មិត្តអ្នកអានមួយចំនួនប្រាកដជាបានប្រើប្រាស់ Theme ដែលបានណែនាំដោយ យើង ឲ្យមិត្តអ្នកអានបានស្គាល់កាលពីសប្តាហ៍មុនៗ រួចមកហើយមើលទៅ ដោយសារតែ Theme មុនៗមានរូបរាង icons នៅលើ Homescreen ជារាងជ្រុង ដូចជា Ac7ual 7 និង A14K-712 ដែលជា Theme មាន icons ជារាងជ្រុងទាំងអស់ មានពណ៍រាងក្រម៉ៅនៅលើ Homescreen ច្បាស់ល្អសំរាប់មនុស្សគ្រប់វ័យប្រើប្រាស់ក្នុងការមើល និងប្រើប្រាស់ រួចមកហើយ។ ឥលូវនេះយើង នឹងណែនាំ Theme ថ្មីមួយទៀតកាន់តែស្អាតមិនចាញ់ Theme មុនៗប៉ុន្មានទេ ហើយ Theme ថ្មីនេះមានឈ្មោះថា AirO 7 ដែលមានការឌីហ្សាញកាន់តែប្លែកពី Theme មុនៗ និងអាចផ្តល់អារម្មណ៍ថ្មីដល់អ្នកប្រើប្រាស់ នៅពេលដែលបានដាក់ Theme នេះ។ វាមាន Icons ជារាងមូលសំប៉ែតបន្តិចនិងមានពណ៌ច្បាស់ល្អ រឹតតែងាយស្រួលក្នុងការមើល។ លោកអ្នកដែលចាប់អារម្មណ៍អាចធ្វើការដំឡើងបានតាមវិធីខាងក្រោម៖
ដើម្បីដំឡើង Theme មួយនេះអ្នកត្រូវធ្វើតាមការណែនាំខាងក្រោម៖
- ចូលទៅកាន់ Cydia => Sources => Edit => Add => វាយពាក្យថា http://repo.biteyourapple.net
- បន្ទាប់មកចូលទៅកន្លែង Search រួចវាយពាក្យថា AirO 7 ហើយធ្វើការដំឡើង
- បន្ទាប់ពីធ្វើការដំឡើងរួចអ្នកត្រូវការចូលទៅកាន់ Setting => WinterBoard => Select Themes រួចធីកយក AirO 7 និង AirO 7-Iconomatic ។
- បន្ទាប់ត្រលប់មក WinterBoard វិញចុចលើពាក្យ Respring (នៅផ្នែកខាងលើជ្រុងខាងឆ្វេង) បើសិនជាអ្នកមិនទាន់ច្បាស់អ្នកអាចចុចយក cancel (នៅផ្នែកខាងលើជ្រុងខាងស្តាំ) ហើយជ្រើសរើសឲ្យបានត្រឹមត្រូវម្តងទៀតសំរាប់ iDevice របស់អ្នកមុននឹងធ្វើការ Respring ដូចការណែនាំខាងលើ។
បន្ទាប់ពីធ្វើការដំឡើង Theme ខាងលើនេះរួច អ្នកប្រាកដជាបានឃើញ Homescreen របស់អ្នកជាមួយនឹង Icons ស្អាតៗរាងមូលសំប៉ែតទាំងអស់ មានពណ៌ដិតស្រស់ស្អាត ថែមទាំងធ្វើឲ្យអ្នកប្រើប្រាស់មើលកាន់តែច្បាស់ជាង Theme មុនទៅទៀត និងមិនធុញទ្រាន់នៅពេលដែលប្រើប្រាស់។
ទំព័រដើម http://cambo-report.com
Post a Comment