Unknown Unknown Author
Title: [Cydia] Top Tweak: បញ្ឈប់​បទ​ចំរៀង​ដោយ​ស្វ័យ​ប្រវត្តិ​ បន្ទាប់​ពី​អ្នក​គេង​លក់
Author: Unknown
Rating 5 of 5 Des:
                តន្ដ្រី គឺជាចំណីអារម្មណ៍ដ៏ពិសេសមួយសម្រាប់មនុស្សគ្រប់រូប មិនថាក្មេង មិន​ថា​ចាស់​ឡើយ​ គឺ​អាច​ស្ដាប់​លេង​កំសាន្ដ​បា...



cover0

                តន្ដ្រី គឺជាចំណីអារម្មណ៍ដ៏ពិសេសមួយសម្រាប់មនុស្សគ្រប់រូប មិនថាក្មេង មិន​ថា​ចាស់​ឡើយ​ គឺ​អាច​ស្ដាប់​លេង​កំសាន្ដ​បាន​ទៅ​តាម​កាលៈ​ទេសៈ​ផ្សេងៗ​គ្នា។​ សម្រាប់​អ្នក​ប្រើប្រាស់​ស្មាត​ហ្វូន​ ឬ​ថេប្លេត​វិញ​ ភាគ​ច្រើន​តែង​តែ​បញ្ចូល​បទ​ចម្រៀង​ដែល​ខ្លួន​ឯង​ពេញ​ចិត្ត​ ទុក​ស្ដាប់​នៅ​ពេល​ទំនេរ​ ឬ​ពេល​បំពេញ​ការងារ​ផ្សេងៗ​ ដើម្បី​បន្ធូរ​អារម្មណ៍​ និង​កែ​អផ្សុក​ជា​ដើម។​ យ៉ាង​ណា​មិញ​ យើង​សង្កេត​ឃើញ​ថា​ មនុស្ស​មួយ​ភាគ​ធំ​ ចូលចិត្ត​ស្ដាប់​បទ​ចំរៀង​មុន​ពេល​ចូល​គេង​ សូម្បី​តែ​ខ្ញុំ​ផ្ទាល់​ក៏​ចូល​ចិត្ត​ដែរ​ ព្រោះ​វា​មិន​ធ្វើ​អោយ​យើង​គិត​ច្រើន​ ហើយ​ឆាប់​គេង​លក់​ទៀត​ផង។​ ប៉ុន្ដែ​បន្ទាប់​ពី​យើង​គេង​លក់​ហើយ​ បទ​ចំរៀង​ដែល​យើង​ចាក់​គឺ​នៅ​តែ​បន្ដ​លេង​រហូត​ទាល់​តែ​អស់​ថ្ម​តែ​ម្ដង​ តើ​មាន​វិធី​ណា​អាច​ដោះ​ស្រាយ​បញ្ហា​បាន​ដែរ​ទេ?
ទាក់ទិននឹងបញ្ហានេះ យើងមានវិធីខ្លះៗអាចដោះស្រាយបាន ប៉ុន្ដែយើងសូម​លើក​យក​វិធី​ដ៏​ងាយ​ស្រួល​មួយ​សម្រាប់​អ្នក​ប្រើប្រាស់​ iOS​ ដោយ​គ្រាន់​តែ​តម្លើង​ Tweak មួយ​តែ​ប៉ុណ្ណោះ។
Lullaby ពិសេសសម្រាប់អ្នកប្រើប្រាស់ iOS ទាំងអស់ដែលចូលចិត្ត​ស្ដាប់​បទ​ចំរៀង​មុន​ពេល​ចូល​គេង​ ដោយ​វា​អាច​អោយ​យើង​កំនត់​រយៈ​ពេល​ដែល​យើង​ចង់​បញ្ឈប់​ដំណើរ​ការ​នៃ​ កម្មវិធី​ចាក់​បទ​ចំរៀង។


1

                           Lullaby ដាក់លក់នៅក្នុង Cydia ក្នុងតម្លៃ $0.99 ប៉ុន្ដែយើងអាចបន្ថែម Source “ repo.biteyourapple.net​ “ ឬ​ Source​ ផ្សេងៗ​ទៀត​ ដើម្បី​ទាញ​យក​កម្មវិធី​នេះ​ដោយ​ឥត​គិត​ថ្លៃ។​ បន្ទាប់​ពី​បន្ថែម​ Source រួច សូម​អ្នក​ស្វែង​រក​ពាក្យ​ “Lullaby” ហើយ​ធ្វើ​ការ​តម្លើង។​ បន្ទាប់​ពី​តម្លើង​កម្មវីធី​នេះ​រួច​ សូម​អ្នក​ចូល​ទៅ​កាន់​កម្មវិធី​ Activator ហើយ​ជ្រើស​យក​ Anywhere > Shake Device ឬ​ផ្សេង​ទៀត​ទៅ​តាម​ចំនូល​ចិត្ត​របស់​អ្នក​ > Assign to Lullaby។

បន្ទាប់មកអ្នកអាចចាប់ផ្ដើមធ្វើការចាក់បទចំរៀងនៅលើ iPhone ឬ iPad របស់អ្នក​ រួច​ធ្វើ​ការ​ក្រឡុក​ឧបករណ៍​របស់​អ្នក​ (ប្រសិន​បើ​អ្នក​ជ្រើស​យក​ Shake Device នៅ​ក្នុង​កម្មវិធី​ Activator) បន្ទាប់​មក​ផ្ទាំង​កម្មវិធី​ Lullaby នឹង​ផុស​ចេញ​មក​ ហើយ​អ្នក​គ្រាន់​តែ​វាយ​ចំនួន​នាទី​ដែល​អ្នក​ចង់​អោយ​កម្មវិធី​ចាក់​បញ្ឈប់​ ដំណើរ​ការ​ជា​ការ​ស្រេច។

2

ឧទាហរណ៍ៈ ប្រសិនបើអ្នកវាយលេខ 20 នោះបានន័យថា​ 20​ នាទី​ទៀត​កម្មវិធី​ចាក់​បទ​ចំរៀង​នឹង​បញ្ឈប់​ដោយ​ស្វ័យ​ប្រវត្តិ។
ដូចនេះ សូមអ្នកទាំងអស់គ្នារីករាយជាមួយនឹង​ការ​ស្ដាប់​តន្ដ្រី​មុន​ពេល​ចូល​គេង​ដោយ​គ្មាន​ក្ដី​បារម្ភ!

ទំព័រដើម http://cambo-report.com

About Author

Advertisement

Post a Comment

 
Top