នេះគឺជាហេតុផលមួយដែលអ្នកដែលប្រើប្រាស់ iDevices ដែលបាន Jailbreak រួច តែងតែចង់កែប្រែសោភ័ណ្ឌភាព iDevices របស់ពួកគេ ព្រោះមាន Tweaks ជាច្រើនផ្សេងៗដែលពួកគេចូលចិត្តក្នុងការផ្លាស់ប្តូរសោភ័ណ្ឌភាព ទូរស័ព្ទ iPhone និងថេប្លេក iPad បាន។ ឥលូវនេះយើងណែនាំ Tweak មួយទៀតសំរាប់អ្នកដែលប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ iOS 7 ឡើងទៅហើយបាន Jailbreak រួច បើមិនសូវពេញចិត្តរបា “Slide To Unlock” សព្វថ្ងៃ ឬក៏ចង់ផ្លាស់ប្តូររូបរាងថ្មី អ្នកអាចធ្វើការផ្លាស់ប្តូររូបរាងរបា “Slide To Unlock” នៅលើ Lockscreen របស់អ្នកបាន ហើយ Tweak នោះមានឈ្មោះថា BlurSlide ។ BlurSlide គឺបានបង្កើតឡើងដោយក្រុម CP Digital Darkroom ក្នុងគោលបំណងឲ្យអ្នកប្រើប្រាស់អាចផ្លាស់ប្តូររូបរាងរបា “Slide To Unlock” ជាមួយនិងរូបរាងផ្សេងខុសពី “Slide To Unlock” ដើម ហើយថែមទាំងមាន8 Style ដែលអាចឲ្យអ្នកជ្រើសរើសបាន៖
- Light: ពណ៌សរាងភ្លឺ
- Ultra Light: ពណ៌សរាងចាំងខ្លាំង
- Notification Center Style: ពណ៌រាងងងឹតដូចរបាជូនដំណឹង
- Dark Low: ពណ៌ខ្មៅងងឹត
- Ultra Dark: ពណ៌ខ្មៅដិត
- Control Center Style: ពណ៌រាងខ្ចីដូចរបា Control Center
- Flat Semi Light: ពណ៌សព្រឿងៗ
- Flat Semi Light: ពណ៌សព្រឿងៗ
ដើម្បីដំឡើង Tweak មួយនេះអ្នកត្រូវធ្វើដូចខាងក្រោម៖
- ចូលទៅកាន់ Cydia => Sources => Edit => Add => វាយពាក្យថា http://repo.cpdigitaldarkroom.com/
- បន្ទាប់មកចូលទៅកន្លែង Search រួចវាយពាក្យថា BlurSlide ហើយធ្វើការដំឡើង
- បន្ទាប់ធ្វើការដំឡើងរួចអ្នកអាចឃើញការផ្លាស់ប្តូរថ្មីនៃរបា “Slide To Unlock” ដោយពុំចាំបាច់ចូលទៅកាន់ Setting => BlurSlide ដើម្បីបើកវានោះទេ បើសិនជាអ្នកមិនទាន់ចង់ប្រើប្រាស់វា អ្នកអាចចូលទៅកាន់ Setting => BlurSlide រួចបិតវាបាន។
- បើសិនជាអ្នកមិនចង់ឲ្យមានភាពព្រិលនៅជុំវិញរបា “Slide To Unlock” នោះទេអ្នកអាចចូលទៅកាន់ Setting => BlurSlide => Configuration => Show Botton Box Blur រួចធ្វើការបិទវាហើយ Back មកវិញ
- រួចអ្នកអាចជ្រើសរើស Style ទាំង8ដែលបានរៀបរាប់ខាង់លើបានដោយចូលទៅកាន់ Setting => BlurSlide => Configuration => Select Blur ពេលអ្នកចូលទៅដល់គ្រាន់តែចុច Style ហើយ Back មកវិញគឺជាការស្រេច។
បន្ទាប់ពីធ្វើការតំឡើង Tweak ខាងលើនេះរួច អ្នកអាចមើលឃើញរបា “Slide To Unlock” នៅលើ Lock Screen កាន់តែច្បាស់ និងរីករាយជាមួយ Style ពណ៌ផ្សេងៗទៀត ហើយថែមទាំងងាយស្រួលក្នុងការអូសដើម្បីដោះសោរទៀតផង។
ទំព័រដើម http://cambo-report.com
Post a Comment