សូមបើកកម្មវិធី Cydia => More Packages Source ដែលស្ថិតនៅទំព័រដំបូង ចុចលើពាក្យ Bigboss និងតម្លើងវា)។
- បន្ទាប់ពីតម្លើងរួចហើយសូមបើក Setting => Faces => Choose images => ចុចលើ Passcode Button One សម្រាប់លេខមួយ ហើយជ្រើសរើសរូបភាពណាដែលអ្នកចង់ដាក់។ ជ្រើសរើសបែបនេះរហូតដល់ Passcode Button Zero។
- បន្ទាប់ពីជ្រើសរើសរួចហើយ សូមត្រឡប់ក្រោយវិញ និងចុច Respring ទៅជាការស្រេច។
សូមរីករាយសាកល្បងក្នុងការប្រើប្រាស់ទាំងអស់គ្នាណា ហើយក៏សូមបញ្ជាក់ផងដែរថា យើងក៏អាចផ្លាស់ប្តូរនៃកម្រិតព្រាលរបស់រូបភាពផងដែរ ដោយចូលទៅកន្លែង Setting => Faces => Choose image និងផ្លាស់ប្តូររបារនៅខាងក្រោម។
ទំព័រដើម http://cambo-report.com
Post a Comment