ទូស័ព្ទ iPhone, iPad និង iPod Touch របស់ Apple
មិនមានមុខងារវិទ្យុដូចទូរស័ព្ទដទៃនោះទេ ហេតុដូច្នេះហើយ Apple
បានបង្កើតមុខងារថ្មីមួយដាក់លើប្រព័ន្ធប្រតិបត្តិកាណ៍ iOS 7 គឺ
iTunes Radio ដែលអនុញ្ញាត្តិអោយយើងស្តាប់បទចម្រៀង នានាបានដោយសេរី
និងឥតគិតថ្លៃឡើយ។ ទោះបីជាយ៉ាងណាក៏ដោយ
ដោយសារតែវាគឺជាវិទ្យុនោះ ហេតុដូច្នេះហើយ Apple
កំណត់អោយយើងអាចផ្លាស់ប្តូរបទចម្រៀងទៅមុខបានតែ 6 ដងប៉ុណ្ណោះ
ហើយក៏មានពាណិជ្ជកម្មផងដែរ ដែលនេះគឺជាបញ្ហាដ៏ឈឺក្បាលមួយ។
Tweak ឈ្មោះថា True iRadio នឹងជួយអោយអ្នកកាន់តែមានភាពងាយស្រួលថែមមួយកម្រិតទៀត ក្នុងការស្តាប់តន្ត្រីតាមរយៈអនឡាញ។ តាមច្បាប់របស់ Apple យើងអាចផ្លាស់ប្តូរពីចម្រៀងមួយ ទៅមួយទៀតបានតែ 6 ដងប៉ុណ្ណោះ ប៉ុន្តែ Tweak នេះនឹងជួយអោយអ្នកផ្លាស់ប្តូរចម្រៀងបានដោយសេរី និងគ្មានដែនកំណត់ឡើយ។ មួយវិញទៀត យើងក៏អាចទាញទៅមុខ ទៅក្រោយបានថែមទៀតផង ដូចទៅនឹងកម្មវិធីតន្ត្រីរបស់យើងដែរ ទៅតាមតម្រូវការរបស់យើងចង់ស្តាប់។
វិធីតម្លើង
- បើកកម្មវិធី Cydia លើ iPhone រឺ iPad របស់អ្នក រួចចុចពាក្យ Change > Refresh និងចាំមួយភ្លែត
- ចុចក្រឡោនស្វែងរក វាយពាក្យ “ True iRadio “ រួចតម្លើងវា
- ឥលូវនេះសាកបើកកម្មវិធី Music ចុចលើក្រឡោន Radio រួចចុចលើបុស្តិ៍ណាមួយដែលអ្នកចង់ស្តាប់។ ប្រសិនបើអ្នកមិនចេះប្រើកម្មវិធីនេះមកពីមុនទេ សូមទាញចុះក្រោម នោះអ្នកនឹងឃើញក្រឡោនស្វែងរក។ វាយបញ្ចូលឈ្មោះចម្រៀង រឺតារាចម្រៀងដែលអ្នកចូលចិត្ត ហើយជ្រើសរើសយកវា។ សាកល្បងចុចលើឈ្មោះចម្រៀង រឺតារាចម្រៀងណាមួយ នោះតន្ត្រីនឹងចាប់ផ្តើមលេង។
- យើងអាចចុច Next ដើម្បីស្វែងរកតន្ត្រីដែលយើងពេញចិត្តបាន ហើយក៏គ្មានពាណិជ្ជកម្មមករំខានផងដែរ។
សរុបសេចក្តីមក True iRadio គឺជា Tweak មួយដែលកែសម្រួលមុខងារ iRadio នៅលើ iPhone និង iPad របស់អ្នកកាន់តែមានភាពងាយស្រួលនិងប្រើប្រាស់ជាងមុន។ វានឹងអនុញ្ញាត្តិអោយអ្នកស្តាប់ចម្រៀងអន្តរជាតិពិរោះៗជាច្រើនតាម រយៈអនឡាញ ដោយមិនចាំបាច់ចំណាយពេលដោនឡូដទុក រឺស្វែងរកចម្រៀងដែលយើងពេញចិត្តនោះទេ។ សាកល្បងប្រើ iRadio ទាំងអស់គ្នាណា ថាតើក្នុងនោះមានតន្ត្រីពិរោះៗអ្វីខ្លះ? យើងសូមណែនាំអោយអ្នកទាំងអស់គ្នាភ្ជាប់ទៅកាន់បណ្តាញ Wi-Fi សិន សឹមប្រើប្រាស់កម្មវិធីនេះ ព្រោះអីវាត្រូវការទំហំអ៊ីនធឺណែតច្រើន ដើម្បីទាញយកបទចម្រៀង។
ទំព័រដើម http://cambo-report.com
Post a Comment