Unknown Unknown Author
Title: [Cydia] របៀបដោះសោរ iPhone, iPad របស់​អ្នក ដោយ​ផ្លុំ រឺ​ប្រើ​សម្លេង
Author: Unknown
Rating 5 of 5 Des:
           ធុញទ្រាន់នឹងការដោះសារទូរស័ព្ទរបស់អ្នក ដោយ​ចុច​ប៊ូតុង​ម្តង​ហើយ ត្រូវ​អូស Slide To Unlock មែន​ទេ? យើង​ធ្លាប់​បាន​ប្រាប់​ពី​របៀ...


           ធុញទ្រាន់នឹងការដោះសារទូរស័ព្ទរបស់អ្នក ដោយ​ចុច​ប៊ូតុង​ម្តង​ហើយ ត្រូវ​អូស Slide To Unlock មែន​ទេ? យើង​ធ្លាប់​បាន​ប្រាប់​ពី​របៀប​ជា​ច្រើន​ហើយ ក្នុង​ការ​ដោះ​សោរ iDevice តាម​រយៈ​គោះ​អេក្រង់​ពីរ​ដង ជា​ដើម តែ​លើក​នេះ យើង​នឹង​នាំ​យក​នូវ​វិធី​ប្លែក និង​ពិសេស​ជាង​មុន។ វិធី​នេះ មិន​សូវ​ជា​ល្អ​ប៉ុន្មាន​នោះ​ទេ ព្រោះ​ដើម្បី​អោយ iPhone, iPad យើង​ដំណើរ​ការ បញ្ចេញ​ពន្លឺ​មក យើង​ត្រូវ​ផ្លុំ រឺ​ក៏​ស្រែក​ដាក់​វា។

cover

                     បន្ទាប់ពីបានតម្លើង Tweak នេះ​រួច​ហើយ យើង​នឹង​អាច​ដោះ​សោរ​ទូរស័ព្ទ តាម​រយៈ​ការ​ផ្លុំ រឺ​ក៏​ប្រើ​សម្លេង​បញ្ជា និង​កាយ​វិការ​ក៏​បាន​ដែរ។ ​វា​ប្រើ​ប្រាស់​រន្ធ​ស្រូប​សម្លេង (microphone) ដើម្បី​ចាប់​យក​កម្រិត​ហ្វេ្រកង់​នានា ដែល​បង្កើត​ឡើង​តាម​រយៈ​ការ​ផ្លុំ​ខ្យល់ សម្លេង​នានា​ជា​ដើម។ ដូច្នេះ​ដើម្បី​ដោះសោរ យើង​គ្រាន់​តែ​ផ្លុំ ដាក់​រន្ធ Microphone នៅ​លើ​ឧបករណ៍​របស់់​យើង ដែល iPhone រន្ធ​វា​នៅ​ខាង​ក្រោម រី​ឯ iPad វិញ មាន​រន្ធ​នៅ​ខាង​លើ។ ខាង​ក្រោម​នេះ ជា​របៀប​តម្លើង និង​ប្រើ​ប្រាស់​វា ដូច្នេះ​សូម​តាម​ដាន​ជាមួយ​យើង​ទាំង​អស់​គ្នា។

តម្រូវការ
  • iPhone, iPad, iPod Touch 5th ដែលដំណើរការដោយ iOS 7.0.x ឡើងទៅ
  • ឧបករណ៍របស់អ្នក បាន Jailbreak រួច (មានកម្មវិធី Cydia)
របៀបតម្លើង
  • បើកកម្មវិធី Cydia > ចុច​ក្រឡោន​ស្វែង​រក > វាយ​ពាក្យ “BlowToUnlock” រួច​តម្លើង​វា និង​ចុច Restart Springboard
  • បើក Setting > BlowToUnlock > រួចបើក Enable និង​ពីរ​ខាង​ក្រោម​ទៀត
  • នៅត្រង់បន្ទាត់ Sensitivity គឺ​ជា​របារ​ស្រូប​សម្លេង ពោល​បើ​យើង​បើក​កាន់​តែ​ខ្ពស់ នោះ​កម្រិត​ចាប់​ខ្យល់ រឺ​សម្លេង​បាន​កាន់​តែ​ខ្លាំង។ យើង​ណែ​នាំ​អោយ​អ្នក​ដាក់​ត្រឹម​កម្រិត 0.10 ដល់ 0.20។
  • ឥលូវនេះ បិទអេក្រង់ទូរស័ព្ទរបស់អ្នក ហើយ​ព្យាយាម​ផ្លុំ រឺ​បញ្ចេញ​សម្លេង នៅ​កន្លែង​ស្រូប​សម្លេង ដែល iPhone វា​ស្ថិត​នៅ​ផ្នែក​ខាង​ក្រោម និង iPad ​វា​ស្ថិត​នៅ​ផ្នែក​ខាងលើ

1

                គូសបញ្ជាក់ផងដែរថា Tweak នេះមិន​អាច​ដំណើរ​ការ​បាន​ល្អ​ប៉ុន្មាន​ទេ ពោល​បើ​យើង​បើក​កម្រិត Sensitivity ខ្ពស់​ពេក វា​នឹង​ឧស្សាហ៍​ដោះសោរ​ដោយ​ខ្លួន​ឯង ពោល​ជួន​កាល​សូម្បី​តែ​យើង​គោះ​តុ ក៏​វា​លោត​ដោះសោរ​ដោយ​ខ្លួន​ឯង​ដែរ។ មួយ​វិញ​ទៀត សូម​កុំ​ព្យាយាម​ដោះសោរ​ដោយ​ផ្លុំ​ត្រង់​រន្ធ Microphone ពេក ព្រោះ​អី​ខ្យល់​របស់​អ្នក​ដែល​ផ្លុំ អាច​នឹង​ដោយ​មក​ជាមួយ​ទឹក​មាត់ ហើយ​ទឹក​មាត់​នោះ អាច​ប៉ះ​ពាល់​ដល់​គ្រឿង​ក្នុង​ម៉ាស៊ីន​បាន។

ទំព័រដើម http://cambo-report.com

About Author

Advertisement

Post a Comment

 
Top