ការជ្រើសរើស Theme យកមកបំពាក់លើ iPhone របស់យើង
គឺជារឿងដ៏លំបាកបំផុតមួយ ព្រោះអី Theme
ភាគច្រើនមានរូបរាងស្រដៀងៗគ្នា
ណាមួយទៀតវាមិនអាចផ្លាស់ប្តូរអ្វីបានច្រើន ក្រៅពី icon ប៉ុណ្ណោះ។
លើកនេះ យើងនឹងណែនាំជូននូវ Theme ដ៏ពិសេសថ្មីមួយទៀត
ដែលវាមានសមត្ថភាពអាចធ្វើការផ្លាស់ប្តូរអ្វីបានជាច្រើន
ហើយអ្នកនឹងពេញចិត្តបន្ទាប់ពីបានសាកល្បងវារួចហើយ។
Theme មួយនេះ នឹងផ្លាស់ប្តូរទូរស័ព្ទរបស់អ្នក អោយក្លាយជារូបរាងថ្មីមួយទៀត ដែលខុសគ្នាច្រើនទៅនឹង Theme ដើមតែម្តង។ icon ទាំងអស់មានពណ៌ខ្មៅ លាយឡំនឹងពណ៌ធម្មជាតិមួយចំនួន រីឯកន្លែងរបារសេវា និងថ្មទូរស័ព្ទក៏បាន់ផ្លាស់ប្តូរអោយកាន់តែស៊ិចស៊ីជាងមុនផង ដែរ។ នៅពេលដែលអ្នកបើកកម្មវិធី Setting រឺកម្មវិធី Call រឺ Message នោះអ្នកនឹងកត់សម្គាល់ឃើញអ្វីផ្លាស់ប្តូរជាច្រើន ដូចជារបរសញ្ញា ផ្សេងៗនៅខាងក្រោមជាដើម។ ខាងក្រោមនេះគឺជារបៀបតម្លើង និងប្រើប្រាស់វា ដូច្នេះសូមតាមដានជាមួយយើងទាំងអស់គ្នា។
តម្រូវការ
- iPhone រឺ iPod Touch ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការណ៍ iOS 7 ឡើង
- ឧបករណ៍របស់អ្នកបាន Jailbreak រួច (មានកម្មវិធី Cydia)
វិធីតម្លើង
- បើកកម្មវិធី Cydia > Source > edit > ចុចសញ្ញាបូក និងវាយ (repo.biteyourapple.net) រួចចុច Add។ បើអ្នកមាន Source នេះហើយ អ្នកមិនចាំបាច់បន្ថែមទៀតទេ
- ចុចក្រឡោនស្វែងរកពាក្យ “ ELE7EN “ និងចុចតម្លើងវា
- បើក Setting > Winterboard > Select Theme > ធីកយក ELE7EN ទាំងបី ហើយបិទកម្មវិធិនេះ និងចាំមួយភ្លែតជាការស្រេច។
សាកល្បងប្រើប្រាស់ Theme នេះទាំងអស់គ្នាណា ថាតើវាមានលក្ខណៈពិសេសយ៉ាងណានោះ? ហើយក៏សូមបញ្ជាក់ផងដែរថា វាមិនអាចដំណើរការបានជាមួយ iPad នោះទេ។ Theme នេះសាកសមបំផុតសម្រាប់អ្នកដែលមិនសូវភាពឆើតឆាយច្រើន ព្រោះអីវាមានភាពសាមញ្ញ មើលកាន់តែយូរ កាន់តែស្អាត។ បើប្រើប្រាស់ជាមួយ Wallpaper ពណ៌ស រឺ ខ្មៅទៀត កាន់តែពិសេស។
ទំព័រដើម http://cambo-report.com
Post a Comment