សព្វថ្ងៃចំនួនអ្នកប្រើប្រាស់ iPhone និង iPad មានការកើនឡើងខ្លាំងមែន ដោយសារវាងាយស្រួលប្រើប្រាស់ មិនស្មុគស្មាញ និងសំបូរកម្មវិធីមានប្រយោជន៍ ម្យ៉ាងទៀតវាថែមទាំងផ្ដល់ភាពថ្លៃថ្នូរដល់អ្នកប្រើប្រាស់ទៀតផង យ៉ាងណាមិញវាគឺជាគោលដៅមួយរបស់ចោរផងដែរ ដោយសារតែវាលក់បានថ្លៃជាងទូរស័ព្ទធម្មតា។
ទាក់ទិននឹងបញ្ហានេះ ដើម្បីការពារសុវត្ថិភាព iPhone ឬ iPad
របស់អ្នកនៅពេលជ្រុះបាត់ ឬចោរលួច
អ្នកអាចអនុវត្តតាមវីធីមួយចំនួនដូចជាតម្លើងកម្មវិធី
FindMyiPhone ឬ កំនត់មុខងារ iClouds ជាដើម។ ដោយឡែក យើងក៏មាន
Tweak ពិសេសមួយទៀត
ដែលមានប្រសិទ្ធិភាពខ្ពស់សម្រាប់អ្នកទាំងអស់គ្នា។
iGotYa ជាកម្មវិធីដ៏សំខាន់មួយដែលមានអត្ថប្រយោជន៍ខ្ពស់នៅពេលដែល iPhone ឬ
iPad របស់អ្នកត្រូវបានគេលួចបាត់ ដោយវានឹងជួយផ្ញើរទីតាំង
និងរូបភាពអ្នកដែលព្យាយាមដោះសោរ iPhone របស់អ្នកទៅក្នុង E-mail
របស់អ្នកដោយស្វ័យប្រវត្តិ
ដូចនេះអ្នកនឹងអាចដឹងមុខមាត់អ្នកដែលកំពុងយកទូរស័ព្ទអ្នកក៏ដូច
ជាទីតាំងរបស់គេបានតាមរយៈ E-mail ដែលអ្នកបានកំនត់។
ដើម្បីតម្លើង Tweak នេះ សូមអ្នកចូលទៅកាន់ Cydia រួចបន្ថែម Source
“repo.biteyourapple.net” ឬ Source ណាផ្សេងដែលអ្នកស្គាល់។
បន្ទាប់មកសូមអ្នកស្វែងរកពាក្យ “iGotYa” រួចធ្វើការតម្លើង។
ក្រោយពីតម្លើងរួចអ្នកនឹងឃើញផ្ទាំងមួយបង្ហាញថាកម្មវិធីនេះប្រើប្រាស់បាន តែ មួយរយៈពេលតែប៉ុណ្ណោះ ប៉ុន្ដែអ្នកអាចសាកល្បងប្រើប្រាស់បាន។ របៀបប្រើប្រាស់នៃកម្មវិធីនេះ តម្រូវអោយអ្នកចូលទៅកាន់ Settings ហើយស្វែងរក iGotYa បន្ទាប់មកអ្នកអាចកំនត់មុខងារខ្លះៗដូចជា៖
ON FAILED UNLOCK CODE ENTERED សំរាប់ការបំពេញលេខសំងាត់ខុស
- Take picture ថតរូបភាពតាមរយៈកាមេរ៉ាមុខ
- Acquire location ចាប់ទីតាំងនៃ iPhone ឬ iPad
- Show text message បង្ហាញសារដែលអ្នកបានកំនត់ទៅលើផ្ទៃអេក្រង់
POWER HOLD WHEN LOCKED កំនត់មុខងារបិទទូរស័ព្ទនៅពេល iPhone មិនទាន់ដោះសោរ
- Take picture ថតរូបភាពតាមរយៈកាមេរ៉ាមុខ
- Acquire location ចាប់ទីតាំងនៃ iPhone ឬ iPad
- Prevent OFF ការពារមិនអោយគេបិទ iPhone របស់អ្នកនៅពេល iPhone ជាប់សោរ
សូមអ្នកបើកមុខងារទាំងអស់នេះ ដើម្បីអោយ iPhone ឬ iPad របស់អ្នកផ្ញើររូបភាព និងទីតាំងនៃអ្នកដែលព្យាយាមដោះសោរ ក៏ដូចជាចង់បិទ iPhone របស់អ្នក ទៅកាន់ E-mail ដែលអ្នកបានកំនត់។
ដើម្បីកំនត់ E-mail សូមចូលទៅកាន់មុខងារ iGotYa នេះដដែល
ហើយបើកមុខងារ Via Mail ហើយបំពេញ E-mail របស់អ្នក ឬ បើកមុខងារ
Via SMS រួចបំពេញលេខទូរស័ព្ទដែលអ្នកចង់អោយផ្ញើរទៅជាការស្រេច។
បញ្ជាក់៖ ដើម្បីប្រើប្រាស់ Tweak នេះសូមអ្នកប្រើប្រាស់ Passcode Lockscreen !
យើងសង្ឃឹមថា Tweak នេះនឹងមានប្រយោជន៍សម្រាប់អ្នកទាំងអស់គ្នា
ប៉ុន្ដែគួរអោយសោកស្ដាយដែល Tweak
នេះអាចប្រើប្រាស់បានត្រឹមរយៈពេលកំនត់
ដែលតម្រូវអោយយើងទិញកម្មវិធីនេះបន្ទាប់ពីផុតរយៈពេលសាកល្បង។
ទំព័រដើម http://cambo-report.com
Post a Comment