Unknown Unknown Author
Title: [Cydia] ចាក់សោរកម្មវិធីរបស់ iPhone, iPad យ៉ាង​រហ័ស និង​មាន​សុវត្ថិភាព​ជាមួយ PanicLockPro
Author: Unknown
Rating 5 of 5 Des:
          ប្រិយមិត្តដែលកំពុងតែប្រើប្រាស់ iPhone, iPad មួយ​ចំនួន​ប្រាកដ​ជា​ធ្លាប់​បាន​ស្គាល់​មក​ហើយ​នូវ Tweak មាន​អត្ថ​ប្រយោជន៍​មួយ​ចំនួ...


          ប្រិយមិត្តដែលកំពុងតែប្រើប្រាស់ iPhone, iPad មួយ​ចំនួន​ប្រាកដ​ជា​ធ្លាប់​បាន​ស្គាល់​មក​ហើយ​នូវ Tweak មាន​អត្ថ​ប្រយោជន៍​មួយ​ចំនួន ប្រើ​សម្រាប់​ចាក់​សោរ​កម្មវិធី មិន​អោយ​អ្នក​ដទៃ​បើក​ប្រើ​ប្រាស់​បាន។ ទោះ​បី​ជា​កម្មវិធី​ទាំង​នោះ​កំពុង​តែ​មាន​ប្រជាប្រិយ​ភាព​ខ្លាំង​និង​មាន​ អ្នក​កំពុង​ប្រើ​ប្រាស់​ច្រើន​ក៏​ដោយ ក៏​ប៉ុន្តែ​វា​នៅ​មាន​គុណ​វិបត្តិ​នៅ​ឡើយ​ទេ ព្រោះ​អី​អ្នក​ដទៃ​អាច​ដឹង​លេខ​សំងាត់​របស់​អ្នក ណា​មួយ​ទៀត​គេ​ប្រាកដ​ជា​ចោទ​ថា​អ្នក​មាន​រឿង​សម្ងាត់​ច្រើន​ដើម្បី​លាក់​ បាំង​គេ។ នៅ​ថ្ងៃ​នេះ យើង​មាន Tweak មួយ​ទៀត ប្រើ​ដើម្បី​ចាក់​សោរ​កម្មវិធី ដោយ​ប្រើ​ប្រាស់​កាយ​វិការ​ធ្វើ​ជា​លេខ​សម្ងាត់។

cover

          Tweak ឈ្មោះថា PanicLockPro ដែលទើប​តែ​ចេញ​អោយ​ប្រើ​ប្រាស់​ថ្មីៗ​នេះ គឺ​មាន​អត្ថ​ប្រយោជន៍​ច្រើន សម្រាប់​អ្នក​ដែល​មាន​រឿង​អាថ៌​កំបាំង​ត្រូវ​រក្សា​ទុក ពី​មិត្តភក្កិ សង្សារ រឺ​ក៏​ក្រុម​គ្រួសារ។ អ្នក​អាច​ចាក់​សោរ​កម្មវិធី​ណា​មួយ​ដោយ គ្រាន់​តែ​ចុច​ប៊ូតុង Home អោយ​ជាប់ រឺ​ក៏​ក្រឡុក​ទូរស័ព្ទ រឺ​ក៏​ចុច​ប៊ូតុង តម្លើង​សម្លេង​ចុះ​ជា​ដើម នោះ​កម្មវិធី​ដែល​អ្នក​កំណត់​នឹង​គាំង​មិន​ដំណើរ​ការ ពេល​អ្នក​ដទៃ​បើក។ វិធី​នេះ​គឺ​មាន​សុវត្ថិភាព​ណាស់ ហើយ​អ្នក​ដទៃ​ក៏​មិន​ដឹង​ដែរ​ថា យើង​គឺ​ជា​អ្នក​បញ្ជា​កម្មវិធី​នេះ​អោយ​គាំង។

តម្រូវការ
  • iPhone, iPad, iPod Touch ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការណ៍ iOS 7
  • ឧបករណ៍របស់អ្នកត្រូវតែបាន Jailbreak រួចរាល់សិន (មានកម្មវិធី Cydia)
របៀបតម្លើង
  • បើកកម្មវិធី Cydia > Source > Edit > Add > វាយ​ពាក្យ (repo.biteyourapple.net) រួច​ចុច​ពាក្យ Add (បើ​មាន​រួច​ហើយ សូម​ចុច​ពាក្យ Change > Refresh)
  • ចុចក្រឡោនស្វែងរក រួចរក Tweak ឈ្មោះ “ PanicLockPro “ រួចតម្លើងវា
  • បើក Setting > PanicLockPro > Activation Method រួច​ហើយ​ជ្រើស​រើស​យក​វិធី​ណា​មួយ​ដែល​អ្នក​ចង់​បាន។ ប្រសិន​បើ​អ្នក​មិន​ធ្លាប់​ប្រើ Activator ពី​មុន​ទេ យើង​ណែនាំ​អោយ​ជ្រើស​រើស​យក​អូស​ចុះ​ក្រោម​ដល់ Volume buttons ហើយ​ជ្រើស​រើស​យក Down Short Hold រឺ Up Short Hold

1
  • ថយក្រោយវិញ ហើយជ្រើសរើសយក Protected Applications និង​ធីក​យក​កម្មវិធី​ណា​ដែល​អ្នក​ចង់​ចាក់​សោរ
  • ឥលូវនេះ សាកល្បងចុច រឺធ្វើអ្វីផ្សេងៗ​ទៅ​តាម​អ្នក​ជ្រើស​រើស​ក្នុង Activation Method តែ​បើ​អ្នក​ជ្រើស​រើស Down Short Hold តាម​យើង សូម​ចុច​ប៊ូតុង​បន្ថយ​សម្លេង​អោយ​ជាប់​គ្នា​រយៈ​ពេល​ពីរ​វិនាទី នោះ​កម្មវិធី​ដែល​អ្នក​ជ្រើស​រើស​ខាង​លើ នឹង​គាំង​ជាប់​មិន​អាច​បើក​បាន។
  • ដើម្បីអោយកម្មវិធីទាំងនេះដំណើរការ​វិញ អ្នក​ត្រូវ​ចុច​ប៊ុតុង​បន្ថយ​សម្លេង​អោយ​ជាប់​ក្នុង​រយៈ​ពេល​ 2​ វិនាទី ទៅ​ជា​ការ​ស្រេច។
យើងសូមបញ្ជាក់អោយបានច្បាស់ថា Tweak នេះ​ប្រើ​សម្រាប់​ការពារ​ខ្លួន នៅ​ពេល​ដែល​មិត្តភក្កិ រឺ​ក៏​នរណា​ម្នាក់​ខ្ចី​ទូរស័ព្ទ​យើង​ភ្លាមៗ ដូច្នេះ​យើង​អាច​បិទ​កម្មវិធី​ណា​ដែល​មិន​ចង់​អោយ​គេ​ប្រើ​បាន​ដោយ​រហ័ស​មិន ​ចាំបាច់​ចំណាយ​ពេល​យូរ។ តែ​បើ​អ្នក​ត្រូវ​ការ​កម្មវិធី​ប្រើ​ដើម្បី​ដាក់​លេខ​សំងាត់​លើ​កម្មវិធី​ វិញ សូម​សាក​ល្បង​ប្រើ​កម្មវិធី Applocker រឺ Appcontrol វិញ។

ទំព័រដើម http://cambo-report.com

About Author

Advertisement

Post a Comment

 
Top