Unknown Unknown Author
Title: [Cydia] ចូលទៅប្រើកម្មវិធីសំណប់ចិត្តយើងយ៉ាងរហ័ស ជាមួយ Tweak Polus
Author: Unknown
Rating 5 of 5 Des:
             ថ្វីត្បិតតែ iOS 7.1 មិនអាច Jailbreak និងប្រើ​ Tweak​ បាន​យ៉ាង​ណា​ក៏​ដោយ​ ក៏​ប៉ុន្តែ​នៅ​មាន​អ្នក​ប្រើ​ប្រាស់​មួយ​ចំនួន​ទៀត​ ...


             ថ្វីត្បិតតែ iOS 7.1 មិនអាច Jailbreak និងប្រើ​ Tweak​ បាន​យ៉ាង​ណា​ក៏​ដោយ​ ក៏​ប៉ុន្តែ​នៅ​មាន​អ្នក​ប្រើ​ប្រាស់​មួយ​ចំនួន​ទៀត​ កំពុង​ប្រើ​ប្រាស់​ iOS​ 7.0.4​ រឺ​កី​ 7.0.6​ នៅ​ឡើយ​ទេ​ ដើម្បី​បន្ត​ប្រើ​ប្រាស់​ Cydia។​ ដោយ​ឡែក​ ថ្ងៃ​នេះយើង​ សូម​ណែនាំ​ Tweak​ ដ៏​មាន​ប្រយោជន៍​មួយ​ ពោល​អ្នក​អាច​បើក​កម្មវិធី​ដែល​អ្នក​ចូល​ចិត្ត​បាន​យ៉ាង​ងាយ​ និង​រហ័ស​បំផុត​នៅ​ក្នុង​ Control​ Center​ តែ​ម្តង។

cover

               Polus ស្រដៀងនឹង Tweak ឈ្មោះថា​ CCcontrol​ ដែរ​ ដែល​វា​អនុញ្ញាតិ​អោយ​អ្នក​បន្ថែម​កម្មវិធី​ផ្សេងៗ​ ទៅ​ក្នុង​ជួរ​ ខាង​ក្រោម​នៃ​ Control​ ដែរ​ ដែល​ធ្វើ​អោយ​ការ​ប្រើ​ប្រាស់​កាន់​តែ​មាន​ភាព​ងាយ​ស្រួល។​ អ្នក​ទាំង​អស់​គ្នា​ប្រាកដ​ជា​មាន​កម្មវិធី​ពេញ​ចិត្ត​ផ្ទាល់​ខ្លួន​មួយ​ ដូចជា​ Facebook,​ Youtube​ រឺ​ក៏​ហ្គេម​ផ្សេងៗ​ទៀត​ ប៉ុន្តែ​ពេល​ខ្លះ​យើង​ក៏​មាន​ភាព​ពិបាក​ដែរ​ ដែល​ធ្វើ​យ៉ាង​ម៉េច​ទើប​អាច​បើក​កម្មវិធី​នោះ​បាន​រហ័ស​ទាន់​ចិត្ត។​ Polus​ មាន​ icon​ ជំនួស​អោយ​កម្មវិធី​យើង​ដល់​ទៅ​រាប់​សិប​អោយ​នោះ​ ដូច្នេះ​យើង​មិន​ចាំបាច់​ភ័យ​ព្រួយ​ថា​ វា​នឹង​ខុស​ពី​ទ្រង់​ទ្រាយ​ដើម​ឡើយ។​ ខាង​ក្រោម​នេះ​ ជា​របៀប​តម្លើង​ យ៉ាង​ងាយៗ​ បំផុត​ ហើយ​កុំភ្លេច​សាក​ល្បង​ទាំង​អស់​គ្នា​ណា។

តម្រូវការ
  • iPhone, iPad, iPod Touch ដែលដំណើរការដោយ iOS 7.0.x និងបាន Jailbreak រួច
  • បើប្រើជាមួយ CCcontrol កាន់តែល្អ (តម្លើងពី Cydia ដោយឥតគិតថ្លៃ)

របៀបតម្លើង និងប្រើប្រាស់
 
  • សូមចូលទៅកាន់ Cydia រួចបន្ថែម Source ថ្មីមួយសិន ដោយចុច​ Manage​ >​ Source​ >​ Edit​ >​ Add​ វាយ​ពាក្យ​ (http://apt.178.com)​ តែ​បើ​មាន​ហើយ​ មិន​ចាំ​បាច់​បន្ថែម​ទេ
  • ស្វែងរកពាក្យ Polus រួចតម្លើងវា និង Restart Springboard ជាការស្រេច
  • ចូលទៅកាន់ Setting > Polus > Select Apps និងជ្រើសរើស​យក​កម្មវិធី​ណា​មួយ​ដែល​អ្នក​ចង់​បញ្ចូល​ជា​ការ​ស្រេច។​ អ្នក​ក៏​អាច​រៀប​លំដាប់​លំដោយ​បាន​ដែរ​ ដោយ​ចូល​ Arange​ Order។
សង្ឃឹមថាអ្នកទាំងអស់គ្នានឹងពេញចិត្តនឹងប្រើ Tweak​ មួយ​នេះ​ ហើយ​សម្រាប់​អ្នក​ដែល​កំពុង​ប្រើ​ iOS​ 7.1​ វិញ​សូម​មេត្តា​កុំ​ទាន់​អាក់​អន់​ស្រពន់​ចិត្ត​អី​ដែល​យើង​មិន​បាន​ប្រើ​ Tweak​ នឹង​គេ។​ ព្រោះ​អី​យើង​បាន​រំលឹក​រួច​ហើយ​ រវាង​ iOS​ 7.1​ និង​ Tweak​ តើ​អ្នក​ជ្រើស​រើស​យក​មួយ​ណា។


About Author

Advertisement

Post a Comment

 
Top