ការផ្លាស់ប្តូរស្ទីល Keyboard សម្រាប់ទូរស័ព្ទយើង គឺជាការកែច្នៃ
រឺក៏រចនាអោយមានសភាពស្រស់ស្អាតជាងមុន
ប៉ុន្តែគួរអោយសោកស្តាយដែរ ព្រោះមានតែទូរស័ព្ទ Android ទេ
ដែលអាចផ្លាស់ប្តូរបាន។ ដោយឡែក ពពួក iDevice
វិញគឺមានភាពលំបាកណាស់ ហើយក៏គ្នានជម្រើសច្រើនដែរ
ហើយសព្វថ្ងៃនេះ
យើងអាចផ្លាស់ប្តូរបានត្រឹមតែព៌ណរបស់វាតែប៉ុណ្ណោះ។
ក្តារចុចមួយនេះអាចតម្លើងបានពី Cydia ហើយវាពិតជាមានលក្ខណៈពិសេសច្រើន ខ្លាំងណាស់ ខុសពីក្តារចុចដើមរបស់ iOS 7។ លោកអ្នកប្រាកដជាពេញចិត្តជាមួយក្តារចុចនេះជាក់ជាមិនខាន ដោយសារយើងអាចផ្លាស់ប្តូរបានទាំងពណ៌ ទាំងទំហំក្តារចុច រឺក៏ស្ទីលពុម្ពអក្សរទៅតាមចំណង់ចំណូលចិត្ត។ ទន្ទឹមនឹងនេះដែរ យើកក៏អាចសរសេរអក្សរដោយគ្រាន់តែអូស វាសដូច Swiftkey របស់ Android ដែរ។ គ្រាន់តែក្តារចុចនេះមួយ យើងសង្កេតឃើញលក្ខណៈពិសេស បីបួនទៅហើយ ខុសពីក្តារចុចដើមឆ្ងាយណាស់។ មួយវិញទៀត របៀបប្រើប្រាស់ និងល្បឿនរបស់វាក៏មិនមានភាពរអាក់រអួលឡើយ មិនដូចក្តារចុចដទៃឡើយ។
ដើម្បីតម្លើង Tweak មួយនេះ គឺមានភាពងាយស្រួលទេ ដោយគ្រាន់តែចូលទៅកាន់ Cydia រួចហើយបន្ថែម Source ថ្មីមួយសិន ដោយចុច Manage > source > edit > add វាយពាក្យ http://cydia.myrepospace.com/jormy/ រួចចុច Add ជាការស្រេច។ បន្ទាប់មកទៀត សូមចូលទៅកាន់ Manage > Source > បើក Source ដែលយើងបានបញ្ចូលខាងលើ រួចចុចលើ Tweak ដែលអ្នកឃើញនោះ ហើយចុច Install ជាការស្រេច។ បន្ទាប់ពីតម្លើងហើយ សូមចូលទៅកាន់ setting > hitjot រួចបើកវាជាការស្រេច។
គូសបញ្ជាក់ផងដែរថា Tweak នេះស្ថិតនៅក្នុងការតេស្តសាកល្បងនៅឡើយទេ
ដូច្នេះវានៅមានបញ្ហាបន្តិចបន្តួចនៅឡើយ។ ណាមួយទៀត
អ្នកបង្កើតវាដាក់អោយដោនឡូដហើយប្រើឥតគិតថ្លៃរយៈពេល 30 ថ្ងៃ
ដូច្នេះទំរាំវាផុតកំណត់ យើងប្រហែលជាមានរបស់ Free
ចែកចាយជាក់ជាមិនខាន។
ទំព័រដើម http://cambo-report.com
Post a Comment