តើអ្នកធ្លាប់មានភាពធុញទ្រាន់នឹងស្ទីល icon
ជ្រុងៗរបស់អ្នកដែររឺទេ? ចុះតើវាអាចទៅរួចដែរទេ
ដែលយើងចង់ផ្លាស់ប្តូរទ្រង់ទ្រាយ icon របស់យើង
ទៅតាមរូបរាងដែលយើងស្រឡាញ់?
Icon masks គឺជា Tweak ដ៏សាមញ្ញមួយ សម្រាប់ផ្លាស់ប្តូររូបរាង icon របស់យើង អោយមានភាពស្រស់ស្អាតជាងមុន ហើយវាកាន់តែពិសេស បើប្រើជាមួយ Theme ផ្សេងៗ។ វាមានទ្រង់ទ្រាយច្រើនជាង 20 ទៅតាមអ្វីដែលយើងពេញចិត្ត។ Tweak មួយនេះអាចដំណើរការបាននៅលើ iOS 7 ដែលបាន Jailbreak រួច ហើយអ្នកត្រូវតែមានតម្លើងកម្មវិធី Winterboard ពី Cydia។ ដើម្បីតម្លើង Tweak មួយនេះបាន សូមចូលទៅកាន់ Cydia រួចហើយ ស្វែងរក Tweak ឈ្មោះ Icon Mask រួចហើយតម្លើង ជាការស្រេច។ ដើម្បីផ្លាស់ប្តូរទ្រង់ទ្រាយ icon របស់យើងបាន សូមចូលទៅកាន់កម្មវិធី Winterboard > បន្ទាប់មកទៀត ជ្រើសរើសយក ទ្រង់ទ្រាយណាមួយដែលអ្នកពេញចិត្ត (ជ្រើសរើសបានម្តងមួយតែប៉ុណ្ណោះ)។
តោះ សាកល្បងប្រើប្រាស់ទាំងអស់គ្នា ហើយប្រសិនបើយើងប្រើវាជាមួយ នឹង Theme ផ្សេងៗទៀត គឺកាន់តែពិសេស។ សូមរីករាយក្នុងការ កែលំអ iDevice របស់អ្នក អោយកាន់តែប្លែក និងស្រស់ស្អាតជាងមុន។
ទំព័រដើម http://cambo-report.com
Post a Comment