Unknown Unknown Author
Title: [Cydia] Top Tweak: បំលាស់​ទី​កម្មវីធី​ និង​ហ្គេម​ពី​ Homescreen មួយ​ទៅ​ Homescreen មួយ​ទៀត​បាន​ច្រើន​ក្នុង​ពេល​តែ​មួយ
Author: Unknown
Rating 5 of 5 Des:
           សម្រាប់អ្នកប្រើប្រាស់ iPhone ឬ iPad ដែលតម្លើងកម្មវិធី និង​ហ្គេម​ច្រើន​ ច្បាស់​ជា​មាន​ការ​លំបាក​ក្នុង​ការ​រៀប​ចំ​កម្មវ...



cover0

           សម្រាប់អ្នកប្រើប្រាស់ iPhone ឬ iPad ដែលតម្លើងកម្មវិធី និង​ហ្គេម​ច្រើន​ ច្បាស់​ជា​មាន​ការ​លំបាក​ក្នុង​ការ​រៀប​ចំ​កម្មវិធី​ទាំង​នោះ​អោយ​មាន​របៀប​ ទៅ​តាម​ក្រុម​ និង​ទំព័រ​នៃ​ Homescreen របស់​យើង​ជាក់​ជា​មិន​ខាន​ ដោយ​សារ​នៅ​ពេល​ដែល​យើង​ធ្វើ​ការ​ផ្លាស់​ទី​កម្មវិធី​ម្ដងៗ​គឺ​បាន​តែ​មួយ​ ប៉ុណ្ណោះ ​តម្រូវ​អោយ​យើង​ចំនាយ​ពេល​យូរ​ទម្រាំ​រួច​រាល់។

ដោយឡែកថ្ងៃនេះយើងសូមលើកយក Tweak ដ៏ពិសេសមួយ​ដែល​អាច​ផ្ដល់​ភាព​ងាយ​ស្រួល​ក្នុង​ការ​ផ្លាស់​ប្ដូរ​ទី​តាំង​នៃ ​ Icon ​កម្មវិធី​នៅ​ក្នុង​ iPhone របស់​អ្នក​អោយ​បាន​កាន់​តែ​រហ័ស​ជាង​មុន។​ ប្រិយមិត្ត​ខ្លះ​ប្រហែល​ជា​ធ្លាប់​បាន​ស្គាល់​ Tweak ដែល​មាន​ឈ្មោះថា​ MultiIconMover+ ជាក់​ជា​មិន​ខាន ​ប៉ុន្ដែ​សម្រាប់​ប្រិយមិត្ត​ដែល​មិន​ទាន់​បាន​ស្គាល់​ យើង​នឹង​ធ្វើ​ការ​ជម្រាប​ជូន​នៅ​ពេល​នេះ​តែ​ម្ដង។

MultiIconMover+ អាចជួយអោយយើងធ្វើការផ្លាស់ទី Icon កម្មវិធី​នៅ​លើ​ Homescreen បាន​ច្រើន​ក្នុង​ពេល​តែ​មួយ​ ហើយ​យើង​ក៏​អាច​ធ្វើ​ការ​ផ្លាស់​ទី​ Folder បាន​ច្រើន​ក្នុង​ពេល​តែ​មួយ​បានផង​ដែរ។
ដើម្បីតម្លើង Tweak នេះ សូមអ្នកចូលទៅកាន់ Cydia រួចបន្ថែម​ Source “repo.biteyourapple.net” រួច​ស្វែង​រក​ពាក្យ​ MultiIconMover+ ហើយ​តម្លើង​ជា​ការ​ស្រេច។

បន្ទាប់ពីតម្លើងរួច សូមអ្នកចូលទៅកាន់ Settings រួច​ចូល​ទៅ​កាន់​ MultiIconMover+ ដើម្បី​ធ្វើ​ការ​កំនត់​មុខងារ​ខ្លះៗ​ដូច​ជា
  • Markers (Checkmarks ឬ Number)
  • Allow Moving folder (បើក​មុខ​ងារ​នេះ​ដើម្បី​ធ្វើ​ការ​ផ្លាស់​ទី​ Folder ច្រើន​ក្នុង​ពេល​តែ​មួយ)

12

               បន្ទាប់មកអ្នកអាចត្រលប់មកកាន់ Homescreen ហើយធ្វើការ Hold (ចុចអោយជាប់) ទៅ​លើ​ Icon កម្មវីធី​ណា​មួយ​ រួច​ធ្វើ​ការ​ជ្រើស​រើស​ទៅ​លើ​ Icon ណា​ដែល​អ្នក​ចង់​អោយ​ផ្លាស់​ទី​ រួច​ធ្វើ​ការ​ផ្លាស់​ទី​ពួក​វា​ទៅ​កាន់​ Homescreen ផ្សេង​ដែល​អ្នក​ចង់​បាន​ បន្ទាប់​មក​សូម​ចុច​ប៊ូតុង​ Home​ នោះ​អ្នក​នឹង​ឃើញ ​Icon កម្មវិធី​ទាំង​ឡាយ​ណា​ដែល​អ្នក​បាន​ជ្រើស​រើស​ផ្លាស់​ទី​មក​ព្រម​គ្នា​តែ​ ម្ដង។

            យ៉ាងណាមិញ Tweak នេះមិនសូវជាចាំបាច់ណាស់ណានោះទេសម្រាប់​អ្នក​ដែល​តម្លើង​កម្មវិធី​ ឬ​ហ្គេម​តិច​តួច​នៅ​លើ ​iPhone របស់​ខ្លួន​ ម្យ៉ាង​ទៀត​ការ​តម្លើង​ Tweak ច្រើន​នៅ​លើ​ iPhone គឺ​អាច​ធ្វើ​អោយ​ម៉ាស៊ីន​របស់​យើង​ដើរ​យឺត ​និង​មាន​បញ្ហា​ខ្លះៗ​ ដូច​នេះ​ សូម​អ្នក​ពិចារណា​អោយ​បាន​ច្បាស់​លាស់​មុន​ពេល​តម្លើង​ Tweak ណា​មួយ​ជៀស​វាង​មាន​បញ្ហា​នៅ​ពេល​ក្រោយ!

ទំព័រដើម http://cambo-report.com

About Author

Advertisement

Post a Comment

 
Top