Unknown Unknown Author
Title: [Cydia] បន្ថែម​ចំណាំង​ផ្លាត​ទៅ​លើ​ Icon​ នៃ​ iPhone​ ឬ​ iPad​ របស់​អ្នក​អោយ​មាន​លក្ខណៈ​ 3D
Author: Unknown
Rating 5 of 5 Des:
           បន្ទាប់ពីធ្វើការតម្លើង Theme នៅលើ iPhone និង iPad របស់អ្នករួចហើយ​ តើ​អ្នក​ទាំង​អស់​គ្នា​ដឹង​ទេ​ថា​ នៅ​មាន​ Tweak ​មួយ​ទៀត​...


cover

           បន្ទាប់ពីធ្វើការតម្លើង Theme នៅលើ iPhone និង iPad របស់អ្នករួចហើយ​ តើ​អ្នក​ទាំង​អស់​គ្នា​ដឹង​ទេ​ថា​ នៅ​មាន​ Tweak ​មួយ​ទៀត​ ដែល​ជួយ​អោយ​ Icon​ របស់​អ្នក​កាន់​តែ​ស្រស់​ស្អាត​ និង​ឡូយ​ជាង​មុន​ថែម​មួយ​កំរិត​ទៀត។

        IconOmatic ជា Tweak ដ៏អស្ចារ្យមួយដែលអាចជួយបន្ថែមពន្លឺ​ និង​ចំនាំង​ផ្លាត​ទៅ​លើ​ Icon​ របស់​អ្នក​អោយ​កាន់​តែ​ស្រស់​ស្អាត​ មើល​ទៅ​ដូច​ជា​រូប​ 3D ​អញ្ចឹង។

ដើម្បីតម្លើង Tweak នេះ សូមអ្នកចូលទៅកាន់ Cydia​ រួច​ស្វែង​រក​ពាក្យ​ IconOmatic ហើយ​ធ្វើ​ការ​តម្លើង​ជា​ការ​ស្រេច។

Capture

          បន្ទាប់ពីតម្លើង Tweak នេះរួច សូមអ្នកទាំងអស់គ្នាចូលទៅកាន់ Settings => WinterBoard=> Select Themes => ហើយ​ធីក​ទៅ​លើ​ពាក្យ​ iOS6 iconOmatic Theme, LiftKit iconOmatic Theme និង Deck3D iconOmatic Theme ហើយ​ធ្វើ​ការ​ Respring ជា​ការ​ស្រេច។

ដូចនេះអ្នកនឹងឃើញ Icon របស់អ្នកមានស្រមោលចំនាំងផ្លាត​ដែល​មើល​ទៅ​ដូច​ជា​ 3D​ អញ្ចឹង​ ហើយ​អ្នក​ទាំង​អស់​គ្នា​ក៏​អាច​ធ្វើ​ការ​ប្រើប្រាស់​ IconOmatic នេះ​លាយ​ជា​មួយ​នឹង ​Theme ដទៃ​ទៀត​ដែល​អ្នក​បាន​តម្លើង​នៅ​លើ​​ WinterBoard បាន​ផង​ដែរ។

ទំព័រដើម http://cambo-report.com

About Author

Advertisement

Post a Comment

 
Top