ហ្គេមគឺជាមុខងារកំសាន្ដមួយដែលអាចជួយអោយមនុស្សគ្រប់គ្នា កែអផ្សុក បំបាត់កង្វល់ និងមានអារម្មណ៍ស្រស់ស្រាយផងដែរ។ បច្ចុប្បន្នហ្គេមជាច្រើនប្រភេទបានដាក់អោយដោនឡូតលេងនៅលើស្មាត ហ្វូនជារៀងរាល់ថ្ងៃ ដែលមានរបៀបលេងផ្សេងៗគ្នា ដែលធ្វើអោយអ្នកលេងមិនចេះជិនណាយ។ ដោយឡែកហ្គេមមួយចំនួនគឺមានការលំបាក ដែលត្រូវអោយយើងចំនាយពេលយូរ ឬត្រូវការទិញសំភារៈជំនួយដើម្បីអោយយើងឆ្លងផុតបានងាយ និងរហ័ស។
សម្រាប់ប្រិយមិត្តមួយចំនួនដែលធ្លាប់ប្រើប្រាស់ iOS ជំនាន់មុនប្រហែលជាធ្លាប់ស្គាល់នូវ Tweak ខ្លះដូចជា iAP Craker និង iAPFree ជាដើម ដែលសុទ្ធតែជា Tweak សម្រាប់ធ្វើការ Hack ហ្គេម ពោលគឺទាញយកលុយនៅក្នុងហ្គេម (Coin, Gold..) ដោយឥតគិតថ្លៃ ដើម្បីធ្វើអោយការលេងហ្គេមរបស់យើងកាន់តែមានភាពងាយស្រួលជាងមុន ប៉ុន្ដែចាប់តាំងពីប្រព័ន្ធដំណើរការ iOS ត្រូវវិវត្តន៍ទៅជំនាន់ iOS 7 មក Tweak ទាំងនោះក៏ប្រើប្រាស់លេងបានទៀតហើយ។
ថ្វីត្បិតតែ Tweak ដែលបានរៀបរាប់ខាងលើមិនដំណើរការនៅលើ iOS 7
ក៏ពិតមែន ប៉ុន្ដែឥឡូវនេះ ខេមបូសូមណែនាំនូវ Tweak
ថ្មីមួយទៀតដែលអាចធ្វើការ Hack
លុយនៅក្នុងហ្គេមបានដោយឥតគិតថ្លៃហើយ Tweak នេះមានឈ្មោះថា
LocalIAPStore ដែលវាអាចដំណើរការបាននៅលើ iOS 7 ជំនាន់ថ្មីនេះ។
សូមបញ្ជាក់ផងដែរថា LocalIAPStore អាចប្រើប្រាស់ជាមួយនឹងហ្គេមមួយចំនួនតូចតែប៉ុណ្ណោះ ពោលគឺមិនសុទ្ធតែអាចប្រើប្រាស់ជាមួយនឹងហ្គេមទាំងអស់នោះទេ ហើយបើតាមការតេស្តសាកល្បងផ្ទាល់របស់ក្រុមការងារខេមបូរួចមក យើងឃើញថា Tweak នេះដំណើរការយ៉ាងប្រសើរជាមួយនឹងហ្គេម៖
- Jetpack
- Candy Crush
- Subway Surfs
- Temple Run 2
- PandaPop
- Sonic Dash
- Mega Jump 2
- Mr. Crab
- Race the Stig
ប៉ុន្ដែអ្នកទាំងអស់គ្នាអាចសាកល្បងតេស្ដ Tweak នេះជាមួយនឹងហ្គេមផ្សេងទៀតដែលអ្នកពេញចិត្ត ប៉ុន្ដែវាមិនប្រាកដថាដំណើរការបានទាំងអស់នោះទេ ព្រោះបច្ចុប្បន្ននេះហ្គេមភាគច្រើនគឺសុទ្ធតែមានប្រព័ន្ធការពារ ខ្ពស់ ដូចនេះធ្វើអោយការ Hack មានលក្ខណៈលំបាក។
ចំពោះប្រិយមិត្តដែលចាប់អារម្មណ៍នឹង Tweak នេះ
អាចធ្វើការទាញយកវាពីក្នុង Cydia ដោយគ្រាន់តែធ្វើការបន្ថែម
Source ខ្លះដូចជា
- http://cydia.myrepospace.com/cydown/
- http://yuan.duowan.com/
- http://repo.hackyouriphone.org/
សូមចូលទៅកាន់ Cydia > Source > Edit > Add > បំពេញ Source ណាមួយក្នុងចំណោម Source ទាំងបីខាងលើនេះ រួចធ្វើការ Add Source។ បន្ទាប់មកសូមចូលទៅកាន់ Search រួចស្វែងរក Tweak ដែលមានឈ្មោះថា LocalIAPStore ហើយតម្លើងជាការស្រេច។
របៀបប្រើប្រាស់
- សូមចូលទៅកាន់ Settings រួចស្វែងរក LocalIAPStore ហើយអ្នកនឹងឃើញប្រយោគពីរឃ្លាគឺ Enabled និង Generate custom receipt បន្ទាប់មកសូមបើកមុខងារទាំងពីរនេះអោយដំណើរការ
- បន្ទាប់ពីដំណើរការមុខងារទាំងពីរនេះហើយ អ្នកអាចចូលទៅកាន់ហ្គេមដែលខេមបូបានរៀបរាប់ខាងលើ ហើយធ្វើការទិញសំភារៈ ឬលុយពីហ្គេមទាំងនេះបានដោយឥតគិតថ្លៃ(នៅពេលទិញ វានឹងលោតផ្ទាងំមួយអោយយើងបំពេញលេខសំងាត់ Apple ID សូមចុច Cancel)
- សូមបញ្ជាក់ថា របៀបប្រើប្រាស់កម្មវិធីនេះទៅលេងហ្គេមនីមួយៗគឺមានលក្ខណៈខុសគ្នាខ្លះ ដូចជាហ្គេមខ្លះតម្រូវអោយយើង បើកមុខងារ Enabled និង Generate custom receipt ជាមួយគ្នា ខ្លះតម្រូវអោយយើង បើកមុខងារ Enabled និង បិទមុខងារ Generate custom receipt និងខ្លះទៀតតម្រូវអោយយើងបិទមុខងារ Enabled និង បើកមុខងារ Generate custom receipt។ ដូចនេះអ្នកទាំងអស់គ្នាអាចសាកល្បងតាមការណែនាំដែលខេមបូបាន បង្ហាញនេះ។
ចំណាំ៖ រាល់ Tweak និងកម្មវិធីដែលតម្លើងពី Cydia អាចនឹងធ្វើអោយ
iPhone និង iPad មានបញ្ហាគ្រប់ពេលវេលា
ប៉ុន្ដែរាល់កម្មវិធីដែលយើងបានបង្ហាញសុទ្ធតែធ្លាប់បានធ្វើការ
តេស្ដលើឧបករណ៍មួយចំនួនដោយគ្មានបញ្ហា។ ដូចនេះ
សូមសម្រេចចិត្តដោយខ្លួនឯងមុននឹងតម្លើង
ហើយសូមធ្វើតាមការណែនាំដោយប្រុងប្រយ័ត្ន!
ទំព័រដើម http://cambo-report.com
Post a Comment