ហ្គេម និងកម្មវិធីសម្រាប់ iOS
នាពេលបច្ចុប្បន្ននេះគឺមានទំហំធំណាស់ ចន្លោះពី 30mb ទៅ 200mb
ឯណោះ ដែលធំជាងហ្គេមទូរស័ព្ទសម័យមុនឆ្ងាយ ដែលមានត្រឹមតែ 800k
រឺកី 2mb។ ទំហំហ្គេម
និងកម្មវិធីដ៏ធំនេះក៏បង្កការឈឺក្បាលដល់អ្នកដោនឡូដដែរ
ព្រោះអីគេត្រូវប្រើប្រាស់ Wi-Fi សម្រាប់ដោនឡូដ
ហើយបើយើងប្រើប្រាស់ស៊ីមកាតដោនឡូដវិញ
ក៏យើងមិនអាចដោនឡូដឯកសារដែលមានទំហំធំជាង 50mb ដែរ។
Apple បានបិទមិនអោយយើងដោនឡូដហ្គេម កម្មវិធី បើក Facetime រឺក៏វីដេអូកម្រិតច្បាស់ដោយប្រើប្រាស់អ៊ីនធឺណែតតាមស៊ីមកាតនោះទេ ព្រោះអីអ្នកនឹងចំណាយលុយច្រើនដោយមិនដឹងខ្លួន។ ប៉ុន្តែបើយើងនៅតែចង់បន្តដោនឡូដ និងប្រើប្រាស់មុខងារដែលបានបិទដោយ Apple ទាំងនោះ តើវាអាចទៅរួចដែររឺទេ? ប្រាកដណាស់ គឺយើងអាចដោនឡូដបានដោយគ្រាន់តែប្រើប្រាស់ Tweak មួយដែលមានឈ្មោះថា 3G unrestrictor តែប៉ុណ្ណោះ។
3G unrestrictor បន្លំ ទូរស័ព្ទរបស់អ្នកថាវាកំពុងតែនៅក្នុងតំបន់ Wi-Fi ដូច្នេះនៅពេលដែលអ្នកចង់ដោនឡូដឯកសារធំៗ រឺក៏មើលវីដេអូកម្រិតច្បាស់ក៏ដោយគឺមានភាពងាយស្រួល និងមិនមានការរំខានឡើយ។
តម្រូវការ
- iPhone, iPad ដែលប្រើប្រាស់ស៊ីមកាត និងបាន Jailbreak រួច
- ស៊ីមដែលអ្នកនឹងយកមកប្រាស់ ត្រូវតែបានភ្ជាប់សេវាកម្មអ៊ីនធឺណែតតម្លៃថោកជាស្រេច ដែលសម្រាប់ Cellcard អ្នកគួរតែភ្ជាប់គម្រោង XG រឺឯស្មាតវិញអ្នកគួរតែប្តូរលុយ រឺក៏ទិញទិន្នន័យ
របៀបតម្លើង និងប្រើប្រាស់
- ចូលទៅកាន់ Cydia ហើយបន្ថែម Source ថ្មី ដោយចុច manage > source > edit > add វាយពាក្យ http://apt.178.com
- ស្វែងរកពាក្យ “ 3G Unrestrictor 5 (iOS 7 &6) រួចតម្លើងវា និងចុច Restart Spring Board
- បើកកម្មវិធី 3G unrestrcitor នៅលើ Homescreen ហើយចុចពាក្យ Edit នៅផ្នែកខាងឆ្វេង ហើយចុចសញ្ញាបូក រូចដាក់កម្មវិធីមួយចំនួនដូចជា App store រឺក៏ Youtube ជាដើម។
សង្ឃឹមថា Tweak ទាំងអស់នេះ នឹងមានអត្ថប្រយោជន៍ច្រើនចំពោះអ្នក ជាពិសេសសម្រាប់អ្នកដែលចូលចិត្តដោនឡូដហ្គេម - កម្មវិធីពី App store។ ប៉ុន្តែសម្រាប់យោបល់របស់យើង វិញ ការដោនឡូដឯកសារធំៗពីស៊ីមកាតគឺបង្ហិនលុយច្រើនណាស់ ដូច្នេះអ្នកគួរតែស្វែងរកកន្លែងណាមាន Free Wi-Fi ទៅដើម្បីសន្សំសំចៃ។
ទំព័រដើម http://cambo-report.com
Post a Comment