ដោយមានសំនូមពរច្រើនពីប្រិយមិត្តអ្នកអានទៅលើ Tweak និង Theme សម្រាប់តម្លើងនៅលើ iPhone និង iPad នោះ ក្រុមការងារពួកខ្ញុំក៏បានព្យាយាមស្វែងរក Tweak & Theme ល្អៗដើម្បីធ្វើតេស្ដសាកល្បង មុននឹងបង្ហាញជូនប្រិយមិត្តទាំងអស់គ្នា ហើយកាលពីព្រឹកមិញនេះគេហទំព័រយើងក៏បានធ្វើការបង្ហាញជូននូវ Tweak ចំនួន 3 រួចមកហើយ។ ឥឡូវនេះយើងមាន Theme ដ៏ពិសេសមួយទៀតចង់លើកមកបង្ហាញ សង្ឃឹមថាអ្នកទាំងអស់គ្នានឹងពេញចិត្ត។
មិត្តអ្នកអានមួយចំនួន ប្រហែលធ្លាប់ស្គាល់ Theme មួយដែលមានឈ្មោះថា
Laguna 3 ជាក់ជាមិនខានព្រោះ វាជា Theme
ដ៏ល្បីមួយដែលអាចជួយបន្ថែមភាពទាក់ទាញដល់ iPhone និង iPad
អោយកាន់តែគួរអោយចង់ប្រើប្រាស់ និងមិនធុញទ្រាន់ឡើយ។
Laguna 3 ភ្ជាប់មកជាមួយនឹង Icons ថ្មីដែលបានគូរឡើងយ៉ាងស្រស់ស្អាត
រួមទាំង Icon Status bar ក៏ដូចជា Icon នៅក្នុងកម្មវិធី Settings
និងស្លាកសញ្ញាផ្លែប៉ោមនៅពេលបើកម៉ាស៊ីនទៀតផង។
ដើម្បីតម្លើង Theme Laguna 3 នេះសូមអ្នក៖
- ចូលទៅកាន់ Cydia => Sources => Edit => Add => វាយពាក្យថា http://repo.biteyourapple.net
- បន្ទាប់មកសូមធ្វើការស្វែងរកជាមួយនឹងពាក្យ Laguna 3 for iOS 7(សម្រាប់ iPhone) ឬ Laguna 3 for iOS 7 iPad រួចធ្វើការតម្លើងជាការស្រេច។
- ក្រោយពីតម្លើងរួច សូមអ្នកចូលទៅកាន់ Settings=>WinterBoard=>Select Themes រួចធីកយក Theme ទាំងឡាយណាដែលមានពាក្យ Laguna 3 នៅពីមុខហើយ Respring ជាការស្រេច។
- បន្ថែមពីនេះ ប្រសិនបើអ្នកទាំងអស់គ្នាចង់បន្ថែមស្រមោលចំណាំងផ្លាតនៅលើ Icon របស់អ្នកទៀតនោះសូមអ្នកធ្វើការតម្លើង Tweak មួយទៀតដែលមានឈ្មោះថា IconOmatic ហើយធ្វើការធីករួមជាមួយគ្នានៅក្នុង WinterBoard ហើយ Respring នោះ Icon របស់អ្នកនឹងកាន់តែមានភាពទាក់ទាញថែមមួយកម្រិតទៀត។
ដូចនេះសូមរីករាយជាមួយនឹង Theme Laguna 3 នេះទាំងអស់គ្នាណា!
ទំព័រដើម http://cambo-report.com
Post a Comment