Unknown Unknown Author
Title: [Cydia] Top Tweak: ចាក់សោរ​ iPhone និង iPad របស់​អ្នក​កាន់​តែ​រហ័ស​ដោយ​មិន​ចាំ​បាច់​ប្រើប្រាស់​ប៊ូតុង​ Lockscreen
Author: Unknown
Rating 5 of 5 Des:
                  បច្ចុប្បន្នអ្នកប្រើប្រាស់ iPhone និង iPad មួយចំនួន បានប្រឈម​មុខ​ជា​មួយ​នឹង​បញ្ហា​ខូច​ប៊ូតុង​ Lockscreen/Power ដោយ​...


cover0

                  បច្ចុប្បន្នអ្នកប្រើប្រាស់ iPhone និង iPad មួយចំនួន បានប្រឈម​មុខ​ជា​មួយ​នឹង​បញ្ហា​ខូច​ប៊ូតុង​ Lockscreen/Power ដោយ​សារ​តែ​វា​ជា​ប៊ូតុង​ដែល​យើង​ត្រូវ​ប្រើប្រាស់​ជា​ប្រចាំ​ដើម្បី​ចាក់​ សោរ​ ដោះ​សោរ​ ក៏​ដូច​ជា​បិទ​បើក​ឧបករណ៍​របស់​យើង​ជា​ដើម។​ ដោយ​ហេតុ​នេះ​ហើយ​ទើប​បាន​ជា​អ្នក​ប្រើប្រាស់​មួយ​ចំនួន​ ងាក​មក​ប្រើប្រាស់​មុខងារ​ Assistive Touch ឬ Tweak មួយ​ចំនួន​ទៀត​ដើម្បី​ធ្វើ​ការ​ចាក់​សោរ​ ឧបករណ៍​របស់​ខ្លួន។

សម្រាប់ថ្ងៃនេះវិញ យើងនឹងលើកយក Tweak ពិសេសមួយទៀត ដែល​អាច​អោយ​អ្នក​ទាំង​អស់​គ្នា​ធ្វើ​ការ​ចាក់​សោរ​ iPhone និង iPad កាន់​តែ​ងាយ​ស្រួល​ និង​រហ័ស​ដោយ​មិន​ចាំ​បាច់​ប្រើ​ប៊ូតុង​ Lockscreen ឡើយ។

              ជាធម្មតានៅពេលដែលអ្នកធ្វើការអូសទៅផ្នែកកណ្ដាលនៃផ្ទៃ​អេក្រង់​ពី​លើ​ចុះ​ ក្រោម​ នោះ​មុខ​ងារ ​Search ឬ Spotlight នឹង​បង្ហាញ​នៅ​លើ​ផ្ទៃ​អេក្រង់​ជាក់​ជា​មិន​ខាន​ ប៉ុន្ដែ​បន្ទាប់​ពី​អ្នក​ទាំង​អស់​គ្នា​តម្លើង​ Tweak ដែល​មាន​ឈ្មោះថា​ Aslock នេះ​ហើយ​ អ្នក​នឹង​មិន​ឃើញ​មុខងារ​ Search ឬ Spotlight បង្ហាញ​នៅ​លើ​អេក្រង់​ទៀត​ឡើយ ​ពោលគឺ​ឧបករណ៍​របស់​អ្នក​នឹង​ចាក់​សោរ​ភ្លាម​នៅ​ពេល​ដែល​អ្នក​ធ្វើ​ការ​អូស​ ផ្នែក​កណ្ដាល​នៃ​ផ្ទៃ​អេក្រង់​ពី​លើ​ចុះ​ក្រោម។

Capture

ដើម្បីតម្លើង Tweak មួយនេះសូមអ្នក៖
  • ចូលទៅកាន់ Cydia => Sources => Edit => Add => វាយពាក្យថា http://repo.biteyourapple.net
  • បន្ទាប់មកអ្នកអាចចូលទៅកាន់ Search រួចវាយ​ពាក្យ​ថា​ Aslock ហើយ​ធ្វើ​ការ​តម្លើង
  • ក្រោយពីតម្លើងរួចអ្នកអាចចូលទៅកាន់ Settings=>Aslock ហើយធ្វើ​ការ​បើក Enable ទៅលើ Spotlight Lock និង Trigger Immediately ព្រម​ទាំង​កំនត់​ប្រវែង​អូស​ទៅ​លើ​ Trigger Length តាម​ដែល​អ្នក​ចង់​បាន។ ដូច​នេះ​អ្នក​អាច​ត្រលប់​មក​កាន់ ​Homescreen រួច​ធ្វើ​ការ​អូស​ទៅ​លើ​ផ្នែក​កណ្ដាល​នៃ​ផ្ទៃ​អេក្រង់​ពី​លើ​ចុះ​មក​ក្រោម​ នោះ​ឧបករណ៍​របស់​អ្នក​នឹង​ចាក់​សោរ​ភ្លាមៗ​តែ​ម្ដង។
  • ប៉ុន្ដែប្រសិនបើអ្នកចង់អោយមុខងារ Spotlight ឬ Search នៅ​តែ​បង្ហាញ​ដដែល​នោះ ​សូម​អ្នក​ចូល​ទៅ​បើក​មុខងារ​ Show Spotlight នៅ​ក្នុង​កម្មវិធី Aslock នេះ​ដដែល​ បន្ទាប់​មក​អ្នក​ត្រូវ​ធ្វើ​ការ​កំនត់​ Trigger Length អោយ​ធំ​ជាង​ 64។ ដូច​នេះនៅ​ពេល​ដែល​អ្នក​ធ្វើ​ការ​អូស​ទៅ​ផ្នែក​កណ្ដាល​នៃ​ផ្ទៃ​អេក្រង់​ដូច​ ធម្មតា​ មុខ​ងារ​ Spotlight នឹង​សបង្ហាញ​ខ្លួន​តាម​ធម្មតា​ ប៉ុន្ដែ​បើ​អ្នក​អូស​ចុះ​ក្រោម​រាង​វែង​បន្ដិច​នោះ​ iPhone ឬ iPad របស់​អ្នក​នឹង​ចាក់​សោរ​តែ​ម្ដង។
យើងសង្ឃឹមថា Tweak នេះនឹងអាចផ្ដល់ភាពងាយស្រួលអោយ​អ្នក​ទាំងអស់​គ្នា​ធ្វើ​ការ​ចាក់​សោរ​ឧករណ៍​ របស់​អ្នក​កាន់​តែ​រហ័ស​ដោយ​មិន​ចាំ​បាច់​ប្រើប្រាស់​ប៊ូតុង​ Lockscreen ក៏​ដូច​ជា​ការពារ​ប៊ូតុង​នេះ​កុំអោយ​ឆាប់​ខូច​ផង​ដែរ។

ទំព័រដើម http://cambo-report.com

About Author

Advertisement

Post a Comment

 
Top