អ្នកប្រើប្រាស់ iPhone, iPad ដែលមានប្រព័ន្ធប្រតិបត្តិការណ៍ iOS 5
ឡើងទៅប្រាកដជាស្គាល់នូវ មុខងារ Assistive Touch
ដែលវាជួយសម្រួលក្នុងការប្រើប្រាស់កាន់តែមានភាពងាយស្រួល
ពោលយើងអាចបិទកម្មវិធី រឺបញ្ជាអ្វីផ្សេងៗ
ដោយមិនចាំបាច់ចុចប៊ូតុងឡើយ។
កាលពីមុនយើងធ្លាប់បានរំលឹកម្តងរួចហើយ នូវ Tweak ឈ្មោះថា SPTouch
ដែលវាអាចប្រើជំនួស Assistive Touch នេះបាន ដែលយើងអាចផ្លាស់ប្តូរ
Theme និងអ្វីៗជាច្រើនទៀតតែលើកនេះវិញ គឺជា Tweak
ថ្មីដែលមានមុខងារស្រដៀងគ្នានេះដែរ។
Vhome នេះ គឺជា Tweak ដ៏ពិសេសមួយ ដែលវាបន្ថែមប៊ូតុង Home នៅលើផ្ទៃអេក្រង់យើងដោយផ្ទាល់ ដែលធ្វើអោយយើងមានភាពងាយស្រួលក្នុងការចុចបិទកម្មវិធី រឺលោតពីកម្មវិធីមួយ ទៅកម្មវិធីមួយទៀត ដោយមិនចាំបាច់ចុចលើប៊ូតុង Home នោះទេ។ វាមានភាពស្រស់ស្អាតជាង Assistive Touch ដើម ហើយយើងក៏អាចរំកិលដាក់ត្រង់ចំណុចណា នៃផ្ទៃអេក្រង់ក៏បានដែរ។
តម្រូវការ
- iPhone, iPad, iPod Touch ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការណ៍ iOS 7.0 ឡើងទៅ
- ឧបករណ៍របស់អ្នក ត្រូវតែបាន Jailbreak រួចរាល់ (មានកម្មវិធី Cydia)
របៀបតម្លើង
- បើកកម្មវិធី Cydia > ចុចពាក្យ Change > Refresh និងចាំមួយភ្លែត
- ចុចលើក្រឡោន Search និងស្វែងរកពាក្យ “ vHome “ និងតម្លើងវា និងចុច Restart Springboard
- ចូលទៅកាន់ Setting > vHome > រួចហើយបើកក្រឡោន Enable
- នោកន្លែង Setting នេះដដែល យើងនឹងឃើញរបាមួយ ដែលវាគឺជាកន្លែងកម្រិតស្រមោលរបស់ vHome នេះដែលបង្ហាញលើផ្ទៃអេក្រង់
- បើយើងដាក់របារនេះ នៅពាក់កណ្តាលអេក្រង់ចុះក្រោម នោះវានឹងបង្ហាញប៊ូតុង Home ប្រើសម្រាប់បិទកម្មវិធី តែបើនៅពាក់កណ្តាលអេក្រង់ឡើងលើ គឺជាប៊ូតុង ចាក់សោរ សម្រាប់បិទអេក្រង់អោយងងឹតសូន្យឈឹង។
Tweak មួយនេះ ក៏ជាជំនួយការដ៏ល្អផងដែរ សម្រាប់ iPhone, iPad
ណាដែលមានប៊ូតុង Home គាំងចុចមិនទៅមុខ។
សូមរីករាយនៅក្នុងការប្រើប្រាស់ទាំងអស់គ្នា
ហើយសូមជួយចែករំលែកទៅកាន់មិត្តភក្តិរបស់អ្នកអំពី Tweak នេះផង។
ទំព័រដើម http://cambo-report.com
Post a Comment