Unknown Unknown Author
Title: [Cydia] Tweak ល្អៗ សម្រាប់កែកុន Control Center
Author: Unknown
Rating 5 of 5 Des:
           Control Centre គឺជាមុខងារថ្មី​មួយ ដែល Apple បាន​បង្កើត​ឡើង​ភ្ជាប់​ជាមួយ iOS 7 ដើម្បី​អោយ​អ្នក​ប្រើប្រាស់​កាន់​តែ​មាន​ភាព​ងាយ...


           Control Centre គឺជាមុខងារថ្មី​មួយ ដែល Apple បាន​បង្កើត​ឡើង​ភ្ជាប់​ជាមួយ iOS 7 ដើម្បី​អោយ​អ្នក​ប្រើប្រាស់​កាន់​តែ​មាន​ភាព​ងាយ​ស្រួល ក្នុង​ការ​បន្ថយ​កម្រិត​ពន្លឺ សម្លេង​និង​បិទ​មុខងារ Wi-Fi, Bluetooth, Location ជា​ដើម​កាន់​តែ​ងាយ​ស្រួល។ យ៉ាង​ណា​មិញ មុខ​ងារ Control Centre នៅ​មិន​ទាន់​មាន​លក្ខណៈ​ពេញ​លេញ​នៅ​ឡើយ​ទេ ដូច្នេះ​សូម​សាក​ល្បង​ជាមួយ Tweak ពិសេសៗ​ខាង​ក្រោម​នេះ​ទាំង​អស់​គ្នា​ណា។ វាអាច​ដំណើរ​ការ​បាន​ទាំងលើ iPhone, iPad, iPod Touch ដែល​ប្រើ​ប្រាស់ iOS 7 ឡើង​ទៅ ហើយ​សូម​បន្ថែម Source (repo.biteyourapple.net) សិន ទើប​ដោន​ឡូដ​បាន​ដោយ​ឥត​គិត​ថ្លៃ។

cover

1. Centrex
1

Tweak នេះនឹងផ្លាស់ប្តូររចនាបថ Control Centre អោយ​មាន​សណ្ឋាន​ដូច​នឹង Control Centre របស់ iOS 8 ដែរ។ បន្ទាប់​ពី​តម្លើង Tweak នេះរួ​ច​ហើយ យើង​ក៏​អាច​ធ្វើ​ការ​កែ​សម្រួល​អ្វី​ផ្សេងៗ​ទៀត​ដែរ ដោយ​ចូល​ទៅ​កាន់ Setting > Centrex។

2. CCControls
2

            CCControls គឺជា Tweak ដ៏ល្បីល្បាញបំផុតមួយ ហើយ​មនុស្ស​ភាគ​ច្រើន​បំផុត​សុទ្ធ​តែ​បាន​តម្លើង​វា​រួច​ហើយ ព្រោះ​អី​វា​អាច​អោយ​ពួក​គេ​ប្រើ​ប្រាស់ iPhone របស់គេ​បាន​កាន់​តែ​មាន​ភាព​ងាយ​ស្រួល។ យើង​អាច​បន្ថែម​របារ​ផ្លាស់​ប្តូរ ដូច​ជាបិទ​បើក អ៊ីនធឺណេត 3G, VPN ជាដើម ហើយ​យើង​ក៏​អាច​ធ្វើ​ការ​ផ្លាស់​ប្តូរ​ពណ៌ និង Theme បាន​ផង​ដែរ។ ដើម្បី​ធ្វើ​ការ​ផ្លាស់​ប្តូរ យើង​ត្រូវ​បើក Setting > CCControls។

3. CCQuick Pro
3

CCQuick Pro គឺជា Tweak ដែល​អនុញ្ញាត្តិ​អោយ​យើង​បើក​កម្មវិធី​ចាស់ៗ ដោយ​ផ្ទាល់​នៅ​ក្នុង Control Centre ដូច្នេះ​យើង​មិន​ចាំ​បាច់​ចុច​ប៊ូតុង Home ពីរ​ដង​នោះ​ទេ។ វិធី​នេះ​គឺ​មាន​ភាព​ងាយ​ស្រួល ហើយក៏​រហ័ស​ជាង​មុន​ផង​ដែរ។

4. CC Deseparator
4

វាគឺជា Tweak ដ៏តូចមួយ តែ​មាន​អត្ថប្រយោជន៍ ដែល​វា​អាច​លុប​បន្ទាត់​ដែល​ខ័ណ្ឌ​ចែក ចេញ ដើម្បី​អោយ​កាន់​តែ​ងាយ​ស្រួល​មើល​ជាងមុន។

5. CCSystemStatus
5

វានឹងបង្ហាញនូវពត៌មាន iPhone, iPad របស់អ្នក ដោយ​ផ្ទាល់​នៅ​លើ Status Bar ដែល​មាន​ដូច​ជា លេខ Adress Wi-Fi, ទំហំ​ម៉េម៉ូរី​ដែល​នៅ​សល់​ជាដើម។
Tweak មួយចំនួនអាចនឹងប្រឆាំងគ្នា ប្រសិន​បើ​អ្នក​តម្លើង​វា​ច្រើន​ពេក ដូច្នេះ​ប្រសិន​បើ​អ្នក​ទាំង​អស់​គ្នា​ជួប​ប្រទះ​បញ្ហា បន្ទាប់​ពី​តម្លើង​ហើយ សូម​លុប Tweak មួយ រឺ​ក៏​ពីរ​ចោល​វិញ​ទៅ​ជា​ការ​ស្រេច។ ហើយ​ក៏​សូម​បញ្ជាក់​ផង​ដែរ​ថា ដើម្បីត​ម្លើង Tweak ទាំង​នេះ​ដោយ​ឥត​គិត​ថ្លៃ អ្នក​ត្រូវ​បន្ថែម Source (repo.biteyourapple.net) សិន។

ទំព័រដើម http://cambo-report.com

About Author

Advertisement

Post a Comment

 
Top