Unknown Unknown Author
Title: [Cydia] Lumos: Tweak ជំនួយ​ក្នុង​ការ​បើក Flashlight យ៉ាង​រហ័សនៅ​លើ LockScreen
Author: Unknown
Rating 5 of 5 Des:
                     នៅលើ Lockscreen របស់ iOS គឺ​មាន​រូប​កាមេរ៉ា​តូច​មួយនៅ​ផ្នែក​ខាង​ក្រោម​ចុង​ខាង​ស្តាំ ដែល​អាច​ឲ្យ​អ្នក​ងាយ​ស្រួល​...


cover

                     នៅលើ Lockscreen របស់ iOS គឺ​មាន​រូប​កាមេរ៉ា​តូច​មួយនៅ​ផ្នែក​ខាង​ក្រោម​ចុង​ខាង​ស្តាំ ដែល​អាច​ឲ្យ​អ្នក​ងាយ​ស្រួល​ចូល​ទៅ​កាន់​កម្មវិធី​កាមេរ៉ា​បាន​យ៉ាង​រហ័ស​ ដោយ​គ្រាន់​តែ​ចុច​លើ​រូប​កាមេរ៉ា​តូចនោះ​រួច​អូស​ឡើង​លើ យើង​និង​ចូល​ទៅ​កាន់​កាមេរ៉ា​បាន​យ៉ាង​ងាយ​ស្រួល ឥលូវ​នេះ​យើង​និង​ណែនាំ​នូវ Tweak មួយ​ទៀត​សំរាប់​អ្នក​ដែល​ឧស្សាហ៍​ប្រើប្រាស់​ពិល(Flashlight) របស់​ទូរស័ព្ទ iPhone ដោយ​អ្នក​ពុំ​ចាំ​បាច់​ចូល​ទៅ​កាន់ Control Center ដើម្បី​ចុច​បើក Flashlight រហូត​នោះ​ទេ​នៅ​ពេល​ដែល​អ្នក​ចាំ​បាច់​ក្នុង​ពេល​ដែល​ប្រញាប់​ប្រើ​ប្រាស់​ វា ដោយ​គ្រាន់​តំឡើង Tweak នេះ​ដែល​មាន ឈ្មោះ Lumos ។ បន្ទាប់​មក​និង​មាន​រូប​អំពូល​ភ្លើង​តូច​មួយ​នៅ​លើ Lockscreen ផ្នែក​ខាង​ក្រោម​ចុង​ខាង​ឆ្វេង ដែល​លោក​អ្នក​គ្រាន់​តែ​ចុចនៅ​លើ​រូបអំពូល​ភ្លើង​នោះ​វា​និង​បើក Flashlight ។

2

ដើម្បីធ្វើការដំឡើង Tweak មួយនេះអ្នកត្រូវធ្វើដូចខាងក្រោម ៖
  • ចូលទៅកាន់ Cydia បន្ទាប់មកចូលទៅកន្លែង Search រួចវាយ​ពាក្យ​ថា Lumos ហើយ​ធ្វើ​ការ​តំឡើង
  • ក្រោយពីតំឡើងរួចអ្នកចូលទៅកាន់ Setting=>Lumos ហើយ​ធ្វើ​ការ​បើក Enable រួច​ត្រលប់ទៅ​ Lockscreen របស់​អ្នក​និង​ឃើញ​រូប​អំពូល​ភ្លើង​នោះ
  • លោកអ្នកអាចធ្វើការផ្លាស់ប្តូររូបអំពូលភ្លើងនោះទៅជា​រូប​ផ្សេង​ មួយ​ទៀត​បាន គ្រាន់​តែ​ចូ​ល​ទៅ​កាន់ Setting=>Lumos=>Configuration=>Select Flashlight Button Style ពេល​នោះ​អ្នក​និង​ឃើញ​មាន Style ពីរ​ឲ្យ​អ្នក​ជ្រើស​រើស
  • នៅក្នុង Configuration នោះដដែលអ្នក​អាច​ធ្វើ​ការ​ផ្លាស់​ប្តូរ​ទំហំ​របស់​រូប​នោះ​បាន​នៅ​ត្រង់ Button Position និង Button Opacity បាន។

ខ្ញុំគិតថា Tweak ខាងលើនេះអាចជំនួយការបើក Flashlight បាន​កាន់​តែ​រហ័ស​នៅ​ពេល​ដែល​អ្នក​ចាំ​បាច់​ប្រើ​ប្រាស់​វា បែប​នេះ​ពិត​ជា​មាន​ភាព​ងាយ​ស្រួល​ណាស់​សំរាប់​តំបន់​ផ្ទះ​នរណា​មា្នក់​ ឧស្សាហ៍​ដាច់​ភ្លើង​ជា​ប្រចាំ​នេះ​ក៏​ជា​មធ្យោបាយ​ល្អ​បង្ការ​ទុក​ជា​មុន​នៅ ​ពេល​ដែល​ដាច់​ភ្លើង​មិន​បាន​ដឹង​មុន។ សូម​រីក​រាយ​ជា​មួយ​ពត៌មាន​បន្ទាប់​ផ្សេងៗ​ទៀត​របស់ យើង ។

ទំព័រដើម http://cambo-report.com

About Author

Advertisement

Post a Comment

 
Top